លោក ឡេមីញហ្វាង អនុប្រធានរដ្ឋសភា អង្កេតជាក់ស្តែងគម្រោងផ្លូវហូជីមិញ នៅខេត្តអានយ៉ាង

នៅថ្ងៃទី ២ សីហា គណៈប្រតិភូរដ្ឋសភាដឹកនាំដោយលោក ឡេមីញហ្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុប្រធានរដ្ឋសភា បានអញ្ជើញទៅអង្កេតជាក់ស្តែងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៦៦/២០១៣/QH13 របស់រដ្ឋសភាស្តីពីគម្រោងផ្លូវហូជីមិញ ពីរ៉ាច់សយ– បេនញ៉ុតនិងពីហ្គោក្វាវ - វិញធួនឆ្លងកាត់ខេត្តអានយ៉ាង។

លោក ឡេមីញហ្វាង សមាជិកគណៈ​កម្មាធិ​ការ​មជ្ឈិម​បក្ស​ អនុប្រធានរដ្ឋសភា បានចុះអង្កេតគម្រោង​ផ្លូវ​ហូ​ជី​មិញ​នៅឃុំហ្គោក្វាវ

លោក ឡេមីញហ្វាង សមាជិកគណៈ​កម្មាធិ​ការ​មជ្ឈិម​បក្ស​ អនុប្រធានរដ្ឋសភា ជូនអំណោយដល់កម្មាភិបាល ម៉ៅការដែលចូលរួមក្នុងការសាងសង់គម្រោងផ្លូវហូជីមិញ​នៅ​ឃុំហ្គោក្វាវ។​
ក្រុមការងារចុះអង្កេតគម្រោងផ្លូវហូជីមិញ នៅ​ឃុំ​វិញ​ទ្វី

លោក ឡេមីញហ្វាង សមាជិកគណៈ​កម្មាធិ​ការ​មជ្ឈិម​បក្ស​ អនុប្រធានរដ្ឋសភាជូនអំណោយដល់កម្មាភិបាល ម៉ៅការដែលចូលរួមក្នុងការសាងសង់គម្រោងផ្លូវហូជីមិញ​នៅឃុំវិញទ្វី។

គណប្រតិភូការងារបានពិនិត្យជាក់ស្តែងលើផ្លូវ រ៉ាច់​សយបេកញ៉ុតហ្គោក្វាវវិញធួន នៅចំ​ណុប្រសព្វផ្លូវជាតិលេខ ៦១ (ឃុំហ្គោក្វាវ) និងផ្លូវខេត្តលេខ ៩៦​២ ផ្នែកឆ្លងកាត់កំពង់ចម្លង សាងគូត (ឃុំវិញទ្វី) ស្តាប់​គណគ្រប់គ្រងគម្រោងផ្លូវហូជីមិញ និងគណៈកម្មា​​ធិការប្រជាជនខេត្តអានយ៉ាង និងកាម៉ៅ រាយការណ៍ជូនគណប្រតិភូការងារអំពីស្ថានភាពផ្សព្វផ្សាយអនុវត្ត​​គម្រោង។

ទិដ្ឋភាពក្នុងកិច្ចប្រជុំ

យោងតាមរបាយការណ៍របស់មន្ទីរស្ថាបនកម្ម គម្រោងផ្លូវហូជីមិញ មានប្រវែងសរុប ៥១,៩៤គីឡូម៉ែត្រ។ ក្នុងនោះ គម្រោងនេះឆ្លងកាត់ខេត្តគៀនយ៉ាង (បច្ចុប្បន្នខេត្តអានយ៉ាង) ប្រវែង ៤៥,៣ គីឡូម៉ែត្រ ខេត្ត​បាកលីវ (ឥឡូវជាខេត្តកាម៉ៅ) មានចម្ងាយ ៦,៦៧ គីឡូម៉ែត្រ។ គម្រោងនេះអាស្រ័យដោយគណ​គ្រប់​គ្រង​គម្រោង​ទីក្រុងហូជីមិញជាម្ចាស់វិនិយោគ ជាមួយ​ទុនវិនិយោគ​​សរុបជាង ៣.៩០៤ ពាន់លានដុង។ ចាប់​ផ្តើម​សាង​​សង់ពីខែមីនា ឆ្នាំ ២០២៤ ហើយបាន​សន្និ​ដ្ឋាន​ថានឹង​​បញ្ចប់នៅឆ្នាំ ២០២៥

បច្ចុប្បន្ន គម្រោង​នេះ​បានរំដោះផ្ទៃរាបនិង​ប្រគល់​ផ្ទៃរាប​​ទៅ​ឲ្យវិនិយោគគិនចំនួន ៤៣,៥៣៣ គីឡូម៉ែត្រ​​/៤៥,៣គីឡូម៉ែត្រ ​សម្រេច​បាន ៩៦,១៦%គីឡូម៉ែត្រ​​ ផ្ទៃដី​សរុបនៃការដកហូត ១៥៨,​១១ហិកតា/២.​​៥៦គ្រួសារ។ បច្ចុប្បន្ន អ្នកម៉ៅការបាន​ចូលរួម​ដើ​ម្បី​សាង​​សង់ស្ពានឲ្យបាន ២៤/២៥ និងផ្នែកផ្លូវដែលបានប្រគល់ជូនឲ្យបានរួចរាល់។ ផ្សព្វផ្សាយ​សាងសង់​តំបន់​តាំង​ទី​លំនៅ​ថ្មី​ចំនួន ៣ (១,៧ហិកតា) ជូនដល់​ប្រជា​ជន​​ដែលត្រូវ​រងផលប៉ះពាល់។

ឆ្នាំ ២០២៥ បែងចែកដើមទុន​សម្រាប់​រំដោះ​ផ្ទៃ​រាប​​​ជាង ១៧៧ពាន់លាន​ដុង បច្ចុប្បន្ន បញ្ចេញ​ថវិ​កា​បាន​ជាង ១០៩/១៧៧ ពាន់លានដុង សម្រេចបាន ៦២%។ បរិមាណផលសំណង់បានបង្គរ​រហូតមក​ដល់បច្ចុប្បន្ន៖ ប្រមាណ ១.១៦៣,៥/២.៨០០,៦៧ពាន់លានដុង សម្រេចបាន ៤១,៥៤%។ អ្នកម៉ៅការបានរៀប​​ចំច្រមុះការងារសាងសង់ចំនួន ១១៧ និងផ្សព្វ​ផ្សាយ​​សាងសង់រចនាសម្ព័ន្ឋផ្នែកខាងក្រោមស្ពានចំនួន ២១​។​ 

លោក យ៉ាងថាញខ្វា អនុប្រធានគណៈ​កម្មាធិ​ការ​ប្រជា​ជន​ខេត្ត​អានយ៉ាង ថ្លែងមតិក្នុងកិច្ចប្រជុំ

យោងតាមលោក យ៉ាងថាញខ្វា អនុប្រធានគណៈ​​កម្មាធិការប្រជាជនខេត្តអានយ៉ាង បច្ចុប្បន្ន មូលដ្ឋានកំពុងណែនាំស្ថាប័នជំនាញផ្តល់កំណត់ត្រា និងឯកសារពាក់ព័ន្ធដល់ការរំដោះផ្ទៃរាប និងការតាំងទីលំនៅថ្មី​​​នៃគម្រោងផ្លូវហូជីមិញ ដើម្បីប្រគល់ផ្ទៃរាប​នាពេល​ឆាប់​​​នេះ។ ទន្ទឹមនឹងនោះ ណែនាំការផ្ទេរថ្មគ្រប់​ប្រភេទ​​ប្រមាណ ២០០.០០០ ម៣ ពីប្រភពថ្ម​នៃ​គម្រោងផ្លូវល្បឿនលឿនជើង-ត្បូង ដែលលែងត្រូវការ​ប្រើប្រាស់​សម្រាប់​គម្រោងផ្លូវហូជីមិញ។

ទន្ទឹមនិងនោះ ស្នើក្រសួងស្ថាបនកម្ម និងគណៈគ្រប់​​គ្រងគម្រោងផ្លូវហូជីមិញ ឲ្យយកចិត្តទុកដាក់​លើ​ការ​កែសម្រួលលូប្រអប់លេខគ.ម៥៩+៤៨២,៧៦ ឲ្យ​បានឆាប់រហ័ស ជើងទម្រស្ពានមានលក្ខណៈបច្ចេកទេសប្រហាក់ប្រហែលនឹងស្ពានប្រឡាយបាបាង ដែលសាងសង់លើផ្លូវល្បឿនលឿនជើង-ត្បូង ភាគ​ខាងកើតតាមខ្លឹមសារឯកសាររបស់ខេត្តដែលបានស្នើ។ ស្នើ​រដ្ឋសភា​ឲ្យយកចិត្តទុកដាក់ និងឯកភាពលើគោល​ការណ៍​ផ្តល់ទុនបន្ថែម ដើម្បីបន្តលើកកម្ពស់ផ្ទៃផ្លូវហូជីមិញ ពី​កំ​ណាត់​ផ្លូវជាតិលេខ៦១ ចាប់ពីគ.ម៦៧-គ.ម៨០ ព្រោះផ្ទៃផ្លូវចាក់គ្រោះក្រាលកៅស៊ូបានដំណើរការជាង១០ឆ្នាំមក​ហើយ ឥឡូវនេះចុះគុណភាព ខូចខាតធ្ងន់ធ្ងរ បង្កប់​ហានិភ័យអត់សុវត្ថិភាពចរាចរណ៍។

លោក ឡេមីញហ្វាង សមាជិកគណៈកម្មា​ធិការ​មជ្ឈិម​បក្ស​ អនុប្រធានរដ្ឋសភា ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ

ថ្លែងមតិបញ្ចប់ក្នុងកិច្ចប្រជុំ លោក ឡេមីញហ្វាង អនុប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា៖ គម្រោងផ្លូវហូជីមិញ​ គឺជាគម្រោងរបស់ប្រជាជន មានអត្ថន័យ​ផ្សារ​ភ្ជាប់​រវាង​ប្រទេសជាតិមាតុភូមិនិងប្រជាជន និងជានិមិត្តសញ្ញាជាតិ។ ដូច្នេះ ការផ្សព្វផ្សាយចាំបាច់​ត្រូវតែ​ខ្លាំង​ក្លា​ មានបែបបទនិងស៊ីជម្រៅនូវផ្នែកនីមួយៗ

លោក ឡេមីញហ្វាង អនុប្រធានរដ្ឋសភា តម្រូវ​ឲ្យក្រសួងស្ថាបនកម្មមានរបាយការណ៍ដោយឡែកអំពីល្បឿន​នៃផ្នែកទាំងពីរ រ៉ាច់សយបេនញ៉ុតនិង ហ្គោ​ក្វាវ​វិញធួន ធ្វើល្អពីភារកិច្ចនីមួយៗ និងពេលវេលានីមួយៗដើម្បីរាយការណ៍ជូនរដ្ឋសភាក្នុងខែតុលា ឆ្នាំ ២០​២៥

ក្រសួងស្ថាបនកម្ម និងគណគ្រប់គ្រងគម្រោងផ្លូវហូជីមិញ សហការយ៉ាងហ្មត់ចត់ជាមួយក្រសួងកសិកម្ម និងបរិស្ថាន និងអាជ្ញាធរខេត្តអានយ៉ាងនិងកាម៉ៅ​ដើម្បី​ក្តាប់​បានស្ថានភាពបច្ចុប្បន្ន រាយការណ៍ជាក់​ស្តែងអំពី​ល្បឿន​អនុវត្ត ជាពិសេសគឺការងាររំដោះផ្ទៃរាប​និង​តាំង​ទី​​លំនៅថ្មី ចលនាយ៉ាងសកម្ម និងគាំទ្រប្រជាជន​ក្នុង​ការ​ផ្លាស់ប្តូរទីលំនៅនិងរៀបចំតំបន់តាំងលំនៅថ្មី ទូទាត់សំណង​​តាមបទប្បញ្ញត្តិ រួមទាំងការគាំទ្រ​ថវិកាជួលផ្ទះក្នុង​​រយៈពេលរង់ចាំលំនៅដ្ឋានថ្មីស្ថិរភាព ត្រួតពិនិត្យ និងពិនិត្យឡើងវិញករណីជាក់លាក់នីមួយៗ ស្តាប់ការគិត និងបំណងរបស់ប្រជាជន ដោះស្រាយស្រប​តាមច្បាប់ ធានាថាសមហេតុសមផល៕ 

ប្រែ៖ ណារីពៅ