លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង ត្រួតពិនិត្យល្បឿនដំណើរការសាងសង់ផ្លូវល្បឿនលឿន ចូវដុក - កាន់ធឺ- សុខត្រាំង ផ្នែកឆ្លងកាត់ខេត្តអានយ៉ាង

ថ្ងៃទី ២៨ មេសា លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង ប្រធានគណៈណែនាំអនុវត្តគម្រោងផ្លូវល្បឿនលឿន ចូវដុក - កាន់ធឺ - សុខត្រាំង ផ្នែកឆ្លងកាត់ខេត្តអានយ៉ាង ត្រួតពិនិត្យល្បឿនសាងសង់ សួរសុខទុក្ខ និងលើកទឹកចិត្តកម្មករ កម្មការិនី ដែលសាងសង់សំណង់នៅលើភូមិសាស្ត្រខេត្ត។ អមដំណើរជាមួយមានថ្នាក់ដឹកនាំមន្ទីរផ្នែកមូលដ្ឋានពាក់ព័ន្ធ។

លោក ឡេហុងក្វាង លេខាបក្ខភាគអានយ៉ាង​ត្រួត​ពិ​និ​ត្យ​​​ល្បឿនសាងសង់សមសភាគទីមួយស្ថិត​ក្នុង​គ​ម្រោ​ង​​​​ផ្លូវល្បឿនលឿនចូវដុក - កាន់ធឺ - សុខត្រាំង​ដំ​ណាក់​កាល​ទីមួយ ផ្នែកឆ្លងកាត់ខេត្តអានយ៉ាង

លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង​ជូន​អំ​ណោយ​​ដល់វិស្វករ កម្មករនៅការដ្ឋានសាងសង់​ផ្លូវ​ល្បឿន​​លឿនចូវដុក - កាន់ធឺ - សុខត្រាំង ផ្នែកឆ្លងកាត់​ខេត្ត​អានយ៉ាង

ត្រួតពិនិត្យដោយផ្ទាល់នៅការដ្ឋានសំណង់នៃគម្រោងផ្លូវប្រសព្វនៅស្រុកថ្វយសឺន ចូវថាញ់ ចូវភូ ទី​ក្រុងចូវដុកនិស្តាប់របាយការណ៍របស់អង្គភាពសាងសង់​អំពីដំណើរការគម្រោងសាងសង លោក​ឡេហុង​ក្វាង​ លេខាបក្ខភាគខេត្តអានយ៉ាង បានកោតសរសើរ និង​កត់ត្រា​ទទួលស្គាល់ការចូលរួមយ៉ាង​ខ្លាំងក្លារបស់មន្ទីរ​ផ្នែកពាក់ព័ន្ធ អ្នកវិនិយោគ អង្គភាពសាងសង់ និងអាជ្ញាធរមូលដ្ឋានក្នុងការងាររៀបចំអនុវត្តនិងធានាបាននូវល្បឿ​ន​នៃគម្រោង។

លោក ឡេហុងក្វាង លេខាបក្សខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា ខេត្តបានយកចិត្តទុកដាក់ដោះ​ស្រា​យ​​ការលំបាក ប្រគល់ផ្ទៃរាប ១០០% និងផ្តល់សម្ភារៈគ្រប់គ្រាន់ដល់អង្គភាពសាងសង់ក្នុងក្របខ័ណ្ឌច្បាប់។ ដូច្នេះ​ហើយទាមទារឲ្យអ្នកវិនិយោគ និងអ្នកម៉ៅ​ច្បាម​ជាប់​ល្បឿន បង្កើនធនធានមនុស្ស គ្រឿងចក្រ និងឧបណ៍សំណង់ កេណ្ឌកម្លាំងទាំងមូលនិង​ប្រភពសម្ភារៈ​។​ ធនធានហិរញ្ញវត្ថុ ជាពិសេសគឺក្នុងរយៈពេល ៥ថ្ងៃ ឈប់​សម្រាកបុណ្យ ៣០ មេសា ឆ្លៀតឱកាសអាកាសធាតុអំណោយផល ប្រមូលផ្តុំស្ថាបនាក្នុងស្មារតីអនុវត្តតាមការណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល “ជម្នះ​ក្តៅ​ ឈ្នះភ្លៀង មិនចាញ់ខ្យល់ព្យុះ” “៣វេន ៤ក្រុម” “ហូប​​លឿន ដេកភ្លាម” “ឆ្លងបុណ្យទាន ឆ្លងថ្ងៃ​ឈប់​សម្រាក​​” ប្ដេជ្ញាចិត្តខិតខំសម្រេចគម្រោងលឿនជាង​ល្បឿន​ដាក់ចេញ

ទន្ទឹមនិងនោះកត់សម្គាល់ និងគោរពតាមការរចនា​​យ៉ាងតឹងរ៉ឹង ធានាបាននូវល្បឿន គុណភាព បច្ចេ​​ទេស សោភ័ណភាព ការពារបរិស្ថាន និង​គម្រោង​ត្រូវ​សុវត្ថិភាពដាច់ខាតនៅពេលដាក់ឲ្យប្រើប្រាស់។ ការសាងសង់ត្រូវតែអនុវត្តក្នុងស្មារតី លឿន កាន់តែលឿន​ទៀត​” ធានាបាននូវល្បឿន និងគុណភាពសំណង់​បាន​ល្អបំផុត ដោយខិតខំបញ្ចប់គម្រោងនៅខែកក្កដា ឆ្នាំ​​​២៦ ស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋា​ភិ​បាល​

លោកលេខាបក្ខភាគខេត្តអានយ៉ាងបានផ្ញើសារលើកទឹកចិត្តដល់វិស្វករ និងកម្មករ កម្មការនី នៅការដ្ឋានសាងសង់ផ្លូវល្បឿនលឿនដោយខិតខំបំពេញការងារយ៉ាងក្លៀវក្លាលើការដ្ឋានដោយស្មារតីប្ដេជ្ញាប្រយុទ្ឋ ប្តេ​ជ្ញា​យកឈ្នះ ដូចស្មារតីអបអរសាទរមហា​បុណ្យ​រំដោះជាតិ និងការបង្រួបបង្រួមជាតិ។ 

រហូតមកដល់ពេលនេះ បរិមាណផលសរុបនៃកញ្ចប់សំណង់សំខាន់ៗចំនួន ៤ សម្រេចបាន ៤៨,​៦​១​%​​/៤៨,៤៤% (លើសប្រហែល ០,១៧%)។ ក្នុងនោះ កញ្ចប់លេខ ៤២ សម្រេចបានល្បឿន ៤៣,​៦២%/៤,​៦២%កញ្ចប់លេខ ៤៣ សម្រេចបានល្បឿន ៤៦,​៩១%/៤៦,៨៨% (លើសប្រហែល ០,០៣%) កញ្ចប់លេខ​ ៤៤ សម្រេចបានល្បឿន ៥៨,១០%/៥៧,៤៨% (លើសប្រហែល ០,៦២%) កញ្ចប់លេខ ៤៥ សម្រេចបាន​ល្បឿន ៤៧,១៥%/៤៧,០៦% (លើសប្រហែល ០,០​៩%)។បច្ចុប្បន្ន បរិមាណខ្សាច់ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តរៀបចំគ្រប់គ្រាន់ចំនួន ៩.៣២១.​​០ម សម្រាប់គម្រោងនិងបានផ្គត់ផ្គង់ដល់គម្រោង​ចំ​នួន​ ៣.៨៤២.៧១៤ម

ប្រែ៖ ណារីពៅ