ថ្ងៃទី ២៤ មីនា លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង ប្រធានគណៈណែនាំផ្សព្វផ្សាយអនុវត្តគម្រោងផ្លូវល្បឿនលឿន ចូវដុង-កឹនធឺ -សុកត្រាំង ផ្នែកឆ្លងកាត់ខេត្ត អានយ៉ាង បានដឹកនាំគណៈប្រតិភូខេត្តទៅពិនិត្យល្បឿនសាងសង់ ហើយសួរសុខទុក្ខ និងលើកទឹកចិត្តកម្មករដែលកំពុងសាងសង់គម្រោងនៅលើភូមិសាស្ត្រខេត្ត។ អញ្ជើញចូលរួមក៏មានលោក ងោកុងធឺក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ថ្នាក់ដឹកនាំមន្ទីរផ្នែកពាក់ព័ន្ធ និងមូលដ្ឋានផងដែរ។


អញ្ជើញទៅត្រួតពិនិត្យដោយផ្ទាល់នៅការដ្ឋានសាងសង់សំណង់នៅតាមស្រុកច្វយសឺន ចូវថាញ់ ចូវភូ ទីក្រុងចូវដុក និងស្តាប់អង្គភាពរាយការណ៍អំពីល្បឿនសាងសង់ និងលើកសំណើស្នើដោះស្រាយការលំបាកក្នុងការអនុវត្តគម្រោង លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានកោតសរសើរ និងកត់ត្រាទទួលស្គាល់នូវការចូលរួមយ៉ាងខ្លាំងក្លារបស់មន្ទីរផ្នែកពាក់ព័ន្ឋ វិនិយោគគិន អង្គភាពសាងសង់និងអាជ្ញាធរមូលដ្ឋានក្នុងការងាររៀបចំអនុវត្ត ធានាល្បឿននៃគម្រោង។ ទន្ទឹមនិងនោះ ចែករំលែកការលំបាកក្នុងដំណើរការសាងសង់ និងលើកទឹកចិត្តវិស្វករ និងកម្មករនៅនឹងការដ្ឋាន។
លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានអះអាងថា៖ ខេត្ត អានយ៉ាង តែងតែបង្កើតលក្ខខណ្ឌអំណោយផលបំផុតលើគ្រប់វិស័យ ជាពិសេសខេត្តបានប្រគល់ផ្ទៃរាប ១០០% និងផ្គត់ផ្គង់សម្ភារៈគ្រប់គ្រាន់សម្រាប់អង្គភាពសាងសង់ក្នុងក្របខ័ណ្ឌនៃបទប្បញ្ញត្តិច្បាប់។ ដូច្នេះ អង្គភាពសាងសង់ចាំបាច់ត្រូវតែសហការយ៉ាងសកម្មជាមួយវិនិយោគិន និងមន្ទីរផ្នែកពាក់ព័ន្ធ ដើម្បីស្នើ និងធ្វើសេនាធិការទាន់ពេលអំពីដំណោះស្រាយ ដើម្បីដោះស្រាយការលំបាក ទាក់ទិនក្នុងពេលដំណើរការអនុវត្ត។ ជាពិសេសត្រូវផ្សព្វផ្សាយផែនការសាងសង់យ៉ាងសកម្ម កេណ្ឌគ្រឿងចក្រ សម្ភារៈបរិក្ខារ ធនធានមនុស្ស រៀបចំ ក្រុមសំណង់ជាច្រើន ដើម្បីផ្សព្វផ្សាយសមស្របតាមលក្ខខណ្ឌជាក់ស្តែង ខិតខំពុះពារជំនះការលំបាក ពន្លឿនល្បឿនសាងសង់ តាមស្មារតីណែនាំរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល “ហូបលឿន គេងបន្ទាន់” “ជម្នះក្តៅឈ្នះភ្លៀង” ធានាបានល្បឿន និងគុណភាពសំណង់ល្អ ខិតខំសម្រេចបានគម្រោងនៅខែមិថុនា ឆាំ្ន ២០២៦ យោងតាមស្មារតីនៃការណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។
រហូតមកដល់ដំណាក់កាលនេះ បរិមាណអនុវត្តជាសរុបនៃកញ្ចប់សំណង់សំខាន់ៗចំនួន ៤ គឺ ៤៧,២% (លើសប្រហែល ០,៣% ធៀបនឹងតម្លៃកិច្ចសន្យា)។ ក្នុងនោះ កញ្ចប់ម៉ៅការលេខ ៤២ សម្រេចបានល្បឿន ៤២,០៦%/៤២,០៦%។ កញ្ចប់ម៉ៅការលេខ ៤៣ សម្រេចបានល្បឿន ៤៥,៦៩%/៤៥,៥៤% (លើសប្រហែល ០,១៥%)។ កញ្ចប់ម៉ៅការលេខ ៤៤ សម្រេចបានល្បឿន ៥៧,៥២%/៥៦,៦១% (លើសប្រហែល ១,០១%)។កញ្ចប់ម៉ៅការលេខ ៤៥ សម្រេចបានល្បឿន៤៥,០២%/៤៤,៩១% (លើសប្រហែល ០,១១%)៕
ប្រែ៖ ណារីពៅ