លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជន ខេត្តអានយ៉ាង ធ្វើអធិបតីភាពកិច្ចប្រជុំសមាជិកគណៈកម្មាធិការប្រជាជនខេត្ត

រសៀលថ្ងៃទី១៥ ខែឧសភា គណៈកម្មាធិការប្រជាជនខេត្តបានបើកកិច្ចប្រជុំឯកទេសបទដើម្បីឆ្លងសមាជិកគណៈកម្មាធិការប្រជាជនខេត្តក្នុងខ្លឹមសារស្ថិតក្រោមសមត្ថកិច្ចនៃសេចក្តីសម្រេចរបស់គណៈកម្មាធិការប្រជាជនខេត្ត និងឆ្លងគណៈអចិន្ត្រៃយ៍បក្ខភាគនៃគណកម្មាធិការប្រជាជនខេត្ត។លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីភាពកិច្ចប្រជុំ។លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ជាមួយនឹងថ្នាក់ដឹកនាំមន្ទីរ ផ្នែកនានាចូលរួម។

ប្រតិភូចូលរូមកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំនេះ មន្ទីរ ផ្នែកនានាបានបង្ហាញពីសេចក្តី​​ព្រាង ស្តីពី៖ សេចក្តីសម្រេចចិត្តលុបចោលសេចក្តីសម្រេច​ចិត្តលេខ ២៤/២០២៣/NQ-HDND របស់ក្រុម​​ប្រឹក្សាប្រជាជនខេត្ត ដែលកំណត់អំពីមេគុណការកែ​​សម្រួលតម្លៃដីដែលអនុវត្តនៅខេត្តអានយ៉ាងក្នុងឆ្នាំ ២០​២៤។ សេចក្តីសម្រេចចិត្តបានចេញបទប្បញ្ញត្តិ​ធ្វើ​វិ​មជ្ឈ​ការនិង មជ្ឈការក្នុងការទិញ ជួល ប្រើប្រាស់ ដោះ​ស្រាយ​ ធ្វើអាជីវកម្មទ្រព្យសម្បត្តិសាធា​រណៈស្ថិត​ក្នុង​វិសាលភាព​គ្រប់គ្រងរបស់ខេត្តអានយ៉ាង។ សេចក្តីសម្រេ​​ចិត្តបានមានបទប្បញ្ញតិស្តីពីសមត្ថកិច្ចនៃ​សេច​ក្តី​សម្រេចទិញទ្រព្យសម្បត្តិ ទំនិញ សេវាកម្មស្ថិតក្នុង​វិ​ស័យ​វិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា។ សមត្ថកិច្ចលើ​សេចក្តី​សម្រេច​វិនិយោគ និងទិញកម្មវិធីបច្ចេកវិជ្ជាព័ត៌មាន​ដែលប្រើប្រាស់ថវិកាស្ថិតក្នុងវិសាលភាពខេត្តអានយ៉ាងគ្រប់គ្រង។សេចក្តីសម្រេចចិត្តបានប្បញ្ញតិអំពីកម្រិតគាំទ្របង់ធានារ៉ាប់រងសុខភាពសម្រាប់មុខសញ្ញាមួយចំនួននៅក្នុងខេត្តអានយ៉ាង។

ស្ថាប័ន អង្គភាព មន្ទីរផ្នែកពាក់ព័ន្ឋថ្លែងមតិក្នុងកិច្ចប្រជុំ

សុំមតិយោបល់លើការចេញសេចក្តីសម្រេចប្រគល់ឲ្យគណៈកម្មការគ្រប់គ្រងតំបន់ទេសចរណ៍ជាតិភ្នំស្វាម​គ្រប់គ្រង និងធ្វើអាជីវកម្មតំបន់ទេសចរណ៍ភ្នំស្វាម។ ដោះស្រាយសំណើផ្អាកបណ្តោះអាសន្នការកែសម្រួលកម្មវិធីអភិវឌ្ឍន៍ទីក្រុងនៃខេត្តអានយ៉ាងដល់ឆ្នាំ ២០​៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ក្នុងដំ​ណាក់​កាល​រៀបចំអង្គភាពរដ្ឋបាលនៅគ្រប់ថ្នាក់។ បទជម្រាប​អនុម័តលើការកែសម្រួលផែនការអភិវឌ្ឍន៍លំនៅដ្ឋានប្រចាំឆ្នាំ និង  ឆ្នាំរបស់ខេត្តអានយ៉ាង ដំណាក់កាល ២០​២១-២០២៥។ បំពាក់បន្ថែមឧបករណ៍បរិក្ខា​បង្រៀ​​​​ជាអប្បបរមាសម្រាប់បម្រើកម្មវិធីអប់រំ​សកល​ឆ្នាំ​ ២០​១៨​ សម្រាប់សាលារៀនក្នុងខេត្តអានយ៉ាង។អនុម័តលើការកែសម្រួលគោលការណ៍វិនិយោគសម្រាប់គម្រោងវិនិយោគកសាង ហេដ្ឋារចនាសម្ព័ន្ធនៅ​តំបន់​ពង្រីក​​ទីបញ្ចុះសពយុទ្ឋជនពលីខេត្តជាដើម។ បន្ទាប់ពីបានពិនិត្យពិចារណារួចមក សមាជិកគណៈកម្មាធិការប្រ​​​ជាជនខេត្ត ស្ថាប័ន អង្គភាព មន្ទីរ មន្ទីរផ្នែកពាក់ព័ន្ឋ និងមូលដ្ឋានបានផ្តល់យោបល់លើខ្លឹមសារនៃសេចក្តីព្រាងហើយបានឆ្លងជាឯកច្ឆ័ន្ទលើសេចក្តីព្រាងឯកសារ។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិ​ការប្រ​ជាជ​ន​ខេត្ត​អាន​យ៉ាង ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ

ថ្លែងមតិសង្ខេបលើខ្លឹមសារនីមួយៗ លោក ហូ​វ៉ាន់​ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​អាន​យ៉ាង​ បានស្នើឲ្យស្ថាប័ន អង្គភាព និងមន្ទីរផ្នែកពាក់ព័ន្ឋ ដែលបានគណៈកម្មាធិការប្រជាជនខេត្តប្រគល់ភារកិច្ចឲ្យរៀបចំសេចក្តីព្រាងខ្លឹមសារ កត់ត្រា និងស្រូយកទាំង​​ស្រុងនូវមតិយោបល់នៅក្នុងកិច្ចប្រជុំ ដើម្បី​កែសម្រួល​​ បំពេញបន្ថែមឲ្យបានទាន់ពេលវេលា និងបន្តដាក់​​​ជូនគណៈកម្មាធិការប្រជាជនខេត្តឲ្យ​ពិនិត្យ​ពិចារ​ណា​ និងចេញបណ្តាឯកសារសមស្រប ត្រឹមត្រូវ​ទៅនឹង​បទ​ប្បត្តិ។ តាមរយៈនោះ រួមចំណែកសម្រាប់ខេត្ត​ក្នុងការ​​គ្រប់គ្រង និងអនុវត្តល្អភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម​​របស់ខេត្តនាពេលខាងមុខ៕​

ប្រែ​៖ ណារីពៅ