លើកកម្ពស់ប្រសិទ្ធភាពកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់តំបន់ជនជាតិភាគតិចនៅទីរួមខេត្តទិញបៀន

ថ្ងៃទី ២១ មេសា គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយលោក ង្វៀនឡាំថាញ់ អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា បានមកពិនិ្យជាក់ស្តែងនិងវាយតម្លៃលទ្ធផលផ្សព្វផ្សាយអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (កម្មវិធី) ដំណាក់កាល ២០២១-២០៣០។ ដំណាក់កាលទី១៖ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ នៅទីរួមខេត្តទិញបៀន។

គណប្រតិភូក្រុមប្រឹក្សាជនជាតិពិនិត្យជាក់ស្តែងនៅទីរួម​ខេត្តទិញបៀន
សមា​ជិកគណប្រតិភូលើកឡើងមតិយោបល
តំណាងទីរួមខេត្តទិញបៀនរាយការណ៍និងបំភ្លឺខ្លឹមសារផ្សព្វ​ផ្សាយកម្មវិធី
លោក ង្វៀនឡាំថាញ់ អនុប្រធានក្រុម​ប្រឹក្សាជន​ជាតិ​បញ្ចប់​កិច្ចប្រជុំ

ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៤ គណៈកម្មាធិការប្រជាជនទីរួមខេត្តទិញបៀន បានបែងចែកដើម​​ទុនវិនិយោគសាធារណៈចំនួន ៤៨.២៩៦ ពាន់លានដុង ដើម្បីអនុវត្តគម្រោងឧបត្ថម្ភដីស្នាក់នៅ លំនៅដ្ឋាន ដីផលិតកម្ម និងទឹកប្រើប្រាស់សម្រាប់ជនជាតិភាគតិច និងតំបន់ភ្នំ រួមជាមួយនឹងគម្រោងវិនិយោគហេដ្ឋា​​រចនាសម្ព័ន្ធ។ ជាក់ស្តែង បំពាក់បំពង់ផ្គត់ផ្គង់ទឹកចំនួន ៦ខ្សែ ឧបត្ថម្ភផ្ទះ ១៣៤ខ្នងឲ្យ ១៣៤គ្រួសារ ឧ​ប​ត្ថ​ម្ភ​ដីនិងផ្ទះចំនួន ១៧គ្រួសារ។ផ្សព្វផ្សាយ​សំណង់​ច​រា​​ចរណ៍ជនបទចំនួន១២ សាងសង់ថ្មី និងជួសជុលសាលារៀន ដោយមានដើមទុនពីថវិការដ្ឋជាសរុបជាង ២៩,៣ពាន់លានដុង។ គណៈកម្មាធិការប្រជាជនទីរួម​ខេត្ត​ទិញបៀនក៏ផ្តល់ថវិកាចំនួន ៧.៧៨៨ ពាន់លានដុងពីប្រភពទុនបុព្វហេតុសម្រាប់គម្រោងនានាស្ថិតក្នុងកម្មវិធី។

គណៈកម្មាធិការប្រជាជនទីរួមខេត្តទិញបៀន បាន​​សំណូមពរមជ្ឈិមឲ្យពិនិត្យឡើងវិញ និងកែសម្រួលកម្ម​​វិធីគោលដៅជាតិឲ្យវា​សមស្របទៅ​នឹងលក្ខណៈតំបន់នីមួយៗ ប្រកាសប្រើឲ្យបានឆាប់ និងផ្តល់ការណែនាំឲ្យ​បាន​ស្រប​​គ្នា​ដើ​ម្បីអនុវត្តមានប្រសិទ្ធភាព។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំ លោក ង្វៀនឡាំថាញ់​អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា បានវាយ​តម្លៃ​ខ្ពស់ចំពោះលទ្ធផលដែលទីរួមខេត្តទិញបៀន សម្រេចបាននាពេលកន្លង។ ទន្ទឹមនិងនោះ ក៏ស្នើ​មូល​ដ្ឋាន​ឲ្យ​បន្តខិតខំប្រឹងប្រែង និងប្រើប្រាស់ប្រភពទុន យន្តការ គោល​​នយោបាយទាំងអស់ ដើម្បីអនុវត្តកម្មវិធី​ឲ្យ​មានប្រ​​សិទ្ធភាព។ មានវិធានការជម្នះការលំបាក និងឧបសគ្គនានា ដើម្បីជួយជនជាតិភាគតិចនៅមូលដ្ឋាន ទទួលបានគោលនយោបាយពីកម្មវិធីដើម្បីលើកកម្ពស់ជីវភាពរស់នៅ៕ 

ប្រែ៖ ណារីពៅ