ក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង ឆ្លងសេចក្តីសម្រេចចិត្តយល់ព្រមលើគោលការណ៍រួមបញ្ចូលអង្គភាពរដ្ឋបាលថ្នាក់ឃុំ និងថ្នាក់ខេត្ត

ព្រឹកថ្ងៃទី ២៨ មេសា ប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង បានរៀបចំសម័យប្រជុំលើកទី ២៩ (ឯកទេសកម្ម) ក្រុមប្រឹក្សាប្រជាជនខេត្តលើកទី ១០ អាណត្តិ ២០២១- ២០២៦។

ប្រតិភូចូលរួមកិច្ចប្រជុំ
ប្រធានកិច្ចប្រជុំ

លោក ឡេវ៉ាន់នឹង អនុលេខា​ប្រចាំ​ការ​បក្ខ​ភាគ​ខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។ លោក​​ ដោតាន់កៀត និងលោកស្រី ឌិញធីវៀតហ្វិញ អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាងជាប្រធានកិច្ចប្រជុំ។លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានចូលរួមកិច្ចប្រជុំ។

លោក ដោតាន់កៀត សមាជិក​គណ​អចិន្ត្រៃ​បក្ខ​ភាគ​​ខេត្ត​ អនុប្រធានក្រុមប្រឹក្សាប្រជា​ជនខេត្ត​អាន​យ៉ាង​បង្ហាញ​ពីសេចក្តីព្រាងបទជម្រាបស្តីពីកម្មវិធីឃ្លាំ​មើល​របស់​ក្រុមប្រឹក្សាប្រជាជនខេត្តឆាំ្ន ២០២៦

ថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្តបានផ្ទេរ​សិទ្ឋពី​ប្រធាន​គណ​កម្មាធិការប្រជាជនខេត្តបង្ហាញសេចក្តីព្រាងបទជម្រាបនៃសេចក្តីសម្រេចចិត្តនានា

ប្រតិភូថ្លែងមតិពិភាក្សា
លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាងថ្លែងមតិក្នុងកិច្ចប្រជុំ
ប្រតិភូឆ្លងសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ ប្រតិភូ ក្រុមប្រឹក្សាប្រជាជន​ខេត្ត​បាន​ផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវ ពិភាក្សា ពិ​ចារ​ណាលើបទជម្រាប សេចក្តីព្រាង​សេចក្តី​សម្រេច​ចិត្ត​របស់គណៈកម្មាធិការប្រជាជនខេត្ត របាយការណ៍​ត្រួត​ពិនិត្យរបស់គណក្រុមប្រឹក្សាប្រជាជនខេត្តដាក់ជូនកិច្ចប្រជុំ និង សម្រេចឆ្លងសេចក្តីសម្រេចចំនួន ៦ ដោយ មាន​ការឯកភាពខ្ពស់ពីប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្ត រួម​មាន៖ កម្មវិធីឃ្លាំមើលរបស់ក្រុមប្រឹក្សាប្រជាជន​ខេត្ត​ឆាំ្ន​​២០២៦។ ការដែលយល់ព្រម​គោលការណ៍​រៀប​ចំ​អង្គ​ភាព​រដ្ឋបាល​ថ្នាក់​ឃុំ របស់​ខេត្តអានយ៉ាង។ ការ​យល់ព្រមគោលការណ៍រៀបចំខេត្តគៀនយ៉ាងនិងខេត្តអានយ៉ាង។ កំណត់ខ្លឹមសារ និងកម្រិតនៃការគាំ​ទ្រ​សម្រាប់ការអនុវត្តសកម្មភាពអភិវឌ្ឍន៍ផលិតកម្មក្រោមកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រជានិរន្ត​រភាពសម្រាប់ដំណាក់កាល ២០២១ ២០២៥ នៅ​ខេត្ត​អានយ៉ាង។ ចំណាយលើកការជូនអំណោយជា​សាច់​ប្រាក់ចំពោះអ្នកមានសគុណចំពោះបដិវត្តន៍ និង​ក្រុមគ្រួសារអ្នកមានសគុណចំពោះបដិវត្តនៅលើភូមិសា​ស្ត្រ​ខេត្ត ក្នុងឱកាសខួបលើកទី៥០ នៃទិវារំដោះ​ភាគ​​ខាង​​ត្បូង និងបង្រួបបង្រួមជាតិ (៣០ មេសា ១៩​៧៥​-៣០ មេសា ២០២៥)។​កំណត់ខ្លឹមសារ និងកម្រិតនៃការគាំទ្រសម្រាប់ការអនុវត្តសកម្មភាពគាំទ្រដល់ការភិវឌ្ឍន៍ផលិតកម្ម និងធ្វើពិពិធកម្មរបររកទទួល​ទាន​ជា​សហគមន៍ ក្នុងកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ​ដំ​ណាក់​កាល​ ២០២១ ២០២៥ នៅខេត្តអានយ៉ាង

នេះ​ជា​មូលដ្ឋាន​ច្បាប់​សម្រាប់​គណៈកម្មាធិការ​ប្រ​​ជា​​ជន​ខេត្ត​ណែនាំ​និង​អនុវត្តភារកិច្ច​នាពេល​ខាង​មុខ​។ ទន្ទឹមនឹងនោះ បង្ហាញពីការរួមដំណើរ​ដ៏ទាន់​ពេល​វេ​លា​របស់ក្រុមប្រឹក្សាប្រជាជនខេត្ត ជាមួយគណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្ត ក្នុងការអនុវត្តភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គមរបស់ខេត្ត ដែលបានប្រគល់ជូនក្នុង​ឆ្នាំ២០​២៥​ និងឆ្នាំបន្តបន្ទាប់។

លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រ​ធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាងថ្លែងមតិបិទកិច្ចប្រជុំ

ថ្លែងមតិបិទកិច្ចប្រជុំ លោក ឡេវ៉ាន់ភឿក អនុ​លេ​ខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សា​ប្រជា​ជន​ខេត្តអានយ៉ាង បានស្នើឲ្យ គណៈកម្មាធិការប្រជា​ជន​ខេត្តបញ្ចប់ជាបន្ទាន់នូវឯកសារ និងគម្រោង​ការ​ដាក់​ជូន​រដ្ឋាភិបាលមុនថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៥។ ត្រៀម​មូលដ្ឋាន និងបុរេលក្ខណៈបានពេញលេញ​សម្រាប់ការបញ្ចប់សកម្មភាពរបស់អង្គភាពរដ្ឋបាលថ្នាក់​ស្រុក នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។ ទន្ទឹម​នឹង​នោះ​ អនុវត្តរបប គោលនយោបាយសម្រាប់​កម្មា​ភិ​បាល​ មន្ត្រីរដ្ឋការ បុគ្គលិក និងពលករកម្មករ ពាក់​ព័ន្ធ​ដល់​ ការរៀបចំអង្គភាពរដ្ឋបាលឲ្យបានពេញលេញ ទាន់​ពេលវេលា និងស្របតាមបទប្បញ្ញត្តិ។​ គណ​កម្មាធិ​ការ​រណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយសង្គ​ បណ្តាភ្នាក់ងារសារព័ត៌មាន និងសារព័ត៌មានក្នុងខេត្ត​ បានផ្តោតលើការឃោសនា ផ្សព្វផ្សាយ ជ្រួត​ជ្រាប​ទូ​​លំ​ទូលាយ បង្កើតការឯកភាពខ្ពស់ ក្នុងសមាជិកសហជីព សមាជិកសមាគម និងប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងខេត្ត ស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំ ការរៀប​​ចំខេត្ត គៀនយ៉ាង និងខេត្តអានយ៉ាង បន្ទាប់ពី​ពេល​បានគណៈអចិន្ត្រៃយ៍រដ្ឋសភាអនុម័ត ។

គណៈកម្មាធិការប្រជាជនខេត្ត ចេញជា​បន្ទាន់​នូវ​ឯកសារជាក់លាក់ស្តីពីសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តពាក់ព័ន្ឋដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។ ត្រួត​ពិនិត្យ ដាស់តឿនជាប្រចាំ ដើម្បីធានា​បាន​នូវ​គោល​ដៅ និងតម្រូវការនៃសេចក្តីសម្រេចចិត្តដាក់ចេញ ធានាថាសេចក្តីសម្រេចចិត្តបានដាក់ទៅក្នុងជីវភាពឲ្យបានឆាប់ និងសម្រេចបាននូវប្រសិទ្ធភាពខ្ពស់បំផុត។ ​ ប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្ត សហការជាមួយ​នឹង​ភ្នាក់​ងារព័ត៌មាន និងឃោសនាការ ដើម្បីផ្សព្វ​ផ្សាយ​ទូ​លំ​ទូលាយអំពីសេចក្តីសម្រេចចិត្ត។ ​ ពង្រីក​ជាង​ទៀត​ប្រ​សិទ្ធភាពការងារឃ្លាំមើល និងប្រមូលផ្តុំ​ទៅ​លើ​ភូមិ​សា​ស្ត្រ និងខ្លឹមសារដែលមានការលំបាក មានដែន​កំ​ណត់​ និងចំណុចខ្វះខាតជាច្រើន ដើម្បីស្នើសុំដំណោះ​ស្រាយ​ជាក់លាក់ ជាក់ស្តែង ដើម្បីជម្នះ និងធានាថា សេច​ក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាប្រ​ជាជន​អនុ​វត្ត​ម៉ឺង​ម៉ាត់​ និងមានប្រសិទ្ធភាព៕

ផែនទី “បែបផែនរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំ​របស់​ខេត្ត​អានយ៉ាង ឆ្នាំ២០២៥” 

TH-TC