ថ្ងៃទី ១៩ ខែមេសា ក្រុមហ៊ុនភាគហ៊ុនបន្លែផ្លែឈើម្ហូបអាហារអានយ៉ាង (Antesco) បានប្រារព្ធយ៉ាងឱឡារិកពិធីអបអរសាទរខួបលើកទី ៥០ឆាំ្ននៃទិវាបង្កើត (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ -ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥) ក្រោមប្រធានបទ “ពន្លកបៃតងនៃសេចក្តីប្រាថ្នានិងឈានឡើងជាមួយប្រទេសជាតិ”។







លោក ត្រាន់ថាញណាម អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន។ លោក វូបាភូ ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហពាណិជ្ជកម្ម)។ លោក ឡេថាញហ្វា អនុប្រធាននាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍន៍ទីផ្សារនៃក្រសួងកសិកម្ម និងបរិស្ថាន។លោក ង្វៀនមិញទៀន ប្រធានមជ្ឈមណ្ឌលជំ រុញពាណិជ្ជកម្មកសិកម្មនៃក្រសួងកសិកម្ម និងបរិស្ថាន។ លោក ឡេវ៉ាន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ង្វៀនហ៊ូខាញ់ អតីតលេខាបក្ខភាគខេត្តអានយ៉ាង។ លោក ផាមងោក្វុកថាំង (វិនិយោគិនក្រុមហ៊ុន Antesco)។ លោក ង្វៀនង៉ុកបាវ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Antesco។ លោក ង្វៀនហ្វាងមិញ អគ្គនាយកក្រុមហ៊ុន Antesco រួមជាមួយនិងតំណាងថ្នាក់ដឹកនាំមន្ទីរ ផ្នែក មូលដ្ឋាន ធុរកិច្ច កសិករ និងដៃគូចូលរួម។
ក្នុងពិធីនេះ លោក ង្វៀនហ្វាងមិញ អគ្គនាយកក្រុមហ៊ុន Antesco បានមានប្រសាសន៍ថា៖ “ក្រោយ ៥០ ឆ្នាំអភិវឌ្ឍន៍ Antesco បានអះអាងពីជំហរឈានមុខគេក្នុងផ្នែកកែច្នៃកសិកម្មសីតកម្មនៅវៀតណាម។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានរោងចក្រចំនួន ៤ ខ្សែផលិតកម្មចំនួន ១២ ដែលសម្រេចបានផលិតភាព ៧៥.០០០ តោន/ឆ្នាំ ជាមួយនឹងប្រព័ន្ធគុណភាពអន្តរជាតិពេញលេញ។ ប្រព័ន្ឋបច្ចេកវិជ្ជាឧបករណ៍ទំនើបបំផុតពិភពលោក។នាំចេញទៅទីផ្សារនៃប្រទេសចំនួន ៤០ ដោយមានទំនិញជាង ១៨០ containe នាំចេញរាល់ខែ។“លេខ” ១ នៅវៀតណាមក្នុងការនាំចេញស្នៀតពោត ស្វាយ ផ្លែស្រកានាគ សណ្តែកសៀងបន្លែ។
លោក ង្វៀនង៉ុកបាវ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Antesco បានសង្កត់ធ្ងន់ថា សមិទ្ធិផលអភិវឌ្ឍន៍របស់ក្រុមហ៊ុនសម្រេចបានដោយសារការផ្លាស់ថ្មីស្ថាប័ន បរិយាកាសវិនិយោគអំណោយផល និងបើកទីផ្សារសេដ្ឋកិច្ច។ អាស្រ័យហេតុនេះហើយ សូមថ្លែងអំណរគុណដល់ស្ថាប័នមជ្ឈិមនិងខេត្តអានយ៉ាង មូលដ្ឋាន ថ្នាក់ដឹកនាំគ្រប់ជំនាន់ បុគ្គលិក ម្ចាស់ភាគហ៊ុន ដៃគូ និងអតិថិជនក្នុង និងក្រៅប្រទេសដែលបានរួមដំណើរជាមួយការអភិវឌ្ឍន៍របស់ក្រុមហ៊ុន។ ទន្ទឹមនឹងនោះ បន្តចុះកិច្ចសន្យានាំកសិផលរបស់ខេត្តអានយ៉ាងនិងរបស់វៀតណាមបើកទូលាយថែមទៀត និងអះអាងនៅលើតុបរិភោគរបស់ពិភពលោក ប្រជាកសិករបានសុខស្រួលនិងសុវត្ថិភាពក្នុងការវប្បកម្ម។
ថ្លែងមតិក្នុងពិធីនេះ លោក ឡេវ៉ាន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួលស្គាល់ កោតសរសើរ ទទួលស្គាល់ និងគោរពថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានរួមចំណែកដ៏មានតម្លៃរបស់ក្រុមហ៊ុនចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្តក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។ ទន្ទឹមនិងនោះ លោកបានអបអរសាទរចំពោះសមិទ្ធិផលរបស់ក្រុមហ៊ុនក្នុងរយៈពេល ៥០ ឆ្នាំកសាង និងអភិវឌ្ឍន៍ ក្លាយជាក្រុមហ៊ុននាំចេញផ្លែឈើ និងបន្លែឈានមុខគេនៅប្រទេសវៀតណាម ដែលមានបុគ្គលិកជាង ១.៥០០នាក់ តម្លៃនាំចេញ សម្រេចបានពី ១៣,៦ លានដុល្លារនៅឆ្នាំ ២០១៩ ឡើងដល់ ៤៥,៥ លានដុល្លារនៅឆ្នាំ ២០២៤។
លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សង្ឃឹមថា ក្រុមហ៊ុននឹងបន្តពង្រីកការវិនិយោគលើការផលិត កែច្នៃ កែច្នៃស៊ីជម្រៅ ជំរុញខ្លាំងកម្មវិធីបច្ចេកវិជ្ជាខ្ពស់ក្នុងផលិតកម្ម ពង្រីកទំនាក់ទំនងផលិតកម្ម ប្រើប្រាស់ជាមួយកសិករ ផលិត ផលិតផលបន្លែ និងផ្លែឈើសរីរាង្គជារង្វង់ រួមចំណែកញ៉ាំងឲ្យវិស័យកសិកម្មខេត្តកាន់តែអភិវឌ្ឍន៍។ គណៈកម្មាធិការប្រជាជនខេត្តនឹងតែងតែអមដំណើរ គាំទ្រ និងបង្ករាល់លក្ខខណ្ឌអំណោយផលបំផុត ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីក្រុមហ៊ុនបន្តអភិវឌ្ឍន៍កាន់តែខ្លាំងក្លាទៅថ្ងៃអនាគត។
ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់ប័ណ្ណសរសើរដល់ក្រុមហ៊ុន Antesco សម្រាប់ការសម្រេចបានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍន៍ផលិតកម្មអាជីវកម្ម។ ក្រុមហ៊ុន Antesco បានប្រគល់អំណោយថ្លែងអំណរគុណដល់ដៃគូ ព្រមទាំងកោតសរសើរ និងថ្លែងអំណរគុណចំពោះបុគ្គលដែលបានរួមចំណែកជាមួយក្រុមហ៊ុនក្នុងអំឡុងជាច្រើនឆ្នាំទៅនេះ៕
ប្រែ៖ ណារីពៅ