ក្រសួងជនជាតិ និងសាសនាជូនពរបុណ្យចូលឆាំ្នថ្មីជនជាតិខ្មែរខេត្តអានយ៉ាង

នៅព្រឹកថ្ងៃទី១១ ខែមេសា នៅស្រុក ទ្រីតូន គណៈប្រតិភូក្រសួងជនជាតិ និងសាសនា ដឹកនាំដោយលោក អ៊ីថុង អនុរដ្ឋមន្ត្រីបានអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយ និងជូនពរបុណ្យចូលឆាំ្នថ្មីដល់បងប្អូនខ្មែរខេត្តអានយ៉ាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅណាមបូឆាំ្ន ២០២៥។

គណប្រតិភូជូនពរបុណ្យចូលឆាំ្នថ្មីឆាំ្ន២០២៥ និងជូន​អំ​ណោយអ្នកមានកិត្យានុភាពជនជាតិខ្មែរចំនួន ៦១ នាក់​​​នៅស្រុកទ្រីតូន ចូវថាញ់ ថ្វយសឺន និងទីរួម​ស្រុក​ទិញ​បៀន

គណប្រតិភូជូនពរបុណ្យចូលឆាំ្នថ្មីប្រពៃណីជាតិឆាំ្ន ២​០​២​៥ និងជូនអំណោយ ៥០ ចំណែកដល់ ៥០​គ្រួ​សារ​ជន​ជាតិខ្មែរក្រីក្រនៅលើភូមិសាស្ត្រទីរួមស្រុកទ្រីតូន
ប្រតិភូថតរូបអនុស្សាវរីយ៍

អមដំណើរជាមួយគណប្រតិភូមានលោក ឡេ​វ៉ាន់​ភឿក​ សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធាន​​គណៈកម្មាធិការប្រជាជនខេត្តអាយ៉ាង។ លោក ប៊ុយ​វ៉ាន់តាំង អនុប្រធានប្រចាំការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង លោក ង្វៀន​វ៉ាន់​លេ​ន អនុប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនបក្ខភាគខេត្ត។ លោក ឡាំថាញ់ស៊ី លេខាបក្ខ​ភាគ​ស្រុក​ទ្រីតូន ថ្នាក់ដឹកនាំមន្ទីរ ផ្នែកមូលដ្ឋាន​នៅ​ក្នុង​ខេត្ត​។​

នៅក្នុងឱកាសទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី លោក​ អ៊ីថុង អនុរដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនា បានផ្ញើជូនសមណស័ក្តិ អ្នកមានកិត្យានុភាព និងបង​ប្អូន​ជនជាតិខ្មែរទាំងអស់ នូវមនោសញ្ចេតនាជិតស្និត កក់ក្តៅ និងសចក្តីជូនពរឆ្នាំថ្មីដ៏ល្អប្រសើបំផុត។ សូម​ជូន​ពរ​ដល់បងប្អូនជនរួមជាតិ សមណស័ក្តិ និងព្រះសង្ឃ​គ្រប់អង្គទទួលឆាំ្នថ្មី ២០២៥ រីករាយ មាំមួន ជួបតែ​​សេចក្តីសុខ សេចក្តីចម្រើនឆ្នាំថ្មីក្តីរីករាយថ្មីនិង​ជោគ​ជ័យ​ថ្មី។

យោងតាមលោក អ៊ីថុង អនុរដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនា វៀតណាមគឺជាប្រទេសបង្រួបបង្រួម​និង​ចម្រុះជនជាតិ។ ជនរួមជាតិខ្មែរភាគខាងត្បូង គឺជាសហគមន៍មួយក្នុងចំណោមសហគមន៍ជនជាតិភាគតិចចំនួន ៥៤ដែលមានប្រជាសាស្ត្រប្រមាណ ១,៣ លាន​​នាក់។ សហគមន៍មានប្រពៃណីស្នេហាជាតិ ឧស្សា​​​ហ៍ព្យាយាម មានគំនិតច្នៃប្រឌិតក្នុងការងារ និងផលិតកម្ម មានមនសិការក្នុងការកសាងធ្លុងសាមគ្គីទូ​ទាំងជនជាតិមានខឿនវប្បធម៌សម្បូរបែបក្នុងការឯកភាព​នៃវប្បធម៌វៀតណាម។

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាវប្បធម៌ដ៏វិសេស​​វិសាលមួយរបស់ជនជាតិខ្មែរ គឺជាពិធីបុណ្យដ៏ធំបំ​​ផុតប្រចាំឆ្នាំ មានអត្ថន័យពិសេស ចាប់ផ្តើមឆ្នាំថ្មីដោយសេចក្តីជំនឿ សេចក្តីប្រាថ្នា និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ សូមសេចក្តីសុខសេចក្តីចម្រើន និងសុភមង្គល។ នេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ទទួល​ឆ្នាំ​ថ្មី បង្ហាញ​នូវ​​ការដឹងគុណ  រាយការណ៍​សមិទ្ធផល និង​បង្ហាញ​នូវ​ការ​​​គោរព​ដល់​បុព្វការី​ជន។

លោក អ៊ីថុង អនុរដ្ឋមន្ត្រីក្រសួងជនជាតិ និងសា​​នា បាននិយាយថា ខេត្តអានយ៉ាង គឺជាខេត្តមួយក្នុងចំណោមខេត្តដែលមានប្រជាជនជនជាតិភាគតិចរស់នៅ​ច្រើន។ ក្នុងនោះ ជនជាតិខ្មែរមានជាង ២៣.​០០នាក់ ស្មើជាង ១៣% នៃចំនួនប្រជាសាស្ត្រ​ក្នុងខេត្ត​ទាំង​មូល ច្រើនទី៣ នៅបណ្តាខេត្តតំបន់វាលទំនាប​ទន្លេគឺវឡុង។រយៈពេលកន្លង សហគម​ន៍តែងតែជឿជាក់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍​របស់​បក្ស​និង​គោលនយោបាយច្បាប់របស់រដ្ឋ រួមកម្លាំង ស្រុះចិត្ត​ជាមួយជនជាតិផ្សេងៗក្នុងខេត្តរួមចំណែកយ៉ាងសកម្មទៅ​ក្នុងសមិទ្ធិផល និងលទ្ធផលអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ​​របស់មូលដ្ឋាន។ តំបន់ជនជាតិភាគតិច​និយាយ​រួម​ និងតំបន់ជនជាតិខ្មែរនិយាយដោយ​ឡែកមាន​ការ​អភិ​វឌ្ឍន៍ថ្មី ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនបន្ត​បាន​កែចម្រើននិងកើនឡើង។

រីករាយ និងរំភើបចំពោះសមិទ្ធិផល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនិយាយរួម និងខេត្ត​អាន​យ៉ង និយាយដោយឡែកក្នុងឆ្នាំ ២០២៤ ដែលជាឆ្នាំជោគជ័យគ្រប់ជ្រុងជ្រោយនៅគ្រប់វិស័យ សម្រេចបាននិងលើស ១០០% ផែនការ នៃសន្ទស្សន៍​សេដ្ឋកិច្ចសង្គម បានបក្ខភាគខេត្ត និងក្រុមប្រឹក្សាប្រជាជនខេត្តប្រគល់ជូន។ ការងារជនជាតិ និងគោលនយោបាយជនជាតិក៏បន្តទទួលបានការយកចិត្តទុកដាក់ និងសម្រេចបានលទ្ធផលសំខាន់ៗផងដែរ។

ជីវភាពសម្ភារៈ និង​ស្មារតី​របស់​ជនរួមជាតិ​កាន់​តែ​​បាន​លើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ គោលនយោបាយសន្តិសុខសង្គម ជំនួយលំនៅដ្ឋាន ដីលំនៅដ្ឋាន ដីផលិតកម្ម ការថែទាំសុខភាព ការអប់រំ និងបណ្តុះបណ្តាល​​ជាដើម បានអនុវត្តល្អ។ អត្តសញ្ញាណវប្បធម៌ជាតិបានអភិរក្ស និងពង្រីក។ ធ្លុងមហាសាមគ្គីទូ​ទាំង​ជន​ជាតិកាន់តែបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រព័ន្ធ​​នយោបាយមូលដ្ឋាននៅតំបន់ជនជាតិភាគតិច និងនៅតាមឃុំព្រំដែនកាន់តែរឹងមាំ។ សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម រក្សាបានស្ថិរភាព។

លោក អ៊ីថុង អនុរដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនា បានមានប្រសាសន៍ថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលមានថ្ងៃបុណ្យទានធំៗនិងព្រឹត្តិការណ៍សំខាន់ៗជាច្រើន​នៃប្រទេស ហើយក៏ជាឆាំ្នលើកដំបូងដែរ ដែលក្រសួងជនជាតិ និងសាសនាបានបង្កើតឡើង ដោយបន្តបញ្ជាក់ពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះការងារជនជាតិ និងសាសនា ក៏ជាឆ្នាំសង្ខេបការអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០​៣០។ឆ្នាំដំណើរការមហាសន្និបាតបក្ស​គ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតជាតិលើកទី១៤ របស់បក្ស ឆាំ្នពន្លឿន វាយទម្លុះ បង្កើនមូលដ្ឋានគ្រឹះដើម្បីនាំប្រទេស​​ចូលទៅក្នុងយុគសម័យថ្មី - យុគសម័យឈាន​ឡើង​អភិវឌ្ឍន៍រ៉ូងរឿងខ្លាំងក្លា និងវិបុលភាពរបស់​ជន​ជាតិ​

ទោះបីជាស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ជនជាតិភាគតិចនិយាយរួម ជីវភាពរស់នៅ និងការផលិត​កម្ម​របស់ជនជាតិខ្មែរមួយផ្នែកនៅតែជួបការលំបាក និងបញ្ហាប្រឈមជាច្រើនក្តី។ ប៉ុន្តែជាមួយនឹង​ប្រពៃណី​បដិវត្តន៍នៃខេត្ត ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ដោយ​ផ្ទាល់​គឺការដឹកនាំ និងណែនាំរបស់បក្ខភាគខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងការខិតខំប្រឹងប្រែងរបស់​ប្រព័ន្ធ​​នយោបាយទាំងមូលនិង ជាមួយនឹងបរិយាកាសរំភើបរីករាយក្នុងការប្រារព្ធពិធីបុណ្យចូលឆាំ្នថ្មី បណ្តា​ថ្ងៃ​បុណ្យ​ទានធំៗ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ​នៃ​ប្រទេស លោក អ៊ីថុង អនុរដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនា ជឿជាក់ថា ជនរួមជាតិខ្មែរ និងព្រះសង្ឃខេត្ត​អាន​យ៉ាង នឹងបន្តពង្រីកស្មារតីស្នេហាជាតិ និងកម្លាំង​​មហាសាមគ្គីទូទាំងជនជាតិ មានការអភិវឌ្ឍន៍ឈានទៅមុខដោយវាយទម្លុះ អនុវត្តជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ បន្តអនុវត្តគោលនយោបាយជាតិសាសន៍ និងសាសនា​ឲ្យបានល្អ ភ្ជាប់ជាមួយគោលនយោបាយសន្តិសុខសង្គម យកចិត្តទុកដាក់ថែទាំ គាំទ្រជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិ ជាពិសេសគឺគ្រួសារក្រីក្រ គ្រួសារ​បៀតក្រីក្រ និងគ្រួសារដែលមានស្ថានភាពលំបាក។ រៀបចំលក្ខខណ្ឌល្អៗសម្រាប់ជនរួមជាតិខ្មែរ ទទួល​បុណ្យចូលឆ្នាំថ្មី ២០២៥ ដោយសាមគ្គីភាព សប្បាយរីករាយ តម្លាភាព សុវត្ថិភាព សន្សំសំចៃ ស្របតាម​ផ្នត់រស់នៅអារ្យធម៌ ទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ដ៏ល្អ​​របស់ជនជាតិ។

ក្នុងឱកាសនេះ លោក អ៊ីថុង អនុរដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនា និងគណៈប្រតិភូបានជូនអំណោយ​បុណ្យចូលឆាំ្នថ្មីដល់អ្នកមានកិត្យានុភាពចំនួន ៦១​នាក់ ក្នុងជនជាតិភាគតិចខ្មែរនៅស្រុកទ្រីតូន ចូវ​ថាញ់​ ថ្វយសឺន  និងទីរួមខេត្តទិញបៀន ជូនអំណោយចំនួន៥០ ចំណែកដល់គ្រួសារគោលនយោបាយ និងគ្រួសារ​​ក្រីក្រនៃជនជាតិខ្មែរនៅស្រុកទ្រីតូ

ប្រែ៖ ណារីពៅ