កិច្ចប្រជុំគណៈកម្មការណែនាំការប្រឡងចូលរៀនថ្នាក់ទី១០

ព្រឹកថ្ងៃទី៧ ខែឧសភា គណៈកម្មាធិការប្រជា ជន ខេត្តបានបើកកិច្ចប្រជុំគណៈកម្មការណែនាំការ ប្រ ឡង ចូលរៀនថ្នាក់ទី១០ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដើម្បីពិនិត្យមើលឡើងវិញការត្រៀមរៀបចំការប្រឡង។លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ប្រធានគណៈកម្មការណែនាំការប្រឡងបានធ្វើអធិបតីភាពកិច្ចប្រជុំ។

លោក ង្វៀនក្វុកខាញ់ អនុប្រធានមន្ទីរអប់រំ​និង​បណ្តុះ​បណ្តាល​រាយការណ៍ការងារត្រៀមរៀបចំការ​ប្រ​ឡង​ចូល​រៀបថ្នាក់ទី ១០ ឆាំ្នសិក្សា ២០២៥-២០​២៦

សមាជិកគណកម្មការណែនាំការប្រឡងថ្លែងមតិយោបល់
លោកស្រី ង្វៀនធ្វីមិញធ្វី អនុប្រធានគណកម្មា​ធិ​ការ​​ប្រ​ជា​ជនខេត្តអានយ៉ាង ប្រធានគណកម្មាការ​ណែ​នាំ​ការ​ប្រ​ឡង​ថ្លែងមតិបញ្ចប់កិច្ចប្រជុំ

ឆ្នាំនេះគឺជាលើកទីមួយហើយដែលសិស្សានុសិស្ស​​មធ្យមសិក្សាបឋមភូមិបានប្រឡងចូលថ្នាក់ទី ១០ តាមកម្មវិធីអប់រំសកល់ ២០១៨ ដើម្បីវាយតម្លៃកសិស្សក្នុងខេត្តទាំងមូលទៅតាមសមតារួម។មន្ទីរអប់រំ និងបណ្ដុះបណ្ដាល បានធ្វើសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្ត រៀបចំការប្រឡងជ្រើសរើសសិស្សថ្នាក់ទី១០ នៅតាមវិទ្យាល័យនានាក្នុងខេត្តឲ្យបាន ១០%។ការប្រឡងធ្វើឡើងក្នុងរយៈពេល  ថ្ងៃ (ថ្ងៃទី  និងទី  ខែមិថុនា) ហើយអនុវត្តទាំង​សាលាឯកទេស សាលាអន្តេវេសិកជនជាតិភាគតិច និងសាលារដ្ឋ

ការ​ប្រឡង​ឆ្នាំ​នេះ​មាន​ចំណុច​ថ្មី៖ ប្រកាសពិន្ទុ​គោល​​ក្នុង​ពេលតែមួយជាមួយ​នឹង​ពិន្ទុ​ប្រឡង។ បេក្ខជនចុះឈ្មោះគោលបំណងឯកទេស និងគោល​បំ​ណង​លើក​ទីមួយមុន បន្ទាប់ពីពិនិត្យចូលរៀន ប្រសិនបើបេក្ខជនមិនបានចូលរៀនក្នុងការជម្រើសឯកទេស ឬជម្រើសដំបូងទេ ប្អូនៗនឹងចុះឈ្មោះគោលបំណងទីពីរ​យោង​តាមតំបន់កំណត់អំពីការជ្រើសរើសសិស្ស។ មន្ទីរ​​អប់រំ និងបណ្តុះបណ្តាល ក្នុងនាមជាស្ថាប័ន​អចិន្ត្រៃយ៍នៃគណៈកម្មការណែនាំការប្រឡង បាន​ម្ចាស់​ការ​រៀបចំផែនការអង្គភាពយ៉ាងសកម្ម និងរៀបចំ​ស្រប​គ្នា​នូវផ្នែកនីមួយៗ ដើម្បីធានាថាការប្រឡងប្រព្រឹត្តទៅដោយ​តឹងរ៉ឹង សុវត្ថិភាព ស្របតាមបទប្បញ្ញត្តិ យុត្តិធម៌ និងប្រសិទ្ធភាពជាដើម។

គោលដៅនៃការជម្រើសសិស្សក្នុង​ខេត្ត​ទាំងមូលគឺ ១៩.៤៩០​នាក់ ចំនួន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​ជា​សរុប​​​គឺ​ជាង ២.៦០០​នាក់។ ចំនួន​បេក្ខជន​ចុះឈ្មោះ​ចូល​រៀន​នៅ​វិទ្យា​​ល័យ​ឯកទេស​មាន​ចំនួន ១.២៨៣ នាក់​។ សន្និដ្ឋាន​ថា ក្រុមប្រឹក្សាប្រឡងចំនួន ៤៧ នឹងត្រូវ​​បានរៀបចំឡើង ក្នុងនោះមានក្រុមប្រឹក្សាប្រឡងរួមបញ្ចូល​​គ្នាចំនួន ៤ ​នឹងបន្ទប់ប្រឡងចំនួន ៩៣

បន្ទាប់ពីបានស្តាប់តំណាងមន្ទីរអប់រំ និងបណ្តុះបណ្តាល​រាយការណ៍ការងារត្រៀមបម្រុងការប្រឡង រួមនឹងមតិយោបល់ និងកិច្ចពិភាក្សាពីសមាជិកគណៈកម្មការ​ណែនាំ តំណាងបណ្តាមន្ទីរ ផ្នែករួចមក លោកស្រី ង្វៀន​ធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត​អានយ៉ាង បានវាយតម្លៃខ្ពស់ចំពោះការងាររៀបចំរបស់មន្ទីរអប់រំ និងបណ្តុះបណ្តាល ហើយសង្កត់ធ្ងន់ថា៖ ការប្រឡងចូលរៀនសម្រាប់សិស្សានុសិស្សថ្នាក់ទី១០ គឺជាព្រឹត្តិការអប់រំសំខាន់ មានឥទ្ឋិធំដល់​សិស្សា​នុ​សិស្ស​ មាតាបីតាសិស្សនិងសង្គម។ ​ស្នើ​បណ្តា​ស្ថាប័ន​សារព័ត៌មាន​បង្កើន​ការ​ឃោសនា ជាពិសេសគឺ​អំពី​ចំណុច​ថ្មី​នៃ​ការ​ប្រឡង។ ​ បណ្តាមន្ទីរ ផ្នែក មូលដ្ឋាន និងសមាជិកគណៈកម្មាធិការដឹកនាំម្នាក់ៗ បាន​ណែនាំព​ង្រី​ក​ស្មារតីទទួលខុសត្រូវ សហការយ៉ាងជិតស្និទ្ធ និងកម្ម​នៅគ្រប់កាលៈទេសៈ ដើម្បីការប្រឡងប្រព្រឹត្ត​​ទៅដោយសុវត្ថិភាព ហ្មត់ចត់ ស្របតាមបទប្បញ្ញត្តិ សត្យា​នុម័ត្រ និងប្រសិទ្ធភាព។ ការងារប្រឡងត្រូវតែ​បា​សហការ ឃ្លាំមើលហ្មត់ចត់ ការមើលប្រឡងត្រូវ​ធានា​​បានភាពយុត្តិធម៌ សុវត្ថិភាព ប៉ុន្តែមានបរិយាកាសប្រកប​​ដោយផាសុកភាព ដោយមិនបង្កសម្ពាធ ទើបបេក្ខជនបេក្ខនារីផ្តោតអារម្មណ៍ធ្វើកិច្ចការប្រឡងបានល្អជាង៕ 

ប្រែ៖ ណារីពៅ