ថ្ងៃទី ៤ ឧសភា មូលនិធិជំនួយកម្លាំងទេពកោសល្យអានយ៉ាង បានបើកកិច្ចជំនួបមុខអបអរសាទរខួបលើកទី ១៥ ឆាំ្ននៃការបង្កើត (២០១០ - ២០២៥) ដោយប្រធានបទ “គមនាការណ៍ប្តូរការសុបិនទៅជាការពិត”។










លោក ង្វៀនវ៉ាន់យ៉ាវ អតីតសមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា។ លោកឧត្តមសេនីយ៍ឯកបម្រុង ប៊ុយវ៉ាន់ហ្វឹន អតីតអនុប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម។ លោក ង្វៀនហ៊ូវខាញ់ អតីតលេខាបក្ខភាគខេត្តអានយ៉ាង ប្រធានក្រុមប្រឹក្សាគ្រប់គ្រងមូលនិធិជំនួយកម្លាំងទេពកោសល្យអានយ៉ាង។ លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។ លោកស្រី ដាំងធីហ្វារ៉ី សមាជិកាគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។ លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងនិងថ្នាក់ដឹកនាំខេត្តគ្រប់សម័យកាលបានចូលរួមក្នុងពិធីជំនួបមុខនេះ។
មូលនិធិជំនួយកម្លាំងទេពកោសល្យអានយ៉ាង បង្កើតឡើងដោយលោក ង្វៀនហ៊ូវខាញ់ អតីតលេខាបក្ខភាគខេត្តអានយ៉ាង គឺជាអង្គការសង្គមមួយ។ ចាប់តាំងពីពេលបង្កើតឡើងរហូតមកដល់ពេលនេះ មូលនិធិនេះបានអនុវត្តការងារជាក់ស្តែង រួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ថែទាំបំពាក់បំប៉នអ្នកមានទេពកោសល្យ និងបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត។
បន្ទាប់ពី ១៥ ឆ្នាំនៃការបង្កើត និងរីកចម្រើន មូលនិធិជំនួយកម្លាំងទេពកោសល្យអានយ៉ាង បានបំផុសនិងចលនាថវិកាបានជាង ១៤,៥ ពាន់លានដុងពីអង្គការ អាជីវកម្ម បុគ្គល និងសប្បុរសជនក្នុង និងក្រៅខេត្ត។ ពីប្រភពទុនសំខាន់ដោយប្រើប្រាស់អត្រាការប្រាក់ពីធនាគារ មូលនិធិបានជួយឧបត្ថម្ភ និងផ្តល់រង្វាន់ដល់បុគ្គលឆ្នើមចំនួន ២.១៥០ នាក់ក្នុងវិស័យជាច្រើនដែលមានចំនួនទឹកប្រាក់សរុបជិត ១២ ពាន់លានដុង។ ក្នុងនោះ មានសិស្សវិទ្យាល័យមានចំនួន ៨១០នាក់។ និស្សិតមហាវិទ្យាល័យនិងអនុមហាវិទ្យាល័យ ១.១៦៦នាក់។ កម្មសិក្សាការី ៣១ នាក់។បុគ្គលគំរូចំនួន ១៤៣នាក់ ជាកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន សាស្ត្រាចារ្យ គ្រូបង្វឹក សិល្បករ កសិករ និងកម្មករ។ល។ រហូតមកដល់បច្ចុប្បន្ននេះ ប្រភពទុនមូលនិធិជំនួយកម្លាំងទេពកោសល្យអានយ៉ាង នៅសល់ចំនួនជាង ១៦,៥ ពាន់លានដុង ត្រូវបានគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ដោយស្ថិរភាព។
ថ្លែងមតិនៅក្នុងពិធី លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានវាយតម្លៃខ្ពស់ចំពោះស្មារតីដើម្បីសហគមន៍ និងគុណតម្លៃមនុស្សធម៌ដែលសមាជិកមូលនិធិឧបត្ថម្ភទេពកោសល្យអានយ៉ាង បានរួមចំណែកជួយឲ្យខេត្តក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងបានមានប្រសាសន៍ថា រចនាសម្ព័ន្ធការរៀបចំមូលនិធិជំនួយទេពកោសល្យអានយ៉ាងដូចសព្វថ្ងៃគឺសមស្របទៅនឹងតម្រូវការជាក់ស្តែង និងអាចមានសមត្ថភាព និងលក្ខខណ្ឌទាំងស្រុងក្នុងការរៀបចំ ផ្សព្វផ្សាយអនុវត្តសកម្មភាពមានប្រសិទ្ធភាពស្របតាមមុខងារ និងគោលសីលធម៌ដែលមូលនិធិជំនួយកម្លាំងទេពកោសល្យអានយ៉ាង បានកំណត់។
តាងនាមថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សង្ឃឹមថា ដោយវិធីធ្វើពោពេញទៅដោយមនុស្សសាស្ត្រនិងច្នៃប្រឌិត មូលនិធិជំនួយកម្លាំងទេពកោសល្យអានយ៉ាង បន្តរក្សា និងពង្រីកភាពសាទរ រួមដំណើរ និងជំនួយកម្លាំងសិស្សានុសិស្សនិងនិស្សិតក្នុងការធ្វើសញ្ជ័យចំណេះដឹងដោយទំនុកចិត្ត។ ទន្ទឹមនឹងនោះ ជំរុញការងារឃោសនា ដើម្បីសាយភាយពីតម្លៃ និងអត្ថន័យនៃមូលនិធិ ជួយប្រជាជន និងអាជីវកម្មយល់ច្បាស់ពីបាវចនានិងគោលបំណង។ តាមរយៈនោះ ចូលរួមយ៉ាងសកម្មក្នុងការរួមចំណែក ក៏ដូចជាណែនាំមុខសញ្ញាដែលសក្តិសម ដើម្បីទទួលបានការជំនួយកម្លាំងពីមូលនិធិ។ បង្កើនជាងទៀតការតភ្ជាប់ជាមួយនឹងមូលដ្ឋានអប់រំ សាលាបណ្តុះបណ្តាល អង្គភាពគ្រប់គ្រង ដើម្បីស្វែងរកទេពកោសល្យ ឧបត្ថម្ភចំពេល និងចំមនុស្ស។
ទន្ទឹមនិងនោះ សហការជាមួយបណ្តាមន្ទីរ គន ផ្នែក អង្គការមហាជន មូលដ្ឋាន ដើម្បីជំរុញខ្លាំងការងារកៀរគរ និងកសាងមូលនិធិក្នុងទិសសង្គមូបនីយកម្មដោយនិរន្តរភាព។ ភ្ជាប់ជាមួយបុគ្គល និងអង្គការនានា ជាពិសេសបុគ្គលជោគជ័យ ធ្លាប់បានទទួលការឧបត្ថម្ភនិងជំនួយពីមូលនិធិជំនួយកម្លាំងទេពកោសល្យអានយ៉ាង ដើម្បីអំពាវនាវការរួមចំណែកទៅតាមលក្ខណៈនិងសមត្ថភាព តាមរយៈនោះបង្កើតរង្វង់មូលនៃតម្លៃចែករំលែក និងជំនួយកម្លាំងដោយនិរន្តរភាព។ មូលនិធិជំនួយកម្លាំងទេពកោសល្យអានយ៉ាង ចាំបាច់ត្រូវតែមានការតភ្ជាប់ខ្លាំងក្លាជាមួយបុគ្គល និងអង្គការមានលក្ខណៈ ជាពិសេសគឺអាជីវកម្មដើម្បីបណ្តុះពន្លកទេពកោសល្យ ឧបត្ថម្ភសកម្មភាពផ្តើមអាជីពសម្រាប់យុវជនជំនាន់ក្រោយនិងរួមចំណែកកសាងមាតុភូមិ និងប្រទេស។
ថ្លែងមតិក្នុងពិធី លោក ង្វៀនហ៊ូវខាញ់ អតីតលេខាបក្ខភាគខេត្តអានយ៉ាង ប្រធានក្រុមប្រឹក្សាគ្រប់គ្រងមូលនិធិជំនួយកម្លាំងទេពកោសល្យអានយ៉ាង បានចែករំលែកថា៖ រយៈពេល ១៥ ឆ្នាំកន្លងទៅនេះ មូលនិធិជំនួយកម្លាំងទេព្យកោសល្យអានយ៉ាង បានជួយដល់សិស្សានុសិស្សជាច្រើនក្នុងកាលៈទេសៈលំបាកសម្រេចបានក្តីសុបិនដោយទំនុកចិត្តនិងក្តីស្រឡាញ់។ ក្រុមប្រឹក្សាគ្រប់គ្រងមូលនិធិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់សមូហភាព និងបុគ្គលដែលបានរួមដំណើរ និងរួមចំណែកក្នុងសកម្មភាពរបស់មូលនិធិក្នុងរយៈពេលកន្លង។ តាមរយៈនោះ សង្ឃឹមថា មូលនិធិជំនួយកម្លាំងទេពកោសល្យអានយ៉ាង នឹងបន្តផ្សព្វផ្សាយខ្លាំងក្លាជាងទៀតស្មារតី “ជំនួយកម្លាំង” ដើម្បីមានយុវជនកាន់តែច្រើនមានឱកាសឈានទៅសម្រេចក្តីសុបិនរបស់ខ្លួន រួមចំណែកកសាងខេត្តអានយ៉ាងឲ្យកាន់តែរីកចម្រើន។ ជាពិសេស បណ្តាជំនាន់ដែលធ្លាប់បានជួយឧបត្ថម្ភ នឹងពង្រីកនូវរង្វង់ដៃនៃសេចក្តីស្រឡាញ់នេះជាបន្តទៀត ដើម្បីបន្ថែមកម្លាំងចិត្តដល់ក្តីសុបិនថ្មី ដែលកំពុងស្ថិតក្នុងដំណើរបង្កើតជារូបរាង៕
ប្រែ៖ ណារីពៅ