អបអរសាទរខួបលើកទី ២៥ ឆាំ្នបង្កើតសកលវិទ្យាល័យអានយ៉ាង (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ១៩៩៩ - ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤)។ សកលវិទ្យាល័យអានយ៉ាង - សកលវិទ្យាល័យជាតិហូជីមិញបានរៀបចំយ៉ាងឱឡារិកនូវជំរុំអបអរសាទរខួបលើកទី ២៥ឆាំ្ន បង្កើតសកលវិទ្យាល័យ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។











ចូលរួមក្នុងជំរុំនេះមាននិស្សិតជិត៦.៥០០នាក់មកពីសកលវិទ្យាល័យអានយ៉ាង សិស្ស៣៥០នាក់មកពីវិទ្យាល័យគរុកោសល្យ និងសមាជិកសហជីពមកពីអង្គភាពចងមេត្រីភាព(សម្ព័ន្ធយុវជនទីក្រុងឡុងស្វៀន គណៈយុវជននគរបាលខេត្ត សម្ព័ន្ឋយុវជនស្រុកចូវថាញ់ កងពលតូចលេខ៩៦២ សម្ព័ន្ឋយុវជនផែនស្ថាប័ននិងធុរកិច្ចខេត្ត មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈគមនាគមន៍ដឹកជញ្ជូនអានយ៉ាង Mobifoneអានយ៉ាង) និងនិស្សិតឥណ្ឌូនេស៊ីនៃសាកលវិទ្យាល័យ Andalas ។
នៅក្នុងជំរុំ អ្នកបោះជំរុំបានចូលរួមសកម្មភាពជាច្រើនដូចជា៖ពិធីមទ្ទិញអបអរសាទរទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី២០ ខែវិច្ឆិកា និងខួបលើកទី ២៥ឆាំ្នបង្កើតសកលវិទ្យាល័យអានយ៉ាង។ ពិធីបុណ្យនៃប្រទេសជុំវិញពិភពលោក ល្បែងចលនា កម្មវិធីសិល្បៈ ភ្លើងជំរុំនិងប្រជុំជីវភាពនៅក្នុងអនុជំរុំជាដើម៕
ប្រែ៖ ណារីពៅ