គណៈអចិន្ត្រៃយ៍រដ្ឋសភាបានឲ្យសច្ចារ្យប័ណ្ណលើការរួមបញ្ចូលគ្នានៃសង្កាត់ដុងស្វៀននិងសង្កាត់មីស្វៀន

តាងនាមគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានរដ្ឋសភា លោក ត្រាន់ថាញម៉ាន់ បានចុះហត្ថលេខាប្រកាសឲ្យប្រើសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្តីពីការរៀបចំអង្គភាពរដ្ឋបាលដំណាក់កាល ២០២៣-២០២៥ របស់ខេត្ត-ក្រុងចំនួន១២ ក្រោមឱវ៉ាទមជ្ឈិម។

     ក្រោយ​ពី​រៀបចំ​រួច ទីក្រុងឡុងស្វៀនមាន​អង្គភាព​រដ្ឋ​​បាល​​​ឃុំ​ចំនួន ១២

នៅក្នុងសេចក្តីសម្រេចចិត្តលេខ១២៨៥/NQ-UB​​​TVQH15 គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេ​​​​​ចិត្តរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំក្រោម​ឱវ៉ាទ​ខេត្ត​​អានយ៉ាង ដូចខាងក្រោម៖

រៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំចំណុះ​ទីក្រុង​ឡុង​​ស្វៀន៖ បញ្ចូលទំហំផ្ទៃដីធម្មជាតិទាំងមូលគឺ១.៣​៩​ម​២​ ចំ​​នួនប្រជាជន ១១.៤៧០នាក់របស់សង្កាត់ ដុងស្វៀន និងសង្កាត់មីស្វៀន។ បន្ទាប់​ពីបញ្ចូល សង្កាត់​មី​ស្វៀន​មាន​​ទំហំផ្ទៃដីធម្មជាតិ២,០០គម និង​ចំនួន​ប្រជាជន ២៣.​២៨៣នាក់។ សង្កាត់មៅស្វៀន ជាប់ព្រំ​ប្រ​ទល់​​សង្កាត់ ​​មីប៊ិញ មីហ្វា មីឡុងនិងមីភឿក។  

ក្រោយពី​រៀបចំ​រួច ក្រុងឡុងស្វៀន មាន​អង្គភាព​រដ្ឋបាល​ថ្នាក់​ឃុំ​ចំនួន ១២ រួម​មាន៖ សង្កាត់ ១០ និង​ឃុំ​​ ២។

បន្ទាប់ពីរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំ - សង្កាត់រួច ខេត្តអានយ៉ាង មានអង្គភាពរដ្ឋបាលថ្នាក់ស្រុកចំនួ​​ ១១ រួមមាន៖ ស្រុកចំនួន ៧ ទីរួមខេត្ត ២ និង​ទី​ក្រុងចំនួន ២។អង្គភាពរដ្ឋបាល​ថ្នាក់​ឃុំ​ចំនួន ១៥៥ រួម​មាន​៖ឃុំ​​ចំនួន ១១០ សង្កាត់ចំនួន ២៧ និងទីរួម​ស្រុក​ចំ​នួន​ ១៨។

សេចក្តី​សម្រេចចិត្តនេះមានសុពល​ភាព​ចាប់ពីថ្ងៃទី  ខែ​ មករា ឆ្នាំ ២០២៥

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ចាត់តាំង​​ឲ្យ​រដ្ឋាភិបាល ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន​​​ខេត្ត​អានយ៉ាង និងបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ មាន​ភារទទួលខុសត្រូវ​រៀបចំអនុវត្ត​នូវ​សេចក្តីសម្រេចចិត្ត​​​នេះរៀបចំ និងពង្រឹងក្បាលម៉ាស៊ីនស្ថាប័ន និងអង្គការ​នៅមូលដ្ឋាន។រក្សាស្ថិរភាពជីវភាពរស់នៅរបស់​​​ប្រ​​​ជាជនក្នុងមូលដ្ឋាន ធានាបាននូវតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការការពារជាតិ និងសន្តិសុខ​នៅ​លើ​ភូមិ​​សា​ស្ត្រ​​

ក្រុមប្រឹក្សាជនជាតិ បណ្តាគណៈកម្មាធិការរដ្ឋភានិងគណៈប្រតិភូរដ្ឋសភានៃខេត្តអានយ៉ាង ក្នុងវិសា​​​​​ភាពភារកិច្ចនិងសិទ្ឋអំណាចនៃខ្លួន ត្រូវឃ្លាំ​មើល​​ការ​​អនុវត្តសេចក្តីសម្រេចចិត្តនេះ

ប្រែ៖ ណារីពៅ