គណៈប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្ត និងគណៈប្រតិភូក្រុមប្រឹក្សាប្រជាជន២ថ្នាក់ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតសង្កាត់ទិញបៀន អានភូ និងឃុំ អានណុង មុនសម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២៥

ព្រឹកថ្ងៃទី ២៦ ឧសភា នៅសង្កាត់ ទិញបៀន លោក ង្វៀនហុងឌឹក លេខាបក្ខភាគទីរួមខេត្តទិញបៀន -គណៈប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្ត រួមជាមួយគណៈប្រតិភូក្រុមប្រឹក្សាប្រជាជនពីរថ្នាក់បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតជិត ១០០ នាក់នៅសង្កាត់ទិញបៀន អានភូ និងឃុំអានណុង មុនសម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២៥ នីតិកាល ១៣ អាណត្តិ ២០២១ - ២០២៦។

លោក ង្វៀនហុងឌឹក លេខាបក្ខភាគទីរួមខេត្ត​ទិញបៀន​ព័ត៌​មានក្នុងកិច្ចជួបប្រាស្រ័យ

នៅក្នុងកិច្ចជួប្រាស្រ័យ អ្នកបោះឆ្នោតមូលដ្ឋានត្រូវបានគណៈប្រតិភូក្រុមប្រឹក្សាប្រជាជន ពីរថ្នាក់​រាយ​កា​រណ៍សង្ខេបអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ខេត្ត និងទីរួមខេត្តទិញបៀន ក្នុងរយៈពេល  ខែដំបូងនៃឆ្នាំ ២០២៥។ ផែនការរៀបចំកិច្ចប្រជុំពាក់កណ្តាលឆ្នាំ ២០​២៥ និងឆ្លើយតបមតិ និងអនុសាសន៍របស់អ្នកបោះឆ្នោត​​ដែលបានលើកឡើងនៅក្នុងកិច្ចជួបប្រា​ស្រ័យ​លើក​មុន​។ 

យោងតាមនោះ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥ ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខេត្តមានការរីកចម្រើនជាវិជ្ជមាន ដោយផ្នែក និងវិស័យជាច្រើនមានកំណើនខ្ពស់បើធៀបនឹងដំណាលពេលនេះឆាំ្នមុន។ តាម​ការ​សន្និដ្ឋាន GRDP កើនឡើង ៨,៥១% ធៀបនឹង​ដំ​ណាល​​ពេលនេះឆ្នាំ ២០២៤។ ក្នុងនោះ វិស័យកសិកម្ម រុក្ខ​កម្ម និងជលផល កើនឡើង ៤,១៦% តំបន់ស្សាកម្ម និងស្ថាបនកម្មកើនឡើង ១១,៥៦% តំបន់សេវាកម្មកើនឡើង ១០,៨២% និងពន្ធផលិតផលដកប្រាក់បត្ថម្ភផលិតផលកើនឡើង ៦%។

អ្នកបោះឆ្នោតស្នើសុំបញ្ហាសំខាន់ៗជាច្រើន

តាមរយៈនោះ អ្នកបោះឆ្នោតបានសម្តែងនូវ​ភាព​រីករាយនិងរំភើប ជាមួយនឹងលទ្ធផលវិជ្ជមានដែលសម្រេច​​​បានក្នុងខែដំបូងនៃឆ្នាំ ២០២៥។ទន្ទឹមនឹងនោះ អ្នកបោះឆ្នោតបានផ្តល់អនុសាសន៍ដល់គណៈប្រតិភូក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ឲ្យបន្តយកចិត្តទុកដាក់ និងស្នើផ្នែកមានសមត្ថកិច្ចឲ្យមាន​ដំណោះស្រាយ​បង្កើត​ឡើងវិញសណ្តាប់ធ្នាប់ និងធានាសន្តិសុខនៅតំបន់ផ្សារទិញបៀន។ យកចិត្តទុកដាក់លើការពន្លឿនការ​កែលម្អ និងលើកកម្ពស់ផ្លូវនៅតំបន់ផ្សារទិញបៀន និងផ្សារលក់ទំនិញទិញបៀន ដើម្បី កាត់បន្ថយផលប៉ះពាល់​ដល់សកម្មភាពអាជីវកម្មសម្រាប់អាជីវករតូចតាច។ល

គណៈប្រតិភូក្រុមប្រឹក្សាប្រជាជនពីរថ្នាក់កត់ត្រាទទួលស្គាល់ និងពន្យល់អំពីសំណូមពរ និងសំណើរបស់​អ្នក​បោះ​ឆ្នោត

គណៈប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្ត និង​ទីរួម​ខេត្ត​បានកត់ត្រាទទួលស្គាល់ និងពន្យល់អំពីមតិ និងអនុសាសន៍របស់អ្នកបោះឆ្នោតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ទន្ទឹមនិងនោះ សំណូមពរថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធ មេត្តាទាក់ទងទៅអង្គភាពសាង​​សង់ឲ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនា​​នា ដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ក្នុងកិច្ចជួប្រាស្រ័យនេះ៕

ប្រែ៖ ណារីពៅ