គណៈប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្ត និងទីរួមខេត្តទិញបៀន ជួបជាមួយអ្នកបោះឆ្នោតមុនសម័យប្រជុំពាក់កណ្តាលឆ្នាំ ២០២៥

រសៀលថ្ងៃទី ២៦ ឧសភា នៅសង្កាត់ ជីឡាំង គណៈប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្ត និងទីរួមខេត្ត ទិញបៀន ដឹកនាំដោយលោក ទ្រឿងហ៊ូទៀន ប្រធានគណៈកម្មាធិការគ្រប់គ្រងតំបន់ទេសចរណ៍ជាតិភ្នំស្វាម - គណៈប្រតិភូក្រុមប្រឹក្សាប្រជាជនខេត្ត បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតជិត ១២០ នាក់នៅសង្កាត់ នុយវ៉យ ជីឡាំង និងឃុំតាន់ឡើយ មុនសម័យប្រជុំពាក់កណ្តាលឆាំ្ន ២០២៥។

តាមរយៈនោះ គណៈប្រតិភូក្រុមប្រឹក្សាប្រជាជនពីរ​ថ្នាក់​បានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ សន្តិសុខ ការងារផ្សព្វ​ផ្សាយ​គម្រោងសំខាន់ៗ ការងាររៀបចំក្បាលម៉ាស៊ីន កសាង​អាជ្ញាធរ និងកំណែទម្រង់រដ្ឋបាលខេត្តអានយ៉ាង និងទីរួមខេត្ត ទិញបៀន ក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងដាក់ចេញទិសដៅ ភារកិច្ចរយៈពេល ៦ ខែចុងឆាំ្ន ២០​២៥។សំខាន់គឺផ្តោតលើការអនុវត្ត​ភារកិច្ច ដំ​ណោះ​ស្រាយអភិវឌ្ឍន៍ បង្កើនសេដ្ឋកិច្ចនិងអនុវត្តជា​បន្ទាន់​នៅ​ការ​​រៀបចំក្បាលម៉ាស៊ីនរបស់​ប្រព័ន្ធ​នយោបាយ​ងាយ​ស្រួល​​ ធ្វើសកម្មភាពមានុពលភាពនិង​ប្រសិទ្ធភាព​។ល​។​

មតិយោបល់និងញ្ញតិជាច្រើនរបស់អ្នកបោះឆ្នោតផ្ញើទៅកាន់ប្រតិភូ

តាមរយៈនោះ អ្នកបោះឆ្នោតបានសម្តែងនូវ​ការ​យល់​ស្រប គាំទ្រ និងរំពឹងលើកម្មវិធីបដិវត្តន៍រៀបចំនិងរួមបញ្ចូលគ្នានូវអង្គភាពខេត្ត និងឃុំមួយចំនួន ដោយមិនរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក នឹងរួមចំណែកបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍន៍ប្រទេសក្នុងយុគសម័យថ្មី។ទន្ទឹមនិងនោះ អ្នកបោះឆ្នោតក៏បាន ផ្តល់អនុសាន៍ ដល់ប្រតិភូក្រុមប្រឹក្សាប្រជាជនឲ្យពិចារណា និងស្នើថា នៅពេលដែលរួមបញ្ចូលខេត្ត ឃុំ បានបង្កើតលក្ខខណ្ឌអំណោយផលដល់ប្រជាជនអនុវត្តនីតិវិធីរដ្ឋបាលដូចជា៖ការធ្វើសំបុត្រកំណើត ការចុះឈ្មោះគ្រួសា ការផ្តល់លិខិតបញ្ជាក់សិទ្ធិប្រើប្រាស់ដីធ្លីជាដើម ផ្តល់អនុសាសន៍ដល់ស្ថាប័នពាក់ព័ន្ធឲ្យពិចារណាលើការមិនបង្កើនកម្រិតបង់ចំពោះសិស្សានុសិស្ស និង​ប្រ​ជា​​ជននៅពេលដែលចូលរួមធានារ៉ាប់រងសុខភាព។ បង្កើន​ការងារគ្រប់គ្រងសុវត្ថិភាពចំណីអាហារ និងដោះ​ស្រាយម៉ឹងមាត់ចំពោះចំណីអាហារក្លែងក្លាយ ទឹកដោះគោក្លែងក្លាយ គ្រឿងសម្អាងក្លែងក្លាយជាដើម អនុវត្ត​ល្អបណ្តាវិធានការដើម្បីធានាបាននូវស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ការទប់ស្កាត់បទល្មើស ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀនជាដើម ទន្ទឹមនឹងនោះ អ្នកបោះឆ្នោតក៏សង្ឃឹមថា ខេត្តមានគោលនយោបាយជាក់លាក់ និងមនុស្សធម៌ក្នុងការដោះស្រាយរបប គោលនយោបាយគាំទ្រសម្រាប់​អ្នក​ធ្វើ​​សកម្មភាពមិនជំនាញនៅថ្នាក់មូលដ្ឋាន។ល។

មតិ និងអនុសាសន៍ទាំងអស់​របស់អ្នកបោះឆ្នោត​ស្ថិត​​ក្នុង​សមត្ថកិច្ច​បានប្រតិភូក្រុមប្រឹក្សា​ប្រជា​ជន​ពីរ​ថ្នាក់​ និងថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាននានា​ចាប់យក​និង​ពន្យល់​។ ទន្ទឹមនឹងនោះ មតិយោបល់ និងអនុសាសន៍នានាដែលហួសពីសមត្ថកិច្ចនៃខ្លួន បានកត់ត្រា​ទទួល​ស្គាល់​​យ៉ាងពេញលេញ ដើម្បីបញ្ជូនបន្តទៅស្ថាប័នជំនាញ ដើម្បីឆ្លើយតប និងដំណោះស្រាយជូនអ្នកបោះឆ្នោត​នា​ពេលខាងមុខ៕ 

ប្រែ៖ ណារីពៅ