ព្រឹកថ្ងៃទី ១៥ មេសា គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ បានរៀបចំពិធីប្រកាសសេចក្តីសម្រេចរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ទទួលស្គាល់ឃុំ តាន់ភូ សម្រេចស្តង់ដារឃុំជនបទថ្មីឆ្នាំ ២០២៤។ លោកស្រី ហាមិញត្រាង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង។ លោក ហូថាញ់ប៊ិញ អនុប្រធានមន្ទីរកសិកម្ម និងបរិស្ថានខេត្តអានយ៉ាង។ លោក ទឺថាញឃៀកអនុលេខាប្រចាំការបក្ខភាគស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុកចូវថាញ់ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ផ្នែកខេត្ត និងស្រុកចូវថាញ់អញ្ជើញចូលរួម។






ដោយកំណត់ច្បាស់ពីការអនុវត្តកម្មវិធីគោលដៅជាតិកសាងជនបទថ្មីជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាន បក្ខភាគ អាជ្ញាធរឃុំតាន់ភូ បានផ្សព្វផ្សាយអនុវត្តយ៉ាងសកម្មនូវខ្លឹមសារ និងដំណោះស្រាយជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន។ ឃុំបានផ្តោតផ្លាស់ថ្មីការងារឃោសនា លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីគោលដៅ តួនាទី និងសារៈសំខាន់នៃការកសាងជនបទថ្មី ជាពិសេសគឺកំណត់យ៉ាងច្បាស់នូវតួនាទីជាប្រធានកម្មរបស់ប្រជាជនក្នុងការកសាងជនបទថ្មី។
ជាមួយនឹងការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ប្រព័ន្ធនយោបាយទាំងមូល បក្ខភាគ អាជ្ញាធរ និងប្រជាជនឃុំតាន់ភូ សប្បាយរីករាយ នៅពេលដែលឃុំទទួលបានស្តង់ដារឃុំជនបទថ្មី យោងតាមសេចក្តីសម្រេចលេខ ១២៦០/QD-UBND ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ របស់គណៈកម្មាធិការប្រជាជនខេត្ត។ តាមរយៈនោះ មុខមាត់របស់ឃុំបានផ្លាស់ប្តូរយ៉ាងច្បាស់ជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកាន់តែធំទូលាយ ជីវភាពរស់នៅរបស់ប្រជាជនបានប្រសើរឡើង មកដល់ពេលនេះ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់នៅក្នុងឃុំបានកើនឡើងពី ២៨,២លានដុង/ម្នាក់/ឆ្នាំនៅឆ្នាំ ២០១៥ ឡើងដល់ជាង ៦៥ លានដុង/ម្នាក់/ឆ្នាំ នៅឆ្នាំ ២០២៤។ អត្រាគ្រួសារក្រីក្របានថយចុះនៅ ១,២១%(បានដកចេញមុខសញ្ញាគាំពារសង្គមចំនួន ៧ គ្រួសារ)។
រយៈពេលខាងមុខ ឃុំតាន់ភូ នឹងបន្តលើកកម្ពស់តួនាទីនៃប្រព័ន្ធនយោបាយក្នុងការកសាងជនបទថ្មី ដោយប្តេជ្ញារក្សា និងលើកកម្ពស់គុណភាពលក្ខណៈវិនិច្ឆ័យ និងសន្ទស្សន៍ បង្កើតមូលដ្ឋានរឹងមាំកសាងមាតុភូមិកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះជំរុញខ្លាំងការឃោសនា ដើម្បីប្រជាជនចូលរួមយ៉ាងសកម្មក្នុងការកសាងជនបទថ្មី។ យកចិត្តទុកដាក់ដល់កាអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមជនបទ ។
ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងស្រុក ចូវថាញ់ បានប្រគល់ប័ណ្ណសរសើរជាច្រើនដល់សមូហភាព និងបុគ្គលដែលបានរួមចំណែកជាច្រើនក្នុងការកសាងឃុំតាន់ភូ សម្រេចបានស្តង់ដារឃុំជនបទថ្មី និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងសប្បុរសធម៌៕
ប្រែ៖ ណារីពៅ