ទ្រីតូន ប្រគល់ផ្ទះមហាសាមគ្គីចំនួន៣០ខ្នង

ថ្ងៃទី ១៨ ខែមីនា នៅឃុំលឿងភី គណកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង និងស្រុកទ្រីតូនសហការជាមួយនឹងធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) សាខាអានយ៉ាងរៀបចំពិធីប្រគល់ផ្ទះមហាសាមគ្គី ៣០ ខ្នងដល់គ្រួសារក្រីក្រនៅក្នុងស្រុក។

អញ្ជើញចូលរួមមានលោកស្រី ហាមិញត្រាង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអាន លោក ត្រាន់វ៉ាន់គឿង  អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកទ្រីតូន លោក ឡេវៀតទ្រុង អនុ​ប្រធាន BIDV សាខាអានយ៉ាង

ផ្ទះមហាសាមគ្គីចំនួន ៣០ ខ្នងបានគណៈកម្មាធិការ​​រណសិរ្សមាតុភូមិវៀតណាមស្រុកទ្រីតូន បែងចែក​ឲ្យ​ឃុំលឿងភី ២៤ខ្នង វិញយ៉ា ២ ខ្នង អានទឹក១ ខ្នង និង​​ទីរួមស្រុកបាជុក ៣ ខ្នង។ ផ្ទះនីមួយៗមានទំហំ ៤០  ដំបូលសង្គសី ជញ្ជាំងថ្ម កំរាលឥដ្ឋ។ល។ ថវិ​កា​សាងសង់ជាសរុបនៃការសាងសង់ផ្ទះ ៣០ខ្នងនេះ គឺ​ ២,៣៤៥ ពាន់លានដុង។ ក្នុងនោះ BIDV សា​ខា​អាន​យ៉ាងឧបត្ថម្ភ ១,៥ពាន់លានដុង គ្រួសារ និងមូលដ្ឋាន​បដិភាគ ៨៤៥លានដុង។

ថ្លែងមតិក្នុងពិធី លោក ត្រាន់ក្វុកគឿង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកទ្រីតូន បានថ្លែងអំណរគុណដល់ BIDV សាខា​អាន​យ៉ាង​បាន​ឧបត្ថម្ភឲ្យស្រុកដើម្បីថែទាំអ្នកក្រីក្រ។ ទន្ទឹមនឹងនោះ​ឲ្យដឹថា ទ្រីតូន គឺជាស្រុកមួយក្នុងចំណោមស្រុកក្រីក្រចំនួន ៧៤ ក្នុងប្រទេសទាំងមូល មានឃុំពិបាកជាពិសេសចំនួន ៥។ បច្ចុប្បន្ននេះ ស្រុកទាំងមូលនៅមានគ្រួសារក្រីក្រចំនួន ១.៤៨៧ គ្រួ និងគ្រួសារបៀតក្រីក្រ ២.៣២៦ គ្រួ។ នៅឆ្នាំ ២០២៥ ស្រុកបាន​សម្រេច​គោលដៅលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌ​ទ្រោម​ចំនួន​ ១.៣៣៦ខ្នង។ ដូច្នេះហើយ ក្រៅពីធនធានរបស់មជ្ឈិម ខេត្ត ត្រូវការជួយជ្រោមជ្រែងរបស់អង្គការ និងបុគ្គលក្នុងការរួមដៃជាមួយមូលដ្ឋាន ដើម្បីអនុវត្តរបប​សន្តិសុខសង្គមបានល្អ៕ 

ប្រែ៖ណារីពៅ