ទិញបៀនបានប្រគល់ផ្ទះ ២ ខ្នង ក្រោមកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម។

ថ្ងៃទី ១៣ ឧសភា គណៈណែនាំលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោមនៅទីរួមខេត្ត ទិញបៀន បានប្រារព្ធពិធីប្រគល់ផ្ទះចំនួន ២ ខ្នងជូនគ្រួសារក្រីក្រ និងបៀតក្រីក្រ ក្រោមកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោមនៅសង្កាត់ ញ៉ាបាង។លោកស្រី វ៉ធីធ្វីទៀន អនុលេខាប្រចាំការបក្ខភាគខេត្ត បានអញ្ជើញចូលរួម។

ជាក់ស្តែង ផ្ទះចំនួន ០២ខ្នង ត្រូវបានប្រគល់ជូនគ្រួសារអ្នកមីង ឡាំធីអាញ់ កើតឆ្នាំ ១៩៥៩ និងគ្រួសារ​អ្នក​មីង ត្រាន់ធីឡុក កើតក្នុងឆ្នាំ ១៩៥៥ ស្នាក់​នៅ​អនុ​សង្កាត់​​ ថើយហ្វា សង្កាត់ ញ៉ាបាង។ ផ្ទះនីមួយមាន​ទំ​ហំ​ពី ២៧ម ទៅ ៣២ម រចនាសម្ព័ន្ធជញ្ជាំងឥដ្ឋ ដំ​បូល​​ប្រក់សង្គសី និងកម្រាលសេរ៉ាមិច។ តម្លៃសរុបនៃផ្ទះនីមួយៗគឺ ៧០ លានដុង ក្នុងនោះ កម្មវិធីលុបបំបាត់​​ផ្ទះបណ្តោះអាសន្ន និងទ្រុឌទ្រោម ឧបត្ថម្ភ ៦០ លានដុងសម្រាប់ផ្ទះនីមួយៗ នៅសល់​ប៉ុន្មានគ្រួសារ​បំ​ពេញ​ចូល

ថ្លែងមតិក្នុងពិធីនេះ លោកស្រី វ៉ធីធ្វីទៀន អនុលេខា​ប្រចាំការបក្ខភាគទីរួមខេត្ត បានអបអរសាទរ​ដល់​គ្រួសារទាំងពីរមានផ្ទះថ្មីធំទូលាយ និងរឹងមាំ ហើយសង្ឃឹមថា គ្រួសារនឹងបន្តខិតខំឈានឡើង​ក្នុងជីវភាពរស់នៅ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំង និងចលនាដែលអាស្រ័យដោយតំបន់លំនៅដ្ឋានចលនា។ ទន្ទឹមនឹងនោះ លោកស្រីបានសង្កត់ធ្ងន់ថា នេះជាសកម្មភាពមួយដែលមានអត្ថន័យមនុស្សជាតិដ៏ជ្រាលជ្រៅ បង្ហាញពីស្មារតីសាមគ្គីភាព និងការរួមដៃគ្នា​ដើ​ម្បី​អ្នក​ក្រីក្រ ហើយចែករំលែកការលំបាកដល់អ្នកក្រីក្រ​បាន​​ទាន់ពេលវេលា ជួយពួកគេខិតខំ ប្រឹងប្រែង​ឈាន​ឡើង​​ក្នុងជីវភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។

ក្នុងឱកាសនេះ រដ្ឋាភិបាល អង្គការមហាជន​មូលដ្ឋាន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីរួមខេត្តក៏បានជូនអំណោយចាំបាច់ដល់គ្រួសារផងដែរ

ប្រែ៖ ណារីពៅ