នៅថ្ងៃទី១៣ ខែតុលា គណៈកម្មាធិការប្រជាជនខេត្តបានរៀបចំកិច្ចប្រជុំគណៈប្រតិបត្តិការរៀបចំឯកសារស្នើសុំចុះបញ្ជីតំបន់បុរាណវិទ្យាអ៊ុកអែវជាបេតិកភណ្ឌពិភពលោក ដើម្បីស្តាប់របាយការណ៍ស្តីពីការពិនិត្យឡើងវិញលើការអនុវត្តភារកិច្ចសំខាន់ៗនៃការរៀបចំឯកសារស្នើសុំនេះ។ កិច្ចប្រជុំនេះដឹកនាំដោយលោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈប្រតិបត្តិការ។


យោងតាមរបាយការណ៍ គណៈគ្រប់គ្រងតំបន់កេរតំណែលវប្បធម៌អ៊ុកអែវ កំពុងសហការយ៉ាងសកម្មជាមួយអ្នកម៉ៅការនានា ដើម្បីអនុវត្តការងារតាមផែនការលេខ ៥៦៨/KH-UBND។ រហូតមកដល់ពេលនេះ មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអង្គភាពប្រឹក្សាយោបល់ បានបញ្ចប់ការងារប្រហែល ៥០% នៃបរិមាណការងារឆ្លើយបំភ្លឺតាមអនុសាសន៍ចំនួន ១៧ ក្រុម ដែលបានលើកឡើងក្នុងការស្ទង់ពិនិត្យជាក់ស្តែងរបស់ ICOMOS និងខ្លឹមសារចំនួន ១៥ ចំណុច ក្នុងលិខិតផ្លូវការរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។ រហូតមកដល់បច្ចុប្បន្ន មន្ទីរ ផ្នែក និងអង្គភាពប្រឹក្សាយោបល់នានា បានបញ្ចប់ការងារប្រហែល ៥០% នៃបរិមាណការងារឆ្លើយបំភ្លឺតាមអនុសាសន៍ចំនួន ១៧ ក្រុម ដែលបានលើកឡើងក្នុងការពិនិត្យជាក់ស្តែងរបស់ ICOMOS និងខ្លឹមសារចំនួន ១៥ ចំណុច នៅក្នុងលិខិតផ្លូវការរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក។
ការងារគ្រប់គ្រង ការការពារ និងការស្រាវជ្រាវបុរាណវិទ្យា ក៏បន្តអនុវត្តជាបន្តបន្ទាប់ផងដែរ។ គណៈគ្រប់គ្រងតំបន់កេរតំណែលវប្បធម៌អ៊ុកអែវ បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំអ៊ុកអែវ ចលនាប្រជាពលរដ្ឋឲ្យប្រគល់ដីទំហំ ១៥០ ម៉ែត្រការ៉េ នៅតំបន់ទួលអ៊ុតអាញ់ (Gò Út Ảnh) សម្រាប់បើករណ្តៅជីកកកាយវត្ថុបុរាណចំនួន ៣ កន្លែង ដែលមានផ្ទៃដីសរុបប្រហែល ១៤០ ម៉ែត្រការ៉េ។ ជំហានដំបូង បានរកឃើញស្លាកស្នាមរោងផលិតកម្ម និងវត្ថុកុលាលភាជន៍ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងបានប្រមូលសំណាកសម្រាប់វិភាគកំណត់អាយុកាល និងសិក្សាលក្ខណៈថ្ម។ ចំពោះគម្រោង និងសំណង់សមាសភាគចំនួន ១៧ មានគម្រោងចំនួន ១១ បានអនុម័តឲ្យអនុវត្ត។

មុនពេលផ្ញើឯកសារជាផ្លូវការ នៅក្នុងខែតុលា ឆ្នាំ២០២៦ និងខណៈដែលបរិមាណការងារឆ្លើយបំភ្លឺដែលនៅមានច្រើន លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានតម្រូវឲ្យមន្ទីរ គណៈ ផ្នែកពាក់ព័ន្ធ គណៈគ្រប់គ្រងកេរតំណែលវប្បធម៌អ៊ុកអែវ និងអាជ្ញាធរមូលដ្ឋាន ចាត់ទុកការងារនេះជាភារកិច្ចសំខាន់ និងមានភាពបន្ទាន់។ រាល់ដំណើរការសហការ ការផ្តល់ព័ត៌មាន និងការពិនិត្យផ្ទៀងផ្ទាត់ឯកសារ ត្រូវអនុវត្តតាមយន្តការ “លំហូរបៃតង” ដោយឯកសារត្រូវដោះស្រាយភ្លាមៗនៅពេលទៅដល់ភ្លាម ហើយជួបការលំបាកនៅផ្នែកណា ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំខេត្តភ្លាម ដើម្បីដោះស្រាយខាងផ្នែកនោះជាបន្ទាន់។
លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណកម្មាធិការប្រជាជនខេត្ត ក៏បានតម្រូវឲ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ប្រមូលផ្តុំធនធានមនុស្ស និងបង្កើនការទទួលខុសត្រូវឲ្យបានខ្ពស់បំផុត ព្រមទាំងគោរពយ៉ាងម៉ឺងម៉ាត់នូវកាលវិភាគដែលបានដាក់ចេញ។ យោងតាមនោះ សេចក្តីព្រាងលើកទី១ នៃខ្លឹមសារឆ្លើយបំភ្លឺ ត្រូវបញ្ចប់មុនថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា។ បន្ទាប់ពីឆ្លងកាត់ដំណាក់កាលពិនិត្យឡើងវិញផ្នែកជំនាញ ការបញ្ចប់ឯកសារជាភាសាអង់គ្លេស និងការប្រមូលមតិយោបល់ពីអ្នកជំនាញ ឯកសារផ្លូវការត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និង ICOMOS ឲ្យបានមុនថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។
ទៅទន្ទឹមនឹងការរៀបចំឯកសារ លោក ឡេ វ៉ាន់ ភឿក បានតម្រូវឲ្យគណៈគ្រប់គ្រងតំបន់កេរតំណែលវប្បធម៌អ៊ុកអែវ សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើនការចុះល្បាត ការផ្សព្វផ្សាយ និងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងស្ថានភាពជាក់ស្តែង ហើយការពារយ៉ាងតឹងរ៉ឹងនូវតំបន់ស្នូលនៃបេតិកភណ្ឌ ដោយមិនទុកឲ្យកើតមានការទន្ទ្រានកាន់កាប់ដី ឬការផ្លាស់ប្តូរទីតាំងបង្គោលកំណត់ព្រំប្រទល់ជាដាច់ខាត។

ខេត្តអានយ៉ាង ក៏កំពុងបញ្ចប់ផែនការរៀបចំគណៈប្រតិភូបំពេញបេសកកម្ម ដើម្បីចូលរួមសម័យសន្ទនាផ្ទាល់ថ្នាក់ជំនាញជាមួយ ICOMOS នៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ផងដែរ។ គណៈប្រតិភូគ្រោងនឹងផ្តោតលើការឆ្លើយបំភ្លឺបញ្ហាសំខាន់ៗចំនួន ៨ ក្រុម ដែលពាក់ព័ន្ធនឹងព្រំប្រទល់ មូលដ្ឋានច្បាប់ ការងារអភិរក្ស និងគម្រោងអភិវឌ្ឍនានា៕
ប្រែ៖ ណារីពៅ