នៅយប់ថ្ងៃទី ១៩ មីនា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង គណៈកម្មាធិការជាតិ UNESCO ប្រចាំនៅវៀតណាមធ្វើជាសហប្រធានពិធីទទួលវិញ្ញាបនបត្ររបស់ UNESCO ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី “ពិធីបុណ្យលោកយាយភ្នំស្វាម” ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិនិងបើកពិធីបុណ្យលោកយាយភ្នំស្វាម នៅទីក្រុងចូវដុក ខេត្តអានយ៉ាង។
លោក ម៉ៃវ៉ាន់ជីញ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជ្ជើញចូលរួមនិងថ្លែងមតិណែនាំ។ លោក ង្វៀនតាន់យុង អតីតសមាជិកការិយាល័យនយោបាយ អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ លោក ឡេហុងអាញ អតីតសមាជិកការិយាល័យនយោបាយ អតីតប្រចាំការគណលេខាមជ្ឈិមបក្ស។ លោកស្រី ទ្រឿងមីហ្វា អតីតលេខាមជ្ឈិមបក្ស អតីតអនុប្រធានរដ្ឋ។ លោកស្រី ដាំងធីង៉ុកធិញ អតីតសមាជិកាគណៈកម្មាធិការមជ្ឈិមបក្ស អតីតអនុប្រធានរដ្ឋ។ លោក Jonathan Baker ប្រធានតំណាងអង្គការយូណេស្កូប្រចាំនៅវៀតណាម។ លោក ហ្វ័ងដាវគឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ លោក ងោឡេវ៉ាន់ អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងតំណាងថ្នាក់ដឹកនាំក្រសួង ផ្នែកមជ្ឈិម។ ថ្នាក់ដឹកនាំស្ថាប័នមជ្ឈិមបក្សទទួលបន្ទុកខេត្តអានយ៉ាង។ ថ្នាក់ដឹកនាំនៅតាមខេត្ត ក្រុងកាន់ធឺ គៀនយ៉ាង កាម៉ាវ បាកលាវ ទៀនយ៉ាង ហូវយ៉ាង វិញឡុង បេន ទ្រែ ដុងថាប សុកត្រាំងចូលរួម។
អំពីប្រតិភូខេត្តអានយ៉ាងចូលរួមពិធីនេះរួមមានលោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង។ លោក ឡេវ៉ាន់នឹង អនុលេខាប្រចាំការបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងសមមិត្តអតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អតីតលេខាបក្ខភាគខេត្ត អតីតអនុលេខាបក្ខភាគខេត្ត។ អតីតសមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត សមាជិកគណៈកម្មាធិការបក្ខភាគខេត្ត អតីតសមាជិកគណៈកម្មាធិការបក្ខភាគខេត្ត។ ថ្នាក់ដឹកនាំមន្ទីរ គណ ផ្នែក អង្គការមហាជនថ្នាក់ខេត្ត ថ្នាក់ដឹកនាំស្រុក ទីរួមខេត្ត ក្រុង។
កម្មវិធីនេះប្រារពទៅក្នុងរយៈពេល ១២០ នាទី រួមទាំងការផ្សាយបន្តផ្ទាល់ ៩០នាទីនៅលើ VTV តំបន់និរតី (VTV កាន់ធឺ)។ ស្ថានីយ៍ទូរទស្សន៍ទូទាំងប្រទេស។ ខ្លឹមសារកម្មវិធី រួមមាន ៤ វគ្គ។ វគ្គទី ១ គឺជាពិធីទទួលវិញ្ញាបនបត្ររបស់អង្គការយូណេស្កូ (លើកញ្ចក់ទូរទស្សន៍ VTV កាន់ធឺ ចាប់ពីម៉ោង ៨ ដល់ម៉ោង ៩និង៣០នាទី យប់)។
បើយោងតាមសមមិត្ត ឡេហុងក្វាង ព្រឹត្តិការណ៍នេះគឺជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិអំពីតម្លៃពិសេសនៃពិធីបុណ្យរួមទាំងប្រវត្តិសាស្រ្ត វប្បធម៌ និងវិញ្ញាណ។ នេះគឺជាបេតិកភណ្ឌវប្បធម៌អរូបីទី ១៦ របស់វៀតណាម ជាបេតិកភណ្ឌវប្បធម៌អរូបីទី ២ នៃតំបន់ភាគខាងត្បូង (រួមជាមួយនឹងចិត្រសិល្បៈដើន កាតៃទឺ) បានអង្គការយូណេស្កូបញ្ចូលក្នុងបញ្ជី។ ដំបូង នេះគឺជាពិធីបុណ្យប្រពៃណីលើកដំបូងគេរបស់តំបន់វាលទំនាបទ្លេគឺវឡុងបានទទួលកិត្តិយសនេះ។ រួមចំណែកបញ្ជាក់ពីភាពចម្រុះ តម្លៃ និងអត្តសញ្ញាណវប្បធម៌វៀតណាមក្នុងផ្ទាំងរូបភាពវប្បធម៌រួមរបស់មនុស្សជាតិ។
ចំពោះបក្ខភាគ អាជ្ញាធរ និងប្រជាជនខេត្ត អានយ៉ាង នេះគឺជារង្វាន់ដែលមិនអាចកាត់ថ្លៃបាន បញ្ជាក់អំពីសុចរិតភាព ភាពត្រឹមត្រូវ និងតម្លៃលេចធ្លោជាសកលនៃបេតិកភណ្ឌ។ ជួយឲ្យសហគមន៍ដែលជាម្ចាស់កម្មសិទ្ឋបេតិកភណ្ឌ កាន់តែយល់ច្បាស់ពីតម្លៃនៃពិធីបុណ្យនៅក្នុងបេតិកភណ្ឌវប្បធម៌អរូបីនៃជាតិសាសន៍។ តាមរយៈនោះ លកកម្ពស់មោទនភាព និងស្មារតីទទួលខុសត្រូវ ឆ្ពោះទៅរកវិធានការជាក់ស្តែង ដើម្បីអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ។ តាងនាមថ្នាក់ដឹកនាំខេត្ត លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋ។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ ក្រសួងការបរទេស គណៈកម្មការជាតិវៀតណាមទទួលបន្ទុកយូណេស្កូ សកលវិទ្យាល័យវប្បធម៌ទីក្រុងហូជីមិញ អ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្របានរួមជាមួយបក្ខភាគ អាជ្ញាធរខេត្តអានយ៉ាង និងទីក្រុងចូវដុកចាប់អារម្មណ៍ក្នុងការរួមដំណើរកសាង និងការពារឯកសារបេតិកភណ្ឌ។ ជាពិសេស សូមថ្លែងអំណរគុណដ់ប្រជាជនចូវដុកនិយាយដោយឡែក និងប្រជាជនខេត្តអានយ៉ាងនិយាយរួម - អ្នកដែលកំពុង និងនឹងបន្តអភិរក្ស អនុវត្ត និងសាយភាយនូវតម្លៃវប្បធម៌ដ៏ពិសិដ្ឋ និងដ៏ខ្ពង់ខ្ពស់នេះ។




ថ្លែងមតិនៅក្នុងពិធី លោក ម៉ៃវ៉ាន់ជីញ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានចែករំលែកថា អានយ៉ាង គឺជាទឹកដីដ៏ពិសិដ្ឋ និងអច្ឆរិយបុគ្គល សំបូរទៅដោយសក្ដានុពលសេដ្ឋកិច្ច ជាកន្លែងដែលប្រមូលផ្តុំនៅសម្រស់ពណ៌វប្បធម៌ចម្រុះនៃទិសនិរតីជាមួយនឹងបទចម្រៀងដែលទាក់ទាញអារម្មណ៍មនុស្ស៖ “បងទៅបង នឹកស្រុកកំណើត/នឹកឃើញព្រែកជីកវិញតេនិងបុណ្យលោកយាយភ្នំស្វាម”។ ជាមួយនឹងភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ រវាងសហគមន៍ជនជាតិអានយ៉ាងបានបង្កើតឡើងពិធីបុណ្យប្រជាប្រិយ ភូមិសិប្បកម្មប្រពៃណី និងសំណង់ស្ថាបត្យកម្មប្លែកៗ។ ពីភ្នំស្វាម (ចូវដុក) - កន្លែងល្បីឈ្មោះដ៏ពិសិដ្ឋបំផុតមួយនៅតំបន់ភាគខាងត្បូង រហូតទៅដល់ភ្នំថ្វយសឺន តំបន់បាយនុយ សុទ្ឋតែកត់ត្រានូវគុណូបការៈ និងដំណើរនៃការគាស់រានពង្រីកទឹកដី នៃជំនាន់បុព្វបុរស។
លោក ម៉ៃវ៉ាន់ជីញ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានកត់ត្រាទទួលស្គាល់ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្រុមប្រឹក្សាបេតិកភណ្ឌវប្បធម៌ជាតិ បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំបន់ពាក់ព័ន្ឋ អ្នកវិទ្យាសាស្ត្រ និងអ្នកប្រមែប្រមូលបានរួមចំណែកយ៉ាងសកម្មក្នុងការការពារ និងពង្រីកតម្លៃនៃពិធីបុណ្យនិយាយដោយឡែកនិងបណ្តាបេតិកភណ្ឌវប្បធម៌វៀតណាមនិយាយរួម។ ទន្ទឹមនឹងនោះ សូមថ្លែងអំណរគុណ និងសង្ឃឹមថា អង្គការអន្តរជាតិ ជាពិសេសគឺស្ថាប័នតំណាង UNESCO ប្រចាំនៅវៀតណាម បន្តរួមដំណើរ និងគាំទ្រវៀតណាមក្នុងការអភិរក្ស ពង្រីកនិងសាយភាយតម្លៃវប្បធម៌ប្រពៃណី សម្របទៅក្នុងលំហូរវប្បធម៌របស់មនុស្សជាតិ។
ដើម្បីបង្កើតនូវភាពរស់រវើកថ្មី ការសាយភាយជាបន្ត និងការបំផុសគំនិតដ៏ខ្លាំងក្លាអំពីតម្លៃនៃពិធីបុណ្យ លោក ម៉ៃវ៉ាន់ជីញ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានស្នើឲ្យបក្ខភាគ អាជ្ញាធរ និងប្រជាជនគ្របជាតិសាសន៍នៃខេត្តអានយ៉ាង និងបណ្តាក្រសួងណ ផ្នែក មូលដ្ឋានពាក់ព័ន្ធ ប្រមូលផ្តុំយកចិត្តទុកដាក់ការពារលំហវប្បធម៌បេតិកភណ្ឌ ក្នុងទិសដៅធានាសុខដុមរមនារវាងការអភិរក្ស និងអភិវឌ្ឍន៍ រក្សាទេសភាពដ៏ពិសិដ្ឋរបស់ភ្នំស្វាម។ បន្តរក្សាទំនៀមទម្លាប់ប្រពៃណី។ ប្រាកដថាបណ្តាពិធីការបានធានាត្រឹមត្រូវ លំដាប់លំដោយ និងឧឡារិក ដើម្បីកូនចៅជំនាន់ក្រោយបានដឹងពីស្មារតីដ៏ពិសិដ្ឋនៃពិធីបុណ្យ។ ទន្ទឹមនឹងនោះ លើកកម្ពស់ការយល់ដឹងជាសហគមន៍អំពីតម្លៃបេតិកភណ្ឌ។ ផ្តោតសំខាន់លើការអប់រំ និងឃោសនាដើម្បីប្រជាជននិងភ្ញៀវទេសចរគ្រប់រូបដែលចូលរួមក្នុងពិធីបុណ្យ បានយល់ដឹង គោរព និងរក្សានូវអត្តសញ្ញាណនៃពិធីបុណ្យ។ ទន្ទឹមនិងនោះ ផ្តោតសំខាន់លើការវិនិយោគក្នុងការអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ក្នុងទិសដៅនិរន្តរភាព ជំនាញ មេត្រីភាព និងអរ្យធម៌។ យកចិត្តទុកដាក់លើការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព្រមៗគ្នា ធានាកត្តាបរិស្ថាន “ភ្លឺ-បៃតង-ជ្រះ-ស្អាត” និងទេសភាពដ៏ពិសិដ្ឋនៃបេតិកភណ្ឌ។ ជំរុញខ្លាំងជាងទៀតការផ្សព្វផ្សាយរូបភាពបេតិកភណ្ឌ។ ប្រជាជនម្នាក់ៗនឹងជា “ឯកអគ្គរដ្ឋទូតវប្បធម៌” ក្នុងការបន្តសាយភាយតម្លៃ ឃោសនា និងផ្សព្វផ្សាយរូបភាពដ៏ពិសេសរបស់ពិធីបុណ្យទៅកាន់មិត្តភក្តិអន្តរជាតិ តាមរយៈព្រឹត្តិការណ៍វប្បធម៌ ជាពិសេសនៅលើវេទិកាឌីជីថល។
លោក ម៉ៃវ៉ាន់ជីញ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា៖ ពិធីបុណ្យលោកយាយភ្នំស្វាម បានក្លាយជាបេតិកភណ្ឌក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ រួមចំណែកធ្វើឲ្យកាន់សម្បូរបែបបន្ថែមនៅវប្បធម៌ដែលបង្កប់ដោយអត្តសញ្ញាណវៀតណាម និងការពារ ពង្រីកនូវតម្លៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិយើងបន្តអភិវឌ្ឍន៍ ដើម្បីវប្បធម៌ក្លាយទៅជា “កម្លាំងចលករផ្ទៃក្នុង” នៃជាតិនិងដើម្បីអរ្យធម៌វៀតណាមបានល្បីល្បាញជារៀងរហូត ដើម្បីប្រទេសជាតិវៀតណាមឈានចូលយុគសម័យថ្មីដ៏រឹងមាំ ដែលជាយុគសម័យអភិវឌ្ឍន៍សម្បូរបបនិងខ្លាំងក្លា អារ្យធម៌និងរុងរឿង។



នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ សន្និបាតលើកទី ១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) អំពីការការពារបេតិកភណ្ឌវប្បធម៌អរូបីបានចេញជាផ្លូវការនូវសេចក្តីសម្រេចចិត្តចុះបញ្ជី “បុណ្យលោកយាយភ្នំស្វាម” ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្ស។ នេះជាព្រឹត្តិការណ៍វប្បធម៌ និងជាប្រភពកិត្តិយស និងមោទនភាពសម្រាប់ខេត្តអានយ៉ាង (មូលដ្ឋានបានប្រគល់ភារកិច្ចធ្វើជាអធិបតីភាពក្នុងការកសាងឯកសារបេតិកភណ្ឌដើម្បីដាក់ជូនអង្គការ UNESCO) និយាយរួមនិងសហគមន៍ជនជាតិវៀតណាមនិយាយរួម៕
ប្រែ៖ ណារីពៅ