ថ្ងៃទី ៥ ខែកក្កដា សមាគមន៍ចង្វាក់បេះដូងទីក្រុងហូជីមិញ សហការជាមួយមន្ទីរពេទ្យពហុព្យាបាលអានយ៉ាង បានរៀបចំសន្និបាតដើម្បីកំណត់និងព្យាបាលកត្តាហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ លោកបណ្ឌិត.វេជ្ជបណ្ឌិត តុនថាតមិញ ប្រធានសមាគមចង្វាក់បេះដូងទីក្រុងហូជីមិញ និងលោកវេជ្ជបណ្ឌិត.ឯកទេស២ ង្វៀនយ្វីតាន់ ប្រធានមន្ទីរពេទ្យពហុព្យាបាលអានយ៉ាង បានធ្វើជាអធិបតីភាព រួមជាមួយនឹងវេជ្ជបណ្ឌិតមកពីក្នុង និងក្រៅខេត្ត និងថ្នាក់មជ្ឈិមជាង ៤០០នាក់ចូលរួម។




ជាមួយនឹងប្រធានបទ "បានទទួលពហុវិមាត្រក្នុងការគ្រប់គ្រងជំងឺសរសៃឈាមបេះដូងចំពោះអ្នកជំងឺដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ"និង “ដំណោះស្រាយសម្រាប់អ្នកជំងឺបេះដូង ក្រលៀន និងការរំលាយអាហារ៖ រឿងរ៉ាវបានចាប់ផ្តើមកាលពី១០ឆ្នាំមុន” "បង្កើនប្រសិទ្ធភាពការគ្រប់គ្រងជំងឺខ្សោយបេះដូង និងតួនាទីរបស់ ARNI" នៅក្នុងសន្និបាត និងសិក្ខាសាលា បណ្កាវេជ្ជបណ្ឌិតទទួលបានបទបង្ហាញជាមួយនឹងខ្លឹមសារដ៏សម្បូរបែប មានជំនាញខ្ពស់របស់អ្នកជំនាញការឈានមុខក្នុងវិស័យជំងឺសរសៃឈាមបេះដូងនៃមន្ទីរពេទ្យមជ្ឈិម មានបទពិសោធន៍ជាច្រើនពីការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ពីការពិនិត្យជាក់ស្តែងជាបឋមក៏បានចែករំលែក។ មានអនុសាសន៍ និងឯកសារណែនាំជាច្រើនពីសមាគមនានា។ តាមរយៈនោះ ជួយឲ្យវេជ្ជបណ្ឌិតអនុវត្តបានកាន់តែងាយស្រួល រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការព្យាបាល និងការថែទាំអ្នកជំងឺដែលមានជំងឺសរសៃឈាមបេះដូង។
ជាក់ស្តែង ក្នុងមួយថ្ងៃ ៣ ពេលសន្និបាត និងសិក្ខាសាលាផ្កាយរណបរបស់ក្រុមហ៊ុន Boehringer Bayer Novartis សាស្រ្តាចារ្យ វេជ្ជបណ្ឌិតបានចែករំលែកប្រធានបទពាក់ព័ន្ធចំនួន ១៦ រួមមាន៖ វាយតម្លៃលទ្ធផលដំបូងនៃការព្យាបាលជីពចរបេះដូងវឹកវរបន្ទាប់ពី ៣ ឆ្នាំនៅមន្ទីរពេទ្យពហុព្យាបាលអានយ៉ាង។ ធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រអនុវត្តជាក់ស្តែងលើជំងឺសម្ពាធឈាមខ្ពស់ថ្មីបំផុតបំផុតយោងតាម VSH/VNHA ២០២៤។ ចំណុចសំខាន់មួយចំនួន ក្នុងការណែនាំគ្រប់គ្រងជំងឺចង្វាក់បេះដូងក្នុងប៉ុន្មានឆាំ្នជិតៗនេះ។ អនុវត្តវិធីសាស្ត្រព្យាបាលថ្មីក្នុងការព្យាបាលជំងឺសរសៃឈាមបេះដូង - តម្រងនោម - រំលាយអាហារ។ យុទ្ធសាស្ត្រព្យាបាលយ៉ាងសកម្មសម្រាប់អ្នកជំងឺខ្សោយបេះដូង៖ ដំណាក់កាលអ្នកជំងឺក្នុងបន្ទប់នៃមន្ទីរពេទ្យ។ រួមបញ្ចូលគ្នាជាដំបូងនៃថ្នាំទាំង ៣ មុខ សម្រាប់ការព្យាបាលសម្ពាធឈាមខ្ពស់។ ពិនិត្យរកជំងឺ និងការពារតម្រងនោមឲ្យបានឆាប់សម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ ធ្វើបច្ចុប្បន្នភាពពីអនុសាសន៍អន្តរជាតិ។ ការពារជំងឺខ្សោយបេះដូងចំពោះអ្នកជំងឺដែលមានហានិភ័យ។ គ្រប់គ្រងសម្ពាធឈាមខ្ពស់ចំពោះអ្នកជំងឺតម្រងនោមរ៉ាំរ៉ៃ។ជំងឺខ្សោយបេះដូងដោយរិមាណឈាមបូបចេញបែបអភិរក្ស។បញ្ហាប្រឈមក្នុងការធ្វើរោគវិនិច្ឆ័យនិងការព្យាបាល។ តួនាទីក្នុងការកាត់បន្ថយការស្លាប់ភ្លាមៗរបស់ថ្នាំព្យាបាលខ្សោយបេះដូង។

ថ្លែងមតិក្នុងពិធីបើកសន្និបាត លោកវេជ្ជបណ្ឌិត.ឯកទេស២ ង្វៀនយ្វីតាន់ ប្រធានមន្ទីរពេទ្យពហុព្យាបាលអានយ៉ាង បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសមាគមចង្វាក់បេះដូងទីក្រុងហូជីមិញ ដែលបានជឿទុកចិត្តលើមន្ទីរពេទ្យពហុព្យាបាលអានយ៉ាង រៀបចំសន្និបាតជំនាញផ្នែកសរសៃឈាមបេះដូង។ ទន្ទឹមនិងនោះ សង្កត់ធ្ងន់ថា រយៈពេលកន្លង មន្ទីរពេទ្យបានខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងការបណ្តុះបណ្តាល និងប្រើប្រាស់ធនធានមនុស្ស កសាងមូលដ្ឋានសម្ភារៈ កែលម្អបរិក្ខារពេទ្យ និងបង្កើតអង្គភាពជំនាញជាបណ្តើរៗ ដើម្បីបម្រើតម្រូវការពិនិត្យ និងព្យាបាលជំងឺសរសៃឈាមបេះដូងជូនប្រជាជន ជំហានដំបូងទទួលបានភាពជោគជ័យ និងកិត្យានុភាពជាក់លាក់។ ហើយសង្ឃឹមថានាពេលខាងមុខ ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ វិស័យសរសៃឈាមបេះដូងរបស់មន្ទីរពេទ្យ និងរបស់ខេត្តអានយ៉ាង នឹងអភិវឌ្ឍន៍ខ្លាំងក្លា ឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាជន ។

បណ្ឌិត.វេជ្ជបណ្ឌិត តុនថាតមិញ ប្រធានសមាគមចង្វាក់បេះដូងទីក្រុងហូជីមិញ បានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលរបស់មន្ទីរពេទ្យពហុព្យាបាល ក្នុងការអភិវឌ្ឍន៍វិស័យព្យាបាលសរសៃឈាមបេះដូង។ មន្ទីរពេទ្យបានផ្សព្វផ្សាយវិធីសាស្ត្រព្យាបាលចង្វាក់បេះដូងខុសប្រក្រតី បច្ចេកទេសទាំងនេះបានអនុវត្តដោយមានការគាំទ្រពីអ្នកជំនាញការមកពីមន្ទីរពេទ្យតាំឌឺក ហើយឥឡូវនេះមន្ទីរពេទ្យពហុព្យាបាលអានយ៉ាងបានផ្សព្វផ្សាយដោយឯករាជ្យ។ លទ្ធផលព្យាបាលបានសឲ្យឃើញថាអត្រាជោគជ័យខ្ពស់ ការបណ្តុះពន្លក និងពូនជ្រំអភិវឌ្ឍន៍ការព្យាបាលជំងឺបេះដូង។ ការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យផ្សេងទៀតនឹងបានជំរុញជាបន្ត ដើម្បីរៀនសូត្របទពិសោធន៍ និងអនុវត្តវិធីសាស្រ្តព្យាបាលថ្មី ដើម្បីបង្កើនគុណភាពថែទាំសុខភាពសម្រាប់អ្នកជំងឺ។




ប្រែ៖ ណារីពៅ