ត្រួតពិនិត្យការងារត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

នៅថ្ងៃទី ១៦ មិថុនា គណៈប្រតិភូការងារដឹកនាំដោយលោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ប្រធានគណៈកម្មការណែនាំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខេត្តអានយ៉ាង បានអញ្ជើញទៅត្រួតពិនិត្យការងារត្រៀមបម្រុងមុនពេលប្រឡងនៅក្រុមប្រឹក្សាប្រឡង និងនៅតាមទីតាំងប្រឡងនៅលើភូមិសាស្ត្រខេត្ត។

លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្តអានយ៉ាង ត្រួតពិនិត្យការងារត្រៀមបម្រុង​ការ​ប្រឡងមធ្យមសិក្សាទុតិភូមិនៅវិទ្យាល័យម៊ិញមី
លោកស្រី ង្វៀនធីមិញធ្វី អនុប្រធានគណ​កម្មា​ធិ​ការ​​​​ប្រ​ជា​ជន​ខេត្តអានយ៉ាង​ លើកទឹក​ចិត្ត​សិស្ស​ថ្នាក់​ទី ១២នៃ​វិទ្យា​ល័យ​ប៊ិញមីមុន​ថ្ងៃ​ប្រឡង

ជាក់ស្តែង គណៈប្រតិភូបានត្រួតពិនិត្យការងារ​ត្រៀម​​បម្រុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិនៅទីតាំងប្រឡងនៃវិទ្យាល័យប៊ិញមី (ស្រុកចូវភូ)។ នៅទីនេះ គណនាយកសាលាបានរាយការណ៌ជាមួយ​គណៈប្រតិភូអំពីការងារត្រៀមបម្រុងដូចជា៖ មូលដ្ឋាន​សម្ភារៈ កងជួរកម្មាភិបាលដែលបំពេញកាតព្វកិច្ច ការងារ​​រម្លឹកមេរៀន និងការឧបត្ថម្ភសម្រាប់បេក្ខជន​ចូលរួម​ប្រ​ឡង

បន្ទាប់ពីត្រួតពិនិត្យ លោកស្រី ង្វៀនធីមិញធ្វី អនុ​ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បាន​ទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះភាពសកម្ម របស់​វិ​ទ្យា​ល័យប៊ិញមីក្នុងការងារត្រៀមបម្រុង។ ស្នើ​ឲ្យអង្គភាពបន្តពិនិត្យមើលឡើងវិញ និងជម្នះនូ​វ​បញ្ហា​កក​ស្ទះ​។​ បង្កើតបែបផែនត្រៀមជាបន្ទាន់សម្រាប់គ្រប់ស្ថានភាព។ ទន្ទឹមនឹងនោះ លើកទឹកចិត្តប្អូនៗសិស្សថ្នាក់ទី១២ នៃវិទ្យាល័យប៊ិញមី ឲ្យថែរក្សាសុខភាព និង​ផ្តោតលើការរម្លឹកមេរៀនឡើងវិញសម្រាប់ការប្រឡង ហើយ​សូមជូនពរប្អូនៗសិស្សឲ្យមានភាពស្ងប់ស្ងាត់ មានទំនុក​​ចិត្ត និងទទួលបានលទ្ធផលខ្ពស់ក្នុងការប្រឡង។    មុននោះ លោកស្រី ង្វៀនធីមិញធ្វី អនុ​ប្រធាន​គណៈ​កម្មាធិការប្រជាជនខេត្តអានយ៉ាង បានត្រួត​ពិនិ​ត្យ​​ទីតាំងផ្តិត និងចម្លងសំណួរប្រឡង ហើយ​ស្នើឲ្យ​មន្ទីរ​អប់​រំ និងបណ្តុះបណ្តាល សហការយ៉ាងជិតស្និទ្ធ​ជា​មួយ​វិស័យ និងអង្គភាពពាក់ព័ន្ធដើម្បីបន្តបំពេញ​ការងារ​ត្រៀម​ប្រឡង ជាពិសេស គឺការងារធានាសន្តិសុខ សណ្តាប់​ធ្នាប់នៅតាមទីតាំងប្រឡង ដើម្បីការប្រឡង​ប្រ​ព្រឹត្ត​ទៅដោយរលូន ជោគជ័យ និងប្រសិទ្ធភាព។

បេក្ខជន​​ចុះឈ្មោះចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យ​ម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០២៥ ជាសរុបប្រមាណ ២១.​២៦​១​នាក់។ ខេត្តទាំងមូលមានទីតាំងប្រឡងចំនួន ៤៨​ កន្លែង និងទីតាំងប្រឡងបម្រុង ១ កន្លែង ជាមួយ​នឹង​បន្ទប់ប្រឡងចំនួន ១.០៥៣ បន្ទប់៕

ប្រែ៖ ណារីពៅ