តំណាងរាស្ត្រខេត្តអានយ៉ាងជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតឃុំអានចូវ

ព្រឹកថ្ងៃទី៨ ខែកក្កដា នៅសាលប្រជុំគណៈកម្មាធិការប្រជាជនឃុំអានចូវ តំណាងរាស្ត្រខេត្តអានយ៉ាង ដឹកនាំដោយលោក ទ្រីញឡាមសិញ សមាជិកបក្ខភាគខេត្ត និងជាអនុប្រធានគណៈចាត់តាំងបក្ខភាគខេត្ត បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតឃុំអានចូវ ជាង ៩០ នាក់ បន្ទាប់ពីសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៥។

អញ្ជើញចូលរួមកិច្ចប្រជុំក៏មានលោកស្រី ហា​មីញ​​ត្រាង អនុប្រធានគណៈកម្មាធិការរណសិរ្ស​មាតុ​ភូមិ​ខេត្ត​។ លោកស្រី ដាំងធីហ្វារ៉ី សមាជិកា​បក្ខ​ភាគ​ខេត្ត​ លេខាបក្ស ប្រធានក្រុមប្រឹក្សា​ប្រជាជន​ឃុំ​អាន​ចូវ​។ លោក ឡេហូង៉ុកទ្រុង អនុលេខាប្រ​ចាំការ​បក្ខ​ភាគ​ឃុំ​។​ លោក ហូហ៊ូវតៃ អនុលេខាបក្ខភាគ ប្រ​ធាន​គណៈ​កម្មាធិការប្រជាជនឃុំនិងសមមិត្តអនុប្រធានគណៈកម្មាធិការប្រជាជនឃុំនិងថ្នាក់ដឹកនាំនៃការិយាល័យនិងផ្នែកជំនាញថ្នាក់ឃុំ។

ទិដ្ឋភាពក្នុងពេលជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតឃុំអានចូវ
លោក ទ្រីញឡាមសីញ សមាជិកបក្ខភាគខេត្ត អនុ​ប្រ​ធាន​គណចាត់តាំងបក្ខភាគខេត្ត តំណាងរាស្ត្រ​ខេត្ត​អាន​យ៉ាង​នៅក្នុងកិច្ចជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត

ថ្នាក់ដឹកនាំខេត្ត ឃុំចូលរួមកិច្ចជួបប្រាស្រ័យ​ជាមួយ​អ្នក​បោះ​ឆ្នោត​

នៅក្នុងកិច្ចជួបប្រាស្រ័យ លោក ទ្រីញ​ឡាម​សីញ​​ សមាជិកបក្ខភាគខេត្ត អនុប្រធាន​គណៈចាត់​តាំង​បក្ខ​ភាគ​ខេត្ត - តំណាងរាស្ត្រខេត្តអានយ៉ាង បាន​រាយ​ការ​ណ៍អំពីលទ្ធផលកិច្ចប្រជុំលើកទី ៩ រដ្ឋ​សភា​នីតិ​កាល​ទី ១៥ និងស្ថានភាព ធ្វើសកម្មភាពរបស់​តំណាង​រាស្ត្រ​ខេត្តក្នុងកិច្ចប្រជុំ ស្តាប់អ្នកបោះឆ្នោតឆ្លុះបញ្ចាំងពី​អារម្មណ៍​និង​បំណងរបស់អ្នកបោះឆ្នោត រួមមតិ​យោ​បល់​ទៅក្នុងគោលការណ៍ គោលនយោបាយ និង​ញ្ញតិ​របស់​អ្នកបោះឆ្នោត។

អ្នកបោះឆ្នោតអានចូវចូលរួមផ្តល់មតិយោបល់

អ្នកបោះឆ្នោតបានសម្តែងការសប្បាយរីករាយ និងឯកភាពខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥។ ទន្ទឹមនឹងនោះ ផ្ញើនូវអារម្មណ៍​និងបំណងប្រាថ្នាទៅដល់គណៈប្រតិភូតំណាងរាស្ត្ររបស់ខេត្ត ដូចជា៖ យកចិត្តទុកដាក់លើ​គោល​នយោ​បាយ​អប់រំអំពីមូលដ្ឋានសម្ភារៈចុះគុណភាពរបស់សាលាមួយចំនួន​នៅក្នុងភូមិសាស្ត្រឃុំ។ ផ្នែកសុខាភិបាល​ត្រូវ​យក​ចិត្តទុកដាក់បន្ថែមទៀតចំពោះការថែទាំសុខភាពរបស់ប្រ​ជាជន។បណ្តាបញ្ហាសុវត្ថិភាពអនាម័យ​ចំណី​អា​ហារ​ និងសកម្មភាពរបស់​មូលដ្ឋាន​បន្ទាប់​ពី​ការរួម​បញ្ចូល​​ខេត្ត​និង​ឃុំ។

លោក ទ្រីញឡាមសីញ សមាជិកបក្ខភាគខេត្ត អនុ​ប្រ​ធាន​​គណៈចាត់តាំងបក្ខភាគខេត្ត តំណាងរាស្ត្រ​ខេត្ត​អាន​យ៉ាង ឆ្លើយតបនឹងញត្តិរបស់អ្នកបោះឆ្នោត

មតិរបស់អ្នកបោះឆ្នោតទាំងអស់បានតំណាងរាស្ត្រឆ្លើយតបយ៉ាងពេញចិត្ត និងកត់ត្រាទទួលស្គាល់​ដើ​ម្បីបន្តផ្តល់អនុសាសន៍នៅក្នុងសម័យប្រជុំនាពេលខាងមុខ។

ផ្តល់អំណោយឲ្យបងប្អូនអានចូវ

ក្នុងឱកាសនេះ លោក ទ្រីញឡាមសីញ សមា​ជិក​​បក្ខភាគខេត្ត អនុប្រធានគណៈចាត់​តាំង​បក្ខ​ភាគ​ខេត្ត​ តំណាងគណៈប្រតិភូតំណាងរាស្ត្រខេត្តអានយ៉ាង  បាន​ជូនអំណោយដល់គ្រួសារគោលនយោបាយ និង​ជន​ជាតិនៅក្នុងឃុំ៕

ប្រែ៖ ណារីពៅ