ថ្ងៃទី ២២ ខែមិថុនា ដំណើរការសាកល្បងសកម្មភាពនៅក្នុងសង្កាត់ និងឃុំថ្មី

នៅថ្ងៃត្រង់ទី ១៧ មិថុនា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រួមជាមួយគណៈប្រតិភូខេត្តបានអញ្ជើញទៅត្រួតពិនិត្យល្បឿនរៀបចំដំណើរការអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅទីក្រុងចូវដុក។

គណប្រតិភូបានត្រួតពិនិត្យល្បឿនបែងចែកនិងការរៀបចំអង្គការក្បាលម៉ាស៊ីននិងសមាជីកភាពនៅតាមអង្គភាពរដ្ឋបាលថ្នាក់សង្កាត់ថ្មីដែលទើបបានរួមបញ្ចូល។ ការងាររៀបចំមូលដ្ឋានសម្ភារៈ ទីស្តីការការងារ​និង​បរិក្ខារសម្រាប់បម្រើសកម្មភាពរបស់ស្ថាប័ន អង្គភាព​ថ្មី និង សកម្មភាពនៃមជ្ឈមណ្ឌលសេវា​កម្មរដ្ឋ​បាល​សា​ធា​​រណៈថ្នាក់សង្កាត់(សង្កាត់ចូវដុកនិងវិញតេ) ការដំឡើង និងត្រួតពិនិត្យប្រព័ន្ឋខ្សែបញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិជ្ជាព័ត៌មានវិទ្យា បម្រើដល់សកម្មភាព​ប្រតិបត្តិការ ការទទួល និងការដោះស្រាយនីតិវិធីរដ្ឋបាល។ ការងារផ្សព្វផ្សាយ ណែនាំប្រជាជនអំពីទីតាំងប្រតិបត្តិការនីតិវិធីរដ្ឋបាលថ្មី។ ការងាររៀបចំនិង​ដំណោះរការ​សាកល្បង​សកម្មភាព​របស់ស្ថាប័ន និង​អង្គការ​នៅ​សង្កាត់​​ថ្មីជាដើម។ 

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសំណូម​​ពរដល់ថ្នាក់ដឹកនាំក្រុងចូវដុក និងគណៈកម្មការ​បម្រុង​​របស់សង្កាត់ថ្មីទាំង ២  ឲ្យយកចិត្តទុកដាក់ពន្លឿ​​ក្នុងការជួសជុលទីស្តីការ រៀបចំកន្លែង​​ចតរថយន្ត កន្លែអង្គុយ និងទឹកផឹកសម្រាប់ប្រជាជន។នៅថ្ងៃទី ២២ ខែមិថុនា ឃុំ និងសង្កាត់ថ្មីទាំង ៥៤ នៅក្នុងខេត្តបានដំណើរការសាកល្បងព្រមៗគ្នា កម្មាភិបាល រដ្ឋ​ការ និងបុគ្គលិករដ្ឋទាំងអស់បានវត្តមាននៅអង្គភាពថ្មី រៀចំកិច្ចប្រជុំរបស់បក្ខភាគ ក្រុមប្រឹក្សាប្រជាជន គណៈ​​កម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម។ល។ ជាពិសេស ដំណើរការមជ្ឈមណ្ឌល​បម្រើរដ្ឋបាលសាធារណៈជាផ្លូវការ ទទួលឯកសារ និងនីតិវិធីពីប្រជាជន។ បន្ទាប់ពីដំណើរ​ការ​សាកល្បង​ ខេត្តនឹងដកបទពិសោធន៍ ហើយ​ធ្វើការកែសម្រួ​​​ដើម្បីដំណើរការជាផ្លូវការនៅថ្ងៃទី  ខែកក្កដា៕ 

ប្រែ៖ ណារីពៅ