នោះគឺជាការណែនាំរបស់លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នៅក្នុងការត្រួតពិនិត្យការងារត្រៀមដំណើរការអាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅទីក្រុង ឡុងស្វៀន នៅរសៀលថ្ងៃទី ១៦ មិថុនា។






អមដំណើរគណៈប្រតិភូ ក៏មានវត្តមានរបស់លោក ហ្វិញក្វុកថៃ សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត លេខាបក្ខភាគទីក្រុងឡុងស្វៀន រួមជាមួយថ្នាក់ដឹកនាំមន្ទីរផ្នែកនិងបណ្តាសមមិត្តក្នុងគណៈអចិន្ត្រៃយ៍ និងគណៈបម្រុងបណ្តាសង្កាត់ និងឃុំថ្មីដែលទើបបានរួមបញ្ចូលគ្នា។
គណៈប្រតិភូបានធ្វើការស្ទង់មតិនៅជាក់ស្តែងនៅបក្ខភាគគ គណៈកម្មាធិការប្រជាជន និងមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈនៃសង្កាត់មីធើយ (ថ្មី) ឡុងស្វៀន (ថ្មី) និងប៊ិញឌឹក (ថ្មី)។
នៅតាមគោលដៅនីមួយៗ សមមិត្ត ហូវ៉ាន់ម៉ឹង និងគណៈប្រតិភូបានត្រួតពិនិត្យយ៉ាងហ្មត់ចត់នូវខ្លឹមសារសំខាន់ៗជាច្រើន រួមមាន៖ ការយល់ហ្មត់ចត់និងស៊ីជម្រៅនូវឯកសារបក្ខភាគខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការរួមបញ្ចូលគ្នាអង្គភាពរដ្ឋបាលថ្នាក់ឃុំ និងការរៀបចំដំណើរការអាជ្ញាធរពីរថ្នាក់។ ការបែងចែក និងរៀបចំក្បាលម៉ាស៊ីន និងសមាជិកភាព ដើម្បីធានាបាននូវស្ថិរភាព និងបន្តបន្ទាប់នៅក្នុងសកម្មភាពរបស់អង្គភាពរដ្ឋបាលថ្នាក់ឃុំសង្កាត់ ដែលទើបបានរួមបញ្ចូលគ្នា។ ការរៀបចំទីស្តីការការងារ និងឧបករណ៍សម្រាប់ប្រតិបត្តិការរបស់ស្ថាប័ន និងអង្គភាពថ្មីៗ ជាពិសេសមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈថ្នាក់ឃុំសង្កាត់ ឆ្ពោះទៅដល់បម្រើប្រជាជនឲ្យបានល្អបំផុត។ ការដំឡើង និងត្រួតពិនិត្យប្រព័ន្ធបញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិជ្ជានិងព័ត៌មានវិទ្យា សម្រាប់ប្រតិបត្តិការ និងដោះស្រាយនីតិវិធីរដ្ឋបាល។ ផ្សព្វផ្សាយ និងណែនាំប្រជាជន ឲ្យធានាពីព័ត៌មានអំពីទីតាំងប្រតិបត្តិការ និងនីតិវិធីរដ្ឋបាលថ្មី ទៅដល់ប្រជាជន។ ការងាររៀបចំដំណើរការសាកល្បងសកម្មភាពរបស់ស្ថាប័ន និងអង្គការនៅក្នុងសង្កាត់ និងឃុំថ្មី។
បញ្ចប់ការត្រួតពិនិត្យ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានកត់ត្រាទទួលស្គាល់ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការត្រៀមយ៉ាងហ្មត់ចត់ និងយ៉ាងមមាញ៉ឹករបស់ទីក្រុងឡុងស្វៀន។ ជាពិសេស គឺចំណាំថា ថ្នាក់ដឹកនាំមូលដ្ឋានត្រូវរៀបចំមជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈឲ្យបានធំទូលាយ ត្រៀមឲ្យបានពេញលេញនូវស្លាកឈ្មោះរបស់បក្ខភាគ គណៈកម្មាធិការប្រជាជន ផែនចលនាមហាជន និងរណសិរ្សមាតុភូមិនៅឃុំ សង្កាត់ថ្មី។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏បាន ស្នើដល់ទីក្រុងឡុងស្វៀននិយាយដោយឡែកនិងមូលដ្ឋានក្នុងខេត្តទាំងមូលនិយាយរួមត្រូវយកចិត្តទុកដាក់ជាពិសេសក្នុងដំណើរការផ្លាស់ប្តូរ កែប្រែ និងជួសជុលមូលដ្ឋានសម្ភារៈ ធានាថាមិនទុកឲ្យបាត់បង់ទ្រព្យសម្បត្តិ និងឯកសារផ្សេងៗ។
សង្កត់ធ្ងន់លើសារៈសំខាន់នៃការសាកល្បងសកម្មភាពរបស់ស្ថាប័នឃុំសង្កាត់ថ្មី នៅថ្ងៃទី ២២ ខែមិថុនា ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានណែនាំដល់មូលដ្ឋាននានាត្រូវត្រៀមខ្លួនសម្រាប់ថ្ងៃនេះ ក្នុងស្មារតី "ដំណើរការសាកល្បង ប៉ុន្តែធ្វើការពិតប្រាកដ"។ ប្រព័ន្ធនយោបាយទាំងមូលត្រូវតែវត្តមាននៅមុខតំណែងការងារត្រឹមត្រូវនៃខ្លួន ត្រៀមខ្លួនទទួល និងដោះស្រាយនីតិវិធីរដ្ឋបាលសម្រាប់ប្រជាជន សូម្បីតែថ្ងៃអាទិត្យរ៍ក៏ដោយ។
ដើម្បីសម្រេចបាននូវគោលដៅនេះ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យមូលដ្ឋាននានាបង្កើនការងារឃោសនា ដើម្បីប្រជាជនយល់ដឹងច្បាស់អំពីព័ត៌មាន និងទៅកាន់ទីស្តីការសេវាកម្មរដ្ឋបាលកណ្តាលសាធារណៈនៅតាមទីកន្លែងរស់នៅ ដើម្បីអនុវត្តនីតិវិធីរដ្ឋបាល៕
ប្រែ៖ ណារីពៅ