ថ្នាក់ដឹកនាំខេត្តអានយ៉ាងពិនិត្យល្បឿននៃគម្រោងនានា នៅតំបន់បុរាណវិទ្យាអ៊ុកអែវ

នៅថ្ងៃទី ១១ ខែសីហា លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញទៅពិនិត្យការដ្ឋាន និងជំរុញអ្នកម៉ៅការឲ្យពន្លឿនល្បឿនសាងសង់គម្រោងនានា នៅតំបន់បុរាណវិទ្យាអ៊ុកអែវ។ អញ្ជើញចូលរួមក៏មានលោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ខេត្ត​ បានត្រួតពិនិត្យការងារជួសជុល រៀបចំ និងធ្វើ​ឌីជី​ថលទិន្នន័យនៃវត្ថុបុរាណនៅអគារតាំងពិព័រណ៍វប្បធម៌អ៊ុក​អែវ

គណៈប្រតិភូបានអញ្ជើញទៅពិនិត្យគម្រោងកែលម្អ និងជួសជុលកេរដំណែលទួលដើមច័ន្ឌ។គម្រោងសាងសង់ប្រព័ន្ធដំបូលការពារអភិរក្សរណ្តៅបុរាណវិទ្យានានា នៅតំបន់បុរាណវិទ្យាអុកអែវ - បាថេ ដូចជា ទួល​លិញ​សឹនបាក់ ទួលសៅធ្វឺន និងទួលយ៉ុងកាត ជា​ដើម​។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រួតពិនិត្យគម្រោងកែលម្អះ និងជួសជុលអគារតាំងពិព័រណ៍វប្បធម៌អុកអែវ

នៅអគារតាំងពិព័រណ៍វប្បធម៌អុកអែវ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់​ធ្ងន់​ថា​ ពេលវេលាមិននូវមានច្រើនទៀតទេ សុំស្នើ​គណៈ​គ្រប់គ្រងកេរដំណែលវប្បធម៌អុកអែវវខេត្ត សហ​ការ​ជាមួយអង្គភាពពាក់ព័ន្ធ ផ្តោតការ​យកចិត្តទុក​ដាក់​លើ​ធន​ធានមនុស្ស និងឧបករណ៍សាងសង់សំណង់ ដោយ​ធានាបាននូវគុណភាព និងល្បឿនតា​ម​ផែន​ការ​។  ​

បន្ត​ការស្ដារ រៀបចំ និងធ្វើឌីជីថលទិន្ន​ន័យ​លើ​វត្ថុ​បុ​រាណ​​ បន្ថែមការតាំងពិព័រណ៍ យកលំនាំតាម និងតាំង​បង្ហាញ​វត្ថុបុរាណឌីជីថល រួមផ្សំជាមួយនឹងការណែនាំ​រូប​ភាពឌីជីថល ខ្លឹមសារឌីជីថល និងខ្សែភាពយន្ត 3D​។​គណៈគ្រប់គ្រងកេរដំណែលវប្បធម៌អុកអែវជំរុញ និង​សហការជាមួយមន្ទីរ ផ្នែកសាងសង់ និង​បញ្ចប់​ឯក​សារ​ គម្រោងការស្នើសុំគោលការណ៍លើកកម្ពស់អគារតាំងពិព័រណ៍វប្បធម៌អុកអែវទៅជាសារមន្ទីរវត្ថុបុរាណវប្បធម៌អុកអែវ។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈ​កម្មាធិ​ការប្រ​ជាជន​ខេត្ត​​ ត្រួតពិនិត្យគម្រោងសាងសង់ដំបូល​ការពារតំបន់​កេរ​​ដំណែលទួលលីញសឹនបាក់
ក្រុមការងារបានត្រួតពិនិត្យគម្រោងសាងសង់ប្រព័ន្ធដំបូលការពារសម្រាប់អភិរក្សរណ្តៅបុរាណវិទ្យានៅតំបន់អុក​អែវ - បាថេ

សម្រាប់ទីតាំងរណ្តៅបុរាណវិទ្យានៅមណ្ឌលកេរដំណែល​អុកអែវ-បាថេ ដូចជា ទួលលិញសឺនបាក់ ទួល​សៅ​ធ្វឹន​ ទួលយ៉ុងកាតជាដើម លោក ហូ វ៉ាន់ ម៉ឹង ប្រធាន​គណៈ​កម្មាធិការប្រជាជនខេត្ត បានណែនាំ​ដល់​អា​ជ្ញា​ធរ​​មូលដ្ឋានឲ្យរក្សាអនាម័យ និងសោភ័ណភាពបរិស្ថាន ស្រាវ​ជ្រាវ និងអភិវឌ្ឍមណ្ឌលកេរដំណែល រួមផ្សំ​ជា​មួយ​នឹងទេសចរណ៍បទពិសោធន៍ រួមចំណែក​បង្កើន​ប្រាក់​ចំណូលសម្រាប់ប្រជាជន។ ទន្ទឹមនិងនោះ អប់រំ​សិស្សា​នុសិស្សអំពីវប្បធម៌ និងប្រវត្តិសាស្ត្រ​តាមរយៈ​សកម្ម​ភាពដូចជាការទៅទស្សនា និងស្វែងយល់​កេរ​ដំ​ណែល​​វប្បធម៌អុកអែវ។ 

ដើម្បីត្រៀម​ទទួលស្វាគមន៍ និងធ្វើការជាមួយ​អ្នក​ជំ​នាញ​ ICOMOS អញ្ជើញទៅត្រួតពិនិត្យ​និងវាយ​តម្លៃ​កន្លែងដែលឯកសារជ្រើសរើសតែងតាំងតំបន់បុរាណវត្ថុ​អុកអែវ - បាថេ ជាបេតិកភណ្ឌពិភពលោក លោក ហូ វ៉ាន់​ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាន​តម្រូវ​ឲ្យគណៈគ្រប់គ្រងវត្ថុបុរាណវប្បធម៌អុកអែវ ស​ហ​ការ​​ជាមួយអង្គភាពប្រឹក្សាយោបល់ និងអាជ្ញាធរមូ​ល​ដ្ឋាន​បង្កើតផែនការ និងសេណារីយ៉ូលម្អិត​សម្រាប់​ពិធី​ទទួលភ្ញៀវ រួមទាំងផែនទីបង្ហាញផ្លូវ ពេលវេលាសម្រាប់​ចំ​ណុចស្ទង់មតិនីមួយៗ និងចាត់តាំងកម្លាំង​ច្បាស់​លាស់​​។ ទន្ទឹនិងនោះ ជំរុញខ្លាំងឃោសនា និងបញ្ចប់​ការ​ពិនិត្យវាយតម្លៃទីតាំងដោយជោគជ័យ និងដាក់​តំ​បន់​​បុរាណវិទ្យាអុកអែវ-បាថេ ក្លាយជាបេតិ​កភណ្ឌ​ពិភព​លោក​ឲ្យបានឆាប់។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត​ ពិនិត្យគម្រោងជួសជុលឡើងវិញកេរដំណែល ទួល​​ដើមច័ន្ទ ជាប្រចាំ

យោងតាមគណៈគ្រប់គ្រងវត្ថុបុរាណវប្បធម៌អុកអែវ ការ​រៀបចំបានអនុវត្តនៅទីតាំងវត្ថុបុរាណចំនួន ១៦ កន្លែង​ បានផ្សព្វផ្សាយអនុវត្តយ៉ាងទូលំទូលាយ៖ វិនិ​យោគ​​ដំបូលប្រកសម្រាប់ទីតាំងចំនួន ៦ កន្លែង លុបដី​តាម​បច្ចេកទេសចំនួន ១០ កន្លែងបន្ទាប់ពីការកំណាយ ការដាំបង្គោលការពារចំនួន ៦០ ការដំឡើងក្តារ​ណែនាំ​ពីរ​​ភាសាវៀតណាម-អង់គ្លេស និងលើក​កម្ពស់​ហេដ្ឋា​រច​នា​​សម្ព័ន្ធដឹកជញ្ជូន។ 

ក្នុងចំណោមគម្រោង និងភារកិច្ចសរុបចំនួន ១៦ អង្គ​ភាព​នេះបានបញ្ចប់ចំនួន ៣ ខណៈដែល ១៣ ដែល​នៅ​​សល់កំពុងដំណើរការ។ គម្រោង និងភារកិច្ច​ដែល​បាន​បញ្ចប់​រួមមាន៖ ការដាំផ្កានៅតំបន់ប្រវត្តិសាស្ត្រ ការជួសជុល និងជួសជុលទីស្តីការស្ថាប័ន ការជួសជុល​ជា​បន្ទាន់នូវវត្ថុបុរាណទួល លីញសឹន​បាក់​ទួលសៅធ្វឺន និង យ៉ុងកាត ដើម្បីគាំទ្រដល់ឯកសារ​ស្នើសុំ​ចុះ​បញ្ជី​បេ​តិ​​កភណ្ឌពិភពលោក។ ការជួសជុល និងជួសជុល​ទី​តាំង​វត្ថុបុរាណ ណាមលីញសឹន អគារតាំងពិព័រណ៍ និង​ការ​​ជួសជុលជាប្រចាំនូវកេរដំណែលទួលដើមច័ណ្ទ ណាម​លិញសឹន  អ៊ុតត្រាញ អុកអែវ ឡុងលើន យ៉ុង​ត្រូម​ នេនជួនិងយ៉ុងស្វយ ជាដើម។ មជ្ឈមណ្ឌល​បច្ចេក​វិទ្យា​​ធនធាន និងបរិស្ថាន (មន្ទីរកសិកម្ម និងបរិស្ថាន) បាន​បញ្ចប់ ត្រួតពិនិត្យនិង ប្រគល់បង្គោលព្រំដែន ៦០/​៦០​ ដែលការពារវត្ថុបុរាណទៅឲ្យ​គណៈគ្រប់​គ្រង​កេរ​ដំ​ណែល​វប្បធម៌អុកអែវ ទទួលយក និងគ្រប់គ្រង។

គណៈប្រតិភូបានថតរូបអនុស្សាវរីយ៍នៅតំបន់កេរដំណែល​ទួលដើមច័ន្ទ
គណៈប្រតិភូបានថតរូបអនុស្សាវរីយ៍នៅតំបន់កេរដំណែល​ទួលយ៉ុងកាត

ក្រៅពីនេះ គម្រោងដែលកំពុងផ្សព្វផ្សាយ​ដំណើរ​ការ​រួម​មាន​៖ គម្រោងរុករក កំណាយវត្ថុបុរាណនៅទីតាំង​ផលិត​​និងកែច្នៃដោយដៃនៅទួលអ៊ុតអាញ កម្មវិធី​គ្រប់​គ្រង​ ឧបករណ៍ និងធ្វើឌីជីថលព័ត៌មាន​ស្តីពីបេតិ​កភណ្ឌ​វប្ប​ធម៌ អុកអែវ។ កសាងទម្រង់បង្កើន​សមត្ថភាព​ការ​ពារ​បរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាស​ធាតុ​នៅ​តំបន់កេរដំណែលវត្ថុបុរាណវិទ្យាអុកអែប - បា​ថេ​​។ ដំឡើងក្ដារពន្យល់នៅតាមទីតាំងនានា រចនាឡើង​វិញនូវការតាំងបង្ហាញវត្ថុបុរាណពីវប្បធម៌អុកអែវដើម្បីគាំទ្រដល់ការរៀបចំឯកសារស្នើសុំចុះបញ្ជីបេតិកភណ្ឌពិ​ភព​លោក។ ដំឡើងប្រព័ន្ធអេក្រង់ LED នៅតំបន់​កេរ​ដំ​​ណែល​​វប្បធម៌អុកអែវ។ល៕

ប្រែ៖ ណារីពៅ