Bỏ qua đến nội dung chính
ថ្នាក់ដឹកនាំខេត្ត អានយ៉ាង អញ្ជើញគោរពវិញ្ញាណក្ខន្ធនៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត ក្នុងឱកាសខួបលើកទី៧៩ ឆាំ្នទិវាយុទ្ធជនពិការ និងយុទ្ធជនពលី

ក្នុងឱកាសខួបលើកទី៧៩ ឆ្នាំទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧/កក្កដា/១៩៤៧ - ២៧/កក្កដា/២០២៦) ព្រឹកថ្ងៃទី២២ ខែកក្កដា នៅសង្កាត់ រ៉ាច់យ៉ា គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធខេត្ត អានយ៉ាង បានរៀបចំពិធីដាក់កម្រងផ្កា និងអុជធូបនៅទីបញ្ចុះសពយុទ្ធជនពលីខេត្តអានយ៉ាង ដើម្បីរម្លឹកដល់គុណូបការៈរបស់វីរជន និងយុទ្ធជនពលី ដែលបានពលីជីវិតដើម្បីបុព្វហេតុរំដោះជាតិ និងការពារមាតុភូមិ។

ទិដ្ឋភាពពិធីដាក់កម្រងផ្កា និងអុជធូបនៅទីបញ្ចុះ​សព​យុទ្ធ​ជន​ពលីខេត្ត ព្រឹកថ្ងៃទី២២ ខែកក្កដា
ប្រតិភូចូលរួមពិធីដាក់កម្រងផ្កា និងអុជធូប​នៅទី​បញ្ចុះ​សព​យុទ្ធជនពលីខេត្ត
ប្រតិភូស្មឹងស្មាតមួយនាទី ដើម្បីគោរពវិញ្ញា​ណក្ខន្ធវី​រ​យុទ្ធ​ជន​ពលី​
លោក ង្វៀន ថាញ់ ផុង អនុប្រធានប្រចាំ​ការ​គណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្ត អនុវត្តពិធីរៀបចំកម្រងផ្កា

ចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ មានលោក ង្វៀន ថាញ់ ផុង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត និង​ជា​អនុ​​ប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត។ អ្នក​ស្រី ឡេ ហុង ថាំ សមាជិកា​គណៈ​អចិន្ត្រៃ​យ៍​បក្ស​ខេត្ត​ និងជាអនុប្រធានប្រចាំការក្រុម​ប្រឹក្សាប្រ​ជា​ជន​ខេត្ត​ អានយ៉ាង។ លោក ឡេ ថាញ់ វៀត សមា​ជិក​គណៈ​អចិន្ត្រៃយ៍បក្សខេត្ត និងជាអនុ​ប្រធានប្រចាំ​ការ​គណៈ​កម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អាន​យ៉ាង​។ សមមិត្តអតីតថ្នាក់ដឹកនាំខេត្ត។ សមមិត្ត​សមា​ជិក​គណៈកម្មាធិការបក្សខេត្ត ព្រមទាំងកម្មាភិបាល យុទ្ធ​ជន និងសម្ព័ន្ឋយុវជនជាច្រើនរូប។

លោក ង្វៀន ថាញ់ ផុង អនុ​ប្រធាន​ប្រចាំ​ការ​គណៈ​កម្មា​ធិ​​​ការ​ប្រជាជនខេត្ត រួមនឹងប្រតិភូ អុជធូបនៅ​ទីបញ្ចុះ​សព​​យុទ្ធជនពលីខេត្ត

ប្រតិភូអុជធូបនៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត

ក្នុង​បរិយាកាសដ៏ឱឡារិក ប្រតិភូបានស្មឹងស្មាត​មួយ​នាទី​​ដោយក្តីគោរព ដាក់កម្រងផ្កា អុជធូប​នៅ​ស្តូប​រម្លឹ​ក​វិញ្ញា​ណក្ខន្ធ និងអុជធូបនៅតាមផ្នូរយុទ្ធជន​ពលី​នី​មួយ​ៗ​ ដើម្បីសម្តែងនូវការគុណជាអនេក​ចំពោះ​ការលះ​បង់​ដ៏ធំ​ធេងរបស់ថ្នាក់ដឹកនាំ និងអ្នកបដិវត្តជំនាន់មុន ព្រម​ទាំង​វីរភាពយុទ្ធជនពលី ដែលបានប្រយុទ្ធ និងពលីជីវិត​យ៉ាង​អង់អាចក្លាហាន ដើម្បីដណ្តើម​យកឯករាជ្យ​ជូន​ជាតិ​ នាំមកនូវសេរីភាព សន្តិភាពជូនប្រជាជន ហើយ​កសាង​ និងការពារមាតុភូមិ៕

ប្រែ៖ ណារីពៅ