ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តត្រួតពិនិត្យបណ្តាឃុំព្រំដែន

ព្រឹកថ្ងៃទី៣ ខែកក្កដា លោក ង៉ោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញទៅត្រួតពិនិត្យប្រតិបត្តិការនៅតាមឃុំព្រំដែន។

លោក ង៉ោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជា​​ជនខេត្តអានយ៉ាង បានអញ្ជើញទៅត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅឃុំ អានភូ វិញហូវ និងស្តាប់របាយ​​ការណ៍ស្តីពីស្ថានភាពរបស់ឃុំ  ញ៉ន ហូយ ខាញ់​ប៊ិញ​ និង ភូហ៊ូវ។ តាមរយៈនោះ សម្លឹងជាទូទៅ ទីស្តី​ការ​របស់កណ្តាលមូលដ្ឋានបានកែលម្អ ជួសជុល និង​រៀបចំមូលដ្ឋានសម្ភារៈជាមូលដ្ឋានសម្រាប់បម្រើប្រតិបត្តិការ ជាពិសេសគឺមជ្ឈមណ្ឌលបម្រើការ​រដ្ឋបាលសាធាណៈ។ ប្រព័ន្ធបណ្តាញផ្ទៃក្នុងបានជួសជុល ធានាការបញ្ជូន និងការភ្ជាប់កិច្ចប្រជុំតាមអនឡាញ។ បណ្តា​ការិ​យា​ល័យ​ជំនាញ​ធ្វើ​ការ​​​ជា​ធម្មតា ចាត់​ភារកិច្ច​ជាក់លាក់​ដល់​កម្មាភិបាល រដ្ឋការ​ឃុំ​នីមួយៗ។

បណ្តាមូលដ្ឋានបានស្នើឲ្យជួសជុលបន្ត និងធ្វើ​ឲ្យ​ប្រសើរឡើងនូវកម្មវិធីដែលមានកំហុសមួយចំនួន (ច្រចេញចូលតែមួយអេឡិចត្រូនិច អត្រានុគោលដ្ឋាន វិញ្ញាបនបត្រឌីជីថលជាដើម)រៀបចំ​ដើមទុន​វិនិយោគ​​​ពង្រីក​ទីស្តីការ​គណៈកម្មាធិការ​ប្រជាជន​ឃុំ ដើម្បី​ធានា​បាន​នូវ​ទំហំ​ការងារ​តាម​តម្រូវការ​ និងទិញឧបករណ៍បន្ថែមសម្រាប់ការងារ

 លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានកត់ត្រាទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់មូលដ្ឋាននានាក្នុងដំណើរការត្រៀមបម្រុងនិងប្រតិបត្តិការអង្គភាពរដ្ឋបាលថ្មីជាផ្លូវការចាប់ពីថ្ងៃទី០១ ខែកក្កដា។ បច្ចុប្បន្ននេះ មូលដ្ឋាននានាចាំបាច់ត្រូវតែផ្តោត​ផ្សព្វ​ផ្សាយ​អនុវត្តខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ ប្រ​ញាប់​​ពង្រឹងអង្គការក្បាលម៉ាស៊ីនអាជ្ញាធរថ្នាក់ឃុំ ស្របតាមបទប្បញ្ញត្តិច្បាប់រៀបចំអាជ្ញាធរមូលដ្ឋានឆាំ្ន២០២។ ពង្រឹងមុខតំណែងសំខាន់ៗ និងសម្រេចបញ្ហានានា​​ស្ថិតក្នុងសមត្ថកិច្ចតាមច្បាប់កំណត់។ មជ្ឈមណ្ឌល​បម្រើ​ការរដ្ឋបាលសាធារណៈថ្នាក់ឃុំ ចាំបាច់ត្រូវ​តែ​បាន​ពង្រឹង ដើម្បីធានានូវសមត្ថភាពក្នុងការទទួល និង​ដោះ​ស្រាយឯកសាររដ្ឋបាលបានឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាព។ ចាំបាច់ត្រូវតែចាត់ និងរៀបចំកម្មាភិបាល ទ្រព្យសម្បត្តិ បំពាក់មធ្យោបាយ បម្រើការងារ​ដោសមហេតុផល ទន្ទឹមនឹងនោះ រៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈ និងពង្រឹងសមត្ថភាព​សម្រាប់​កម្មាភិបាល និងរដ្ឋការជាដើម។


នៅថ្ងៃដដែល គណៈប្រតិភូគណៈកម្មាធិការប្រជាជនខេត្តបានត្រួតពិនិត្យល្បឿនសាងសង់​នៃគម្រោងសាងសង់ផ្លូវតភ្ជាប់តំបន់ពីតាន់ចូវទៅចូវដុក ដោយភ្ជាប់​​ជាមួយខេត្តគៀនយ៉ាង (ចាស់ ) និងខេត្ត ដុងថាប (ហៅ​កាត់ជាផ្លូវលេខ N1)។ គម្រោងនេះមានប្រវែងផ្លូវសរុបជិត ២១ គីឡូម៉ែត្រ (ទុនវិនិយោគជាសរុបជាង ២.១​០០ ពាន់លានដុង) បានចែកចេញជា  កញ្ចប់​ម៉ៅ​ការ​សាងសង់។ កញ្ចប់ម៉ៅការលេខ ១៧ និង ២៧ បានបញ្ចប់។កញ្ចប់លេខ ២៨ (សាងសង់បណ្តា​សំ​ណង់​​តូចធំសំខាន់ៗពី Km7+000 ដល់ Km15+451)​ ដំណើរការសាងសង់នៃគម្រោងទាំងមូលសម្រេចបានជាង ៩៤,៥% និងបរិមាណបានបញ្ចប់ ៨០%។ លោក ង៉ោកុងធឺក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត​អានយ៉ាង បានស្នើឲ្យអង្គភាពនានា​ជម្នះរាល់ការលំបាក​ និងបញ្ចប់គម្រោងឲ្យបានឆាប់ៗ ហើយ ដាក់​ឲ្យ​ដំណើរការនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ដើម្បីស្វាគម​​ន៍មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់សម្រាប់អាត្តិ ២០២៥-២០៣០។ តាមរយៈនោះ បម្រើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្តនានានិយាយរួម និង​អាន​​យ៉ាងនិយាយដោយឡែក។/

ប្រែ៖ ណារីពៅ