តាំងពិព័រណ៍សមិទ្ធិផលសេដ្ឋកិច្ច-សង្គមរបស់ខេត្ត ដើម្បីអបអរសាទរមហាសន្និបាតបក្ខភាគខេត្តលើកទី១ អាណត្តិ ២០២៥ - ២០៣០

រសៀលថ្ងៃទី ២ តុលា នៅមជ្ឈមណ្ឌលវប្បធម៌ សិល្បៈអានយ៉ាង សង្កាត់រ៉ាច់យ៉ា ខេត្តអានយ៉ាង បានបើកតាំងពិព័រណ៍សមិទ្ធិផលសេដ្ឋកិច្ចសង្គមរបស់ខេត្ត ដើម្បីអបអរសាទរមហាសន្និបាតបក្ខភាគខេត្តលើកទី ១ អាណត្តិ ២០២៥ - ២០៣០ ឆ្ពោះទៅកាន់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស។

តំណាងទាំងឡាយកាត់ខ្សែបូរបើកតាំងពិព័រណ៍សមិទ្ធិផលសេដ្ឋកិច្ចសង្គមរបស់ខេត្តអបអរសាទរមហាសន្និបាត​បក្ខភាគខេត្តលើកទី ១ អាណត្តិ ២០២៥ - ២០៣០

អញ្ជើញចូលរួមពិធីបើកមានលោក ង្វៀន​ទៀន​ហៃ​ សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្ស លោក​ ង្វៀនថាញ៉ាន អនុលេខាប្រចាំ​ការគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លោក ហូ​វ៉ាន់​ម៉ឹង​ សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស​ អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អ្នកស្រី ត្រាន់ធីថាញ​ហឿង​ អនុលេខាគណកម្មាធិការបក្សខេត្ត ប្រធាន​គណ​ប្រតិ​ភូ​តំណាងរាស្ត្រខេត្ត ប្រធានគណគម្មាធិ​ការរណ​សិរ្ស​មាតុភូមិវៀតណាមខេត្ត លោកឡាំមីញថាញ់ អនុ​លេ​ខា​គណកម្មាធិការបក្សខេត្ត លោក ង្វៀនថាញផុង សមា​ជិកគណអចិន្ត្រៃគណកម្មាធិការបក្សខេត្ត អនុ​ប្រ​ធាន​ប្រចាំការគណកម្មាធិការប្រជាជនខេត្ត លោក តុងភឿកទ្រឿង សមាជិកគណអចិន្ត្រៃ​គណកម្មាធិ​ការ​បក្ស​ខេត្ត ប្រធានគណឃោសនាអប់រំនិងចលនាម​ហា​ជន​ លោក ឡេទ្រុងហូ សមាជិកគណ​កម្មាធិការ​បក្ស​ខេត្ត​ អនុប្រធានគណកម្មាធិការប្រជាជនខេត្ត។

តាមនោះ តំបន់តាំងពិព័រណ៌សមិទ្ធិផលសេដ្ឋកិច្ច-សង្គមរបស់ខេត្តក្នុងដំណាក់កាល ២០២១ - ២០២៥ ក្រោមប្រធានបទ “អានយ៉ាងមួយ - ចក្ខុវិស័យមួយ ឆន្ទៈមួយ ជំនឿលើជ័យជម្នះមួយ” ដោយមានអង្គភាពចូលរួមចំនួន ៣០ ណែនាំអំពីផលិតផលនាំចេញ ផលិត​​ផល OCOP ផលិតផលទេសចរណ៍ ដូចជា៖ គុជ​ខ្យង ជលផល អង្ករ តំបន់និង​គោលដៅ​ទេស​ចរ​ណ៍​

សមមិត្ត ង្វៀនទៀនហៃ សមាជិកមជ្ឈិមបក្ស លេខា​គណកម្មាធិការបក្សខេត្តទស្សនាស្តង់ទំនិញតាំងពិព័រណ៌​​ផលិតផល OCOP
លោក ឡេទ្រុងហូ សមាជិកគណកម្មាធិការបក្សខេត្ត អនុ​ប្រធានគណកម្មាធិការប្រជាជនខេត្ត​ទស្ស​នា​ស្តង់​ទំ​និញ​​តាំងពិព័រណ៌​ផលិតផល OCOP

បន្ទាប់មកទៀត តំបន់តាំងពិព័រណ៍យុទ្ធសាស្ត្រអភិវឌ្ឍដំណាក់កាល ២០២៦ - ២០៣០ ក្រោមប្រធាន​​បទ “ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិជ្ជា ផ្លាស់ថ្មី ច្នៃ​ប្រឌិត​ និងផ្លាស់ប្តូរឌីជីថលជាតិ” ដោយមានអង្គភាពចូលរួមចំនួន ៩ ណែនាំផលិតផលបច្ចេកវិជ្ជា វិទ្យាសាស្ត្រ​ ផ្លាស់ថ្មីច្នៃប្រឌិត ជាពិសេសគឺណែនាំកម្មវិធី APEC ២០២៧ នៅតំបន់ពិសេសភូក្វុក

ឆ្លងតាមរយៈរូបភាព វត្ថុបុរាណ ការតាំងពិព័រណ៌សមិទ្ធិផលសេដ្ឋកិច្ចសង្គម និងផលិតផលវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាអនុវត្ត ការផ្លាស់ប្តូរឌីជីថល បង្កើតជា​ផ្ទាំង​គំ​នូរ​ទូទៅ ទូលំទូលាយនៃដំណើរអភិវឌ្ឍអតីតកាល បញ្ជាក់ពីជំនឿ ឆន្ទៈ និងការប្តេជ្ញាចិត្តទម្លាយទៅមុខ ដោយបាវចនា "អានយ៉ាងមួយ - ចក្ខុវិស័យមួយ ឆន្ទៈមួយ​ និងជំនឿឈ្នះមួយ” បង្ហាញពីការសាមគ្គី ការរំ​ពឹង​ទុកក្នុងការអភិវឌ្ឍនិងជំនឿយ៉ាងខ្លាំងក្លាទៅអនាគតរបស់អានយ៉ាង។ នេះមិនត្រឹមតែជាការអំពាវនាវឲ្យ​ធ្វើកម្ម​​ភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តសញ្ញានៃការរួបរួមរវាងចក្ខុវិស័យយុទ្ធសាស្ត្រ ឆន្ទៈអង់អាច និងជំនឿ​ទៅ​អនាគតដ៏ភ្លឺស្វាង។

ក្នុងអាណត្តិ ២០២០ - ២០២៥ ក្រោមការដឹកនាំ​​របស់គណៈកម្មាធិការបក្សខេត្ត និងការដឹកនាំដ៏ខ្លាំងក្លា​​របស់គណៈកម្មាធិការប្រជាជនខេត្ត ជា​មួយនិងការ​រួម​ដំណើរនិងរួមកម្លាំងរបស់សហគមន៍ធុរកិច្ច និងប្រជាជន​ អានយ៉ាង បានមានការរីកចម្រើនយ៉ាងខ្លាំងក្លា។ បណ្តា​វិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គមសុទ្ឋតែ​សម្រេច​​បានលទ្ធផលសំខាន់ៗជាច្រើន។ មុខ​មាត់​តំ​បន់ជនបទ និងទីក្រុងថ្ងៃកាន់តែរីកចម្រើន ជីវភាពរស់នៅរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពប្រសើរឡើង សន្តិសុខ ការពារប្រទេសបានរក្សា ធ្លុង​មហា​សាមគ្គីនៃប្រជាជនទាងមូលបន្តបានពង្រឹង

ជាពិសេស អានយ៉ាង កំពុងបញ្ចាក់ពីជំហររបស់ខ្លួនជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានដ៏មានថាមវន្តក្នុងតំបន់វាលរាបទន្លេគឺវឡុង ជាមួយនឹងប្រៀប​ខ្លាំង​ខាងវិស័យកសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងទន្ទឹមនឹងនោះជាបណ្តើរៗឈានឡើងក្នុងការផ្លាស់ថ្មីច្នៃប្រឌិត អនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងផ្លាស់ប្តូរឌីជីថល

តាំងពិព័រណ៍សមិទ្ធិផលសេដ្ឋកិច្ចសង្គមរបស់ខេត្ត អានយ៉ាង មិនត្រឹមតែជាសកម្មភាពជាក់ស្តែងដើម្បី​អបអរសាទរមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១ អាណត្តិ ២០២៥ - ២០៣០ ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់សហគមន៍ធុរកិច្ចផ្សព្វផ្សាយពាណិ​ជ្ជ​សញ្ញា តភ្ជាប់សហប្រតិបត្តិការ និងពង្រីកទីផ្សារ។ ទន្ទឹមនឹងនោះ គឺជាឱកាសដើម្បីមិត្តភ័ក្តិក្នុង និងក្រៅខេត្តយល់កាន់តែច្បាស់អំពីការខិតខំប្រឹងប្រែង ការប៉ង់ និង​​ការប្តេជ្ញាចិត្តរបស់ប្រជាជនអានយ៉ាង ក្នុងដំណើរការ​​ផ្លាស់ថ្មី និងសមាហរណកម្ម។

ខេត្តអានយ៉ាងសង្ឃឹមថានឹងបន្តប្រទទួលបានសមិទ្ធិផលបន្ថែមទៀត កសាងមាតុភូមិឲ្យកាន់តែស្រស់ស្អាត​ អារ្យធម៌ ក្លាយជាគោលដៅទាក់ទាញ​របស់​វិនិយោគិន ភ្ញៀវទេសចរ និងមិត្តភ័ក្តិទីជិត និងឆ្ងាយ។  ទន្ទឹមនឹងនោះ អានយ៉ាង កំពុងអភិវឌ្ឍឥតឈប់ឈរ បោះជំហានយ៉ាងរឹងមាំជាមួយប្រទេសទាំងមូលលើមាគ៌ាឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម អភិវឌ្ឍ​បៃតង​ និងចីរភាពក្នុងយុគសម័យថ្មី - យុគសម័យ​ឈាន​ឡើង​របស់ជនជាតិ៕  

ប្រែ៖ ណារីពៅ