នៅរដូវវិស្សមកាលគឺជាពេលវេលាដែលអាជ្ញាធរ និងអង្គការមហាជនយកចិត្តទុកដាក់ផ្សព្វផ្សាយអនុវត្តសកម្មភាព និងសួនកុមារជាច្រើនសម្រាប់វ័យជំទង់និងកុមារ ដោយមានបំណងចង់នាំមកឲ្យប្អូនៗនៅដូវវិស្សមកាល សុវត្ថិភាព មានប្រយោជន៍ និងគួរឲ្យចាប់អារម្មណ៍។មានវគ្គបណ្តុះបណ្តាលជំនាញ និងទេពកោសល្យជាច្រើន ឬក៏កម្មវិធីបទពិសោធន៍ជាក់ស្តែងបានរៀបចំឡើង បានរួមចំណែកជួយដល់យុវជំទង់កុមារ អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ បង្កើនសុខភាព កាយសម្បទាដើម្បីបុគ្គលខ្លួនល្អឥតខ្ចោះ។

ចាប់ពីដើមរដូវវិស្សមកាលមក គណៈកម្មការណែនាំប្រជុំជីវភាពរដូវវិស្សមកាលចាប់ពីខេត្តដល់ថ្នាក់មូលដ្ឋាន បានរៀបចំផែនការសកម្មភាពយ៉ាងសកម្ម បង្កើតកន្លែងលេងកម្សានដោយតម្លាភាព ជាក់ស្តែង និងមានប្រយោជន៍សម្រាប់យុវជំទង់និងកុមារ។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ជំរុញខ្លាំងបណ្តាសកម្មភាពឃោសនានិងអប់រំស្តីពីការកសាងសតិសម្បជ្ជញៈសីលធម៌ សតិសម្បជ្ជញៈគោរពច្បាប់ ឃោសនាអំពីបង្ការការខ្វះអាហារូបត្ថម្ភ បង្ការគ្រឿងញៀន អំពើអពាយមុខសង្គម បង្ការលង់ទឹក និងរបួសដល់យុវជំទង់និងកុមារ។ ក្រៅពីនេះ បង្កើនថ្នាក់រៀនដើម្បីបំពាក់បំប៉នជំនាញចាំបាច់ ដើម្បីជួយពួកប្អូនថែរក្សា និងការពារខ្លួនដោយខ្លួនឯង ដូចជា៖ “រៀនធ្វើជាមនុស្សមានប្រយោជន៍” “រៀនឆមាសយោធា” “ដំណើរបទពិសោធន៍” “រៀនជាកសិករ” “រៀនពីធម្មជាតិ” ជាដើម។ ទន្ទឹមនិងនោះ យកចិត្តទុកដាក់អនុវត្តសកម្មភាពមើលថែទាំកុមារមានស្ថានភាពលំបាក កុមារនៅតំបន់ជ្រៅដាច់ស្រយាលនិងនៅព្រំដែន។
ដើម្បីបំពេញនៅតម្រូវការលេងកម្សាន្តរបស់កុមារនៅរដូវវិស្សមកាល ចាប់តាំងពីដើមខែមិថុនា អគារកុមារខេត្ត មជ្ឈមណ្ឌលវប្បធម៌ កីឡា និងវិទ្យុផ្សាយសម្លេងនៅតាមស្រុក ទីរួមខេត្ត ក្រុង បានបើកថ្នាក់រៀនទេព្យកោសល្យជាច្រើននិងរៀបចំការប្រឡង និងការសម្តែងជាច្រើន បានទាក់ទាញយុវជំទង់និងកុមារចូលរួមយ៉ាងច្រើនកុះករ។ ទន្ទឹមនឹងនោះ ក៏មានរៀបចំប្រជុំជីវភាព បើកថ្នាក់ទេព្យកោសល្យជាច្រើន ជាមួយនឹងពេលវេលាសម្រាប់មុខសញ្ញាជាច្រើន ដូចជា៖ បាល់ទាត់ ក្បាច់គុន វាយសី ហែលទឹក កីឡារាំអេរ៉ូប៊ីក គំនូរ រាំ ព្យាណូ និងហាត់អក្សរផ្ចង់ជាដើម។ព្រមជាមួយនោះ គឺរៀបចំវគ្គបណ្ដុះបណ្ដាលបទពិសោធន៍បន្ថែម ពិកនិច លត់ដំបំណិនជីវិតសម្រាប់កុមារ តាមរយៈស្ថានភាពសន្មតិកម្ម។ ក្នុងឱកាសរដូវវិស្សមកាលនេះ ក្លឹបក្បាច់គុនការ៉ាតេ ឡុងស្វៀន កំពុងជ្រើសរើសសិស្សចូលហ្វឹកហាត់ដោយឥតគិតថ្លៃ។ កុមារដែលមានអាយុពី ៥ ទៅ ១៦ ឆ្នាំអាចចុះឈ្មោះចូលរៀននៅ ២ កន្លែង៖ គឺសាលាបឋមសិក្សាឡេវ៉ាន់ញ៉ុង (ថ្ងៃចន្ទ ពុធ សុក្រ រៀងរាល់សប្តាហ៍) ឬនៅមជ្ឈមណ្ឌលវប្បធម៌ កីឡា និងវិទ្យុទីក្រុងឡុងស្វៀន (រៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍) ចាប់ពីម៉ោង ៥ និង៣០នាទីល្ងាច ដល់ម៉ោង ៧ យប់។ “តាមរយៈថ្នាក់ទាំងនេះ យើងខ្ញុំចង់ណែនាំក្បាច់គុណការ៉ាតេដល់កុមារ។ ទន្ទឹមនឹងនោះ ជួយពួកប្អូណបានលត់ដំសុខភាព និងជំនាញការពារខ្លួន ជាដើម” - គ្រូបង្វឹក Bui Thanh Tuoi ចែករំលែក។

ក៏ដូចជាមាតាបីតាសិស្សដទៃទៀតនៅទីក្រុងឡុងស្វៀនដែរ បងស្រី Tran To Quyen (រស់នៅក្នុងសង្កាត់មីប៊ិញ) បានជ្រើសរើសអគារកុមារខេត្តជាកន្លែងបញ្ជូនកូនទៅសិក្សា និងចូលរួមប្រជុំជីភាពក្នុងឱកាសវិស្សមកាលនេះ។បងស្រី Quyen ចែករំលែកថា "រៀងរាល់រដូវវិស្សមកាល ខ្ញុំតែងតែចុះឈ្មោះឲ្យកូនខ្ញុំរៀននៅថ្នាក់គំនូរ អក្សរផ្ចង់ និងកីឡា។ បណ្តាសកម្មភាពលេងកម្សាន្តដោយតម្លាភាព និងជាក់ស្តែងបែបនេះ វានឹងជួយឲ្យកុមារបង្កើននូវសុខភាព រៀនសូត្រចំណេះដឹង និងជំនាញក្រៅពីសៀវភៅ កែលម្អបុគ្គលិកលក្ខណៈ អភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ"។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ "ឆមាសយោធា" បានក្លាយជាកម្មវិធីសិក្សាក្រៅប្រព័ន្ធបានមាតាបីតាសសិ្សជ្រើសរើសជាច្រើននៅពេលរដូវវិស្សមកាលមកដល់។ បន្ទាប់ពីពេលសិក្សាក្នុងបរិយាកាសវិន័យរួចមក "យុទ្ឋជនវ័យក្មេង" បានបំពាក់នូវចំណេះដឹងអំពីយោធាជាមូលដ្ឋានដូចជា៖ ជំនាញរុំរបួស សង្គ្រោះបឋមរបួស សង្គ្រោះបឋមជនរងគ្រោះលង់ទឹក ការប្រើពោងសង្គ្រោះ ការហ្វឹកហ្វឺនកម្លាំងកាយ រៀនអំពីកាំភ្លើង ជំនាញការពារខ្លួន ការដើរក្បួនទ័ពនៅខាងក្រៅជាមួយសកម្មភាពទស្សនា បទពិសោធន៍ពលកម្មផលិតកម្ម។ តាមរយៈនោះ បង្កើតកន្លែងលេងមានប្រយោជន៍ អប់រំសីលធម៌ ផ្នត់រស់នៅ បរិយាកាសលត់ដំក្នុងកងទ័ព ស្មារតីច្បាប់វិន័យ ទំនួលខុសត្រូវ ឆន្ទះជម្នះការលំបាកសម្រាប់យុវជំទង់។ បច្ចុប្បន្ននេះ សម្ព័ន្ធយុវជនខេត្តអានយ៉ាង កំពុងសហការជាមួយកងពលលេខ ៣៣០ រៀបចំការចុះឈ្មោះចូលរៀនថ្នាក់ឆមាសយោធាឆ្នាំ២០២៥ សម្រាប់មុខសញ្ញាយុវជំទង់មានអាយុពី១១ដល់១៧ឆ្នាំមានសុខភាពល្អ។ រយៈពេលរៀបចំបានសន្និដ្ឋានថាចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៨ ខែមិថុនា នៅកងវរសេនាធំ៣ កងពលធំលេខ ៣៣០។“ខ្ញុំទើបតែចុះឈ្មោះឲ្យកូនប្រុសចូលរួមឆមាសយោធាដែលរៀបចំដោយសម្ព័ន្ឋយុវជនខេត្ត។ ខ្ញុំសង្ឃឹមថាបន្ទាប់ពីរយៈពេល ១ សប្តាហ៍ជា “យុទ្ឋជន” កូនប្រុសខ្ញុំនឹងមានបទពិសោធន៍អំពីជីវិត ក៏ដូចជា ការហ្វឹកហ្វឺនការយល់ដឹង រចនាបថ និងប្រជុំជីវភាពក្នុងជួរទ័ព” បង ង្វៀនវ៉ាន់ខាញ់ (រស់នៅសង្កាត់មីស្វៀន ទីក្រុងឡុងស្វៀន) ចែករំលែក។
លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មការណែនាំសកម្មភាពរដូវវិស្សមកាលខេត្ត បានស្នើថា៖ គណៈកម្មការណែនាំប្រជុំជីវភាពរដូវវិស្សមកាលគ្រប់លំដាប់ថ្នាក់ត្រូវសហការយ៉ាងសកម្មជាមួយវិស័យសមាជិកក្នុងការណែនាំ និងផ្សព្វផ្សាយអនុវត្តកម្មវិធី និងសកម្មភាពជាក់ស្តែងសមស្របនឹងស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងអង្គភាព។ ក្នុងនោះ ចាំបាច់ត្រូវតែផ្តោតលើការអនុវត្តសកម្មភាពគ្រប់គ្រងអប់រំយុវជំទង់ក្នុងឱកាសវិស្សមកាល។ បង្ការទប់ស្កាត់អំពើហិង្សា ការរំលោភបំពានលើកុមារ ការបង្ការទប់ស្កាត់យុវជំទង់បំពានច្បាប់។រៀបចំសកម្មភាពកម្សាន្ត និងការកម្សាន្ត បង្កើតឱកាសអភិវឌ្ឍន៍សមភាពសម្រាប់កុមារ។ បណ្តាសកម្មភាពរដូវវិស្សមកាលត្រូវតែមានភាពចម្រុះ សម្បូរបែប និងច្នៃប្រឌិតជាមួយនឹងទម្រង់ល្អៗជាច្រើន និងវិធីធ្វើថ្មីៗដើម្បីទាក់ទាញយុវជំទង់និងសិស្សានុសិស្សចូលរួម។ ជាពិសេសក្នុងការរៀបចំសកម្មភាព ចាំបាច់ត្រូវតែយកចិត្តទុកដាក់ដល់កុមារក្នុងស្ថានភាពលំបាក កុមារជួបការលំបាក កុមារពិការ កុមារឆ្លង មេរោគ HIV/AIDS នៅតំបន់ដាច់ស្រយាល តំបន់ដែលមានយុវជំទង់ជាជនជាតិភាគតិចជាដើមដើម្បីជួយពួកប្អូនជម្នះបានភាពអន់ថយសម្របខ្លួនក្នុងសហគមន៍៕
ប្រែ៖ ណារីពៅ