សន្និបាតហ្វឹកហ្វឺន"លើកកម្ពស់សមត្ថភាពប្រកួតប្រជែងតាមរយៈកម្មសិទ្ធិបញ្ញា និងវិធានការបច្ចេកវិជ្ជាបង្ការ ទប់ស្កាត់ទំនិញក្លែងក្លាយ"

ព្រឹកថ្ងៃទី ៧ វិច្ឆិកា មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាខេត្តអានយ៉ាង សហការជាមួយការិយាល័យតំណាងនាយកដ្ឋានកម្មសិទ្ធិបញ្ញាជាតិទីក្រុងហូជីមិញ វិទ្យាស្ថានអភិវឌ្ឍអាជីវកម្ម - សហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) រៀបចំសន្និបាតហ្វឹកហ្វឺនស្តីពី “ការលើកកម្ពស់ប្រកួតប្រជែងតាមរយៈកម្មសិទ្ធិបញ្ញា និងវិធានការបច្ចេកវិជ្ជាទប់ស្កាត់ទំនិញក្លែងក្លាយ”។

ប្រតិភូចូលរួមសន្និបាត

អញ្ជើញចូលរួមសន្និបាត​មានលោក ឡេក្វុកគឿង អនុប្រធានមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា។  អ្នកស្រី ឡេ​ធី​ធូ​ធ្វី  អនុប្រធានវិទ្យាស្ថានអភិវឌ្ឍន៍អាជីវកម្ម VCCI។ លោក ត្រាន់យ៉ាងឃ្វេ ប្រធានការិយាល័យកម្មសិទ្ធិបញ្ញានៅទីក្រុងហូជីមិញ។ លោក ផាមវ៉ាន់ថ ប្រធានក្រុម​​ប្រឹក្សាភិបាល អគ្គនាយកក្រុមហ៊ុនភាគហ៊ុនបច្ចេកវិ​ជ្ជា​​ទប់ស្កាត់ទំនិញក្លែងក្លាយវៀតណាម។  លោក ង្វៀន​វ៉ាន់​​ហាញ់ អនុប្រធានសមាគមអាជីវកម្មខេត្ត គៀន​យ៉ាង​​ រួមនិងតំណាងស្ថាប័ន អង្គភាព និង​អាជីវ​កម្ម​លើ​ភូមិ​​សាស្ត្រ​ខេត្តអានយ៉ាង។

លោក ឡេក្វុកគឿង អនុប្រធានមន្ទីរវិទ្យា​សាស្ត្រ​និង​បច្ចេក​វិជ្ជាថ្លែងមតិអបអរសាទរសន្និបាត
អ្នកស្រី ឡេធីធូធ្វី អនុប្រធានវិជ្ជាស្ថានអភិវឌ្ឍអាជីវកម្ម VCCI ថ្លែងមតិបើកសន្និបាត

ថ្លែងមតិបើកសន្និបាត អ្នកស្រី ឡេធីធូធ្វី អនុប្រធាន​វិទ្យាស្ថានអភិវឌ្ឍអាជីវកម្ម VCCI បានសង្កត់ធ្ងន់ថា កម្មសិទ្ធិបញ្ញា រួមទាំងពាណិជ្ជសញ្ញា ធ្វើតក្កកម្ម ការរចនា​បែបឧស្សាហកម្មជាដើម ដើរតួនាទីយ៉ាងសំខាន់ជាទ្រព្យស្តុ​កស្តម្ភ និងជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់អាជីវកម្មដើម្បីបង្កើតគុណសម្បត្តិដោយឡែក

ការកម្មសិទ្ធិបញ្ញាអំពីពាណិជ្ជសញ្ញា និងការរចនា​បែប​ស្សាហកម្មជួយឲ្យផលិតផលអាជីវកម្មមានភាពលេចធ្លោ និងងាយស្រួលទទួលស្គាល់ដោយអ្នកប្រើប្រាស់ក្នុងចំណោមផលិតផលផ្សេងទៀតរាប់មិនអស់ តាម​រយៈ​នោះកសាងទំនុកចិត្ត និងភាពស្មោះត្រង់របស់អតិថិជន។ នេះគឺជាដំណោះស្រាយទប់ស្កាត់ដៃគូ​ថត​ចម្លង​និង​អាជីវកម្មខុសច្បាប់នូវបច្ចេកវិជ្ជា និងដំណើរការផលិតផ្តាច់មុខរបស់អាជីវកម្ម ការពារគុណសម្បត្តិប្រកួត​​ប្រជែងអំពីបច្ចេកវិជ្ជា  ទន្ទឹមនិងនោះបង្កើតជារបាំងផ្លូវច្បាប់សម្រាប់ដៃគូប្រកួតប្រជែង។  ការរួមបញ្ចូលគ្នាយ៉ាង​​ហ្មត់ចត់ពីការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាមួយ​នឹង​កម្មវិធីដំណោះស្រាយបច្ចេកវិជ្ជាទប់ស្កាត់ទំនិញក្លែងក្លាយគឺជាយុទ្ធសាស្ត្រសំខាន់ដើម្បីជួយអាជីវកម្មវៀតណាមបង្កើតជាជំហររឹងមាំ និងលើកកម្ពស់ប្រៀបខ្លាំង​ប្រកួតប្រជែងទាំងលើទីផ្សារជាតិនិងអន្តរជាតិ។

លោក ផាមវ៉ាន់ថ ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយក​ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិជ្ជាទប់ស្កាត់ទំនិញក្លែងក្លាយវៀត​ណាម(ACTIV)ថ្លែងមតិក្នុងសន្និបាត

នៅក្នុងសន្និបាតនេះ លោក ត្រាន់យ៉ាងឃ្វេ ប្រធានការិយាល័យកម្មសិទ្ធិបញ្ញាទីក្រុងហូជីមិញ បានរាយការណ៍អំពីប្រធានបទ “គ្រប់គ្រង និងអាជីវកម្មទ្រព្យបញ្ញាក្នុង​អាជី​វកម្ម។ លោក ត្រាន់ហ្វាងយ្វី តំណាងក្រុមហ៊ុនភាគហ៊ុនបច្ចេកវិជ្ជាទប់ស្កាត់ទំនិញក្លែងបន្លំវៀតណាម (ACTIV) រាយការណ៍ឯកទេសបទ “ដំណោះស្រាយបច្ចេកវិជ្ជាទប់ស្កាត់ទំនិញក្លែងក្លាយ ការពារពាណិជ្ជ​សញ្ញា​អាជីវកម្ម និងអ្នកប្រើប្រាស់”។ លោក ត្រាន់ង៉ុក​ហៀវ​ តំណាងការិយាល័យនាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ប្រ​ចាំ​​​នៅទីក្រុងហូជីមិញ រាយការណ៍ឯកទេសបទ “នីតិវិធីចុះបញ្ជីស្លាកសញ្ញា និងការរចនាបែបឧស្សាហកម្ម”។

ប្រតិភូរាយការណ៍នៅក្នុងសន្និបាត

សន្និបាតហ្វឹកហ្វឺន "លើកកម្ពស់សមត្ថភាពប្រកួតប្រជែងតាមរយៈកម្មសិទ្ធិបញ្ញា និងវិធានការបច្ចេកវិជ្ជា​ទប់​ស្កាត់​ទំនិញក្លែងក្លាយដើម្បីលើកកម្ពស់ការយល់​ដឹង​របស់អង្គការ និងអាជីវកម្មអំពីតួនាទីនៃការតាមដាន​ប្រ​ភព​ដើម ការគ្រប់គ្រង និងការអភិវឌ្ឍកម្មសិទ្ធិបញ្ញាក្នុង​សកម្ម​ភាព ក៏ដូចជាការ ណែនាំ ដំណោះស្រាយបច្ចេកវិជ្ជា​តាមដានប្រភពដើម ដើម្បីជួយអាជីវកម្មការពារ​ពាណិ​ជ្ជ​សញ្ញា និងការពារអ្នកប្រើប្រាស់។

ប្រតិភូ​ថតរូបអនុស្សាវរីយ៍នៅក្នុងសន្និបាត 

ប្រែ៖ សំណាង