សង្កាត់ទីញបៀន ទទួលនិងរៀបចំការងារសម្រាប់អ្នកធ្វើសកម្មភាពមិនជំនាញនៅថ្នាក់ឃុំ

រសៀលថ្ងៃទី១៦ ខែកក្កដា គណៈកម្មាធិការប្រជាជនសង្កាត់ទីញបៀន បានរៀបចំពីធីប្រគល់សេចក្តីសម្រេចទទួល និងរៀបចំការងារសម្រាប់អ្នកធ្វើសកម្មភាពមិនជំនាញការនៅថ្នាក់ឃុំ។ អញ្ជើញចូលរួម និងប្រគល់សេចក្តីសម្រេចមានលោក ត្រាន់ហៀវធួន អនុលេខាបក្ខភាគ - ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់។

លោក ត្រាន់ហៀវធួន ប្រធានគណកម្មាធិ​ការ​ប្រ​ជា​ជន​សង្កាត់​ទីញបៀនប្រគលសេចក្តីសម្រេច

យោងតាមនោះ ថ្នាក់ដឹកនាំការិយាល័យវប្បធម៍ និងសង្គមសង្កាត់ទីញបៀនបានឆ្លងជាបន្តបន្ទាប់នូវសេចក្តីសម្រេចស្តីពីការផ្ទេរសម្រួលរដ្ឋការ ការរៀបចំឡើងវិញ ការទទួលស្គាល់ និងរៀបចំការងារ​ជូនអ្នក​មិន​ជំ​នាញ​ការចំនួន ២៥ នាក់នៅថ្នាក់ឃុំ។ ជាក់ស្តែង រដ្ឋ​ការ ០១រូបបានចាត់តាំង អ្នកមិននាញការ ០៣រូបបាន រៀប​​ចំឡើងវិញ អ្នកមិនជំនាញការចំនួនបាន​ទទួលនិង​រៀប​​ចំនៅការិយាល័យបក្ខភាគ គណៈកសាងបក្ស ក​សាង​​​រណសិរ្សមាតុភូមិ និងការិយាល័យសេដ្ឋកិច្ច ហេដ្ឋា​​​រចនាសម្ព័ន្ធ និងទីក្រុងសង្កាត់

លោក ត្រាន់ហៀវធួន ប្រធានគណកម្មាធិការ​ប្រជា​ជន​សង្កាត់​ទីញបៀនថ្លែងមតិ

ថ្លែងមតិនៅក្នុងពិធីប្រគល់សេចក្តីសម្រេច លោ​ក ត្រាន់​ហៀវធួន អនុលេខាបក្ខភាគ - ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ទីញបៀន បានអបអរសាទរចំពោះសមមិត្តដែលបានទទួលសេចក្តីសម្រេចផ្ទេរសម្រួល រៀបចំឡើងវិញ និងទទួលអ្នកមិន​ជំនាញ​ការ​លើក​នេះ ទៅក្នុងស្ថាប័នបក្ស រណសិរ្សរណសិរ្សមាតុភូមិ។ ប្រធានគណគម្មាធិការប្រជាជនសង្កាត់បានបញ្ចាក់ថា៖ការទទួល និងរៀបចំការងារជូនអ្នកមិន​ជំនាញ​ការ​មាន​​​អត្ថន័យសំខាន់ណាស់ ដើម្បីបន្តបំពេញ​ប្រ​ភព​ធនធាន​​មនុស្សទៅក្នុងក្បាលម៉ាស៊ីនថ្មី បន្ទាប់ពីការរួមបញ្ចូ​​​គ្នា (លែងមាន ថ្នាក់ស្រុក)។ ទន្ទឹមនិងនោះ តម្រូវ​ឲ្យ​សមមិត្តដែលបានទទួលការងារបន្តលើកកម្ពស់សមត្ថភាព​ ចំណង់ចំណូលចិត្ត សាមគ្គីភាពផ្ទៃក្នុង រួមគ្នាខិតខំប្រឹង​​ប្រែង និងខិតខំសម្រេចឆ្នើមភារកិច្ចប្រគល់​ជូន​បានល្អ

ប្រែ៖​ណារីពៅ