សម័យប្រជុំពេញអង្គនៃវេទិកាមេគង្គតភ្ជាប់ឆ្នាំ ២០២៤ ក្រោមប្រធានបទ “ប្រភពទុនវិនិយោគ និងប្រភពធនធានមនុស្សសម្រាប់តភ្ជាប់ដោយចីរភាព”

ព្រឹកថ្ងៃទី ១៨ ខែធ្នូ សម័ប្រជុំពេញអង្គមេគង្គតភ្ជាប់ ២០២៤ ក្រោមប្រធានបទ “ប្រភពទុនវិនិយោគនិងប្រភពធនធានមនុស្សសម្រាប់តភ្ជាប់ដោយចីរភាព” អាស្រ័យដោយថ្នាក់ដឹកនាំក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ។ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា។ គណកម្មាធិការប្រជាជនទីក្រុងហូជីមិញ។បក្ខភាគខេត្ត គណកម្មាធិការប្រជាជនខេត្តអានយ៉ាង និងគណកម្មាធិការប្រជាជនគ្រប់ខេត្តក្រុងតំបន់វាលទំនាបទន្លេគឺវឡុង រួមជាមួយនឹងតំណាង ៦០០រូបចូលរួម បានបើកសម័យនៅខេត្តអានយ៉ាង។

ប្រតិភូចូលរួម

អញ្ជើញចូលរួមមានលោក ហ្វិញថាញ់ដាត សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា។ លោក ង្វៀនគ្វឹន អតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ប្រធានសមាគមស្វ័យប្រវត្តិកម្មវៀតណាម។ លោក ផានថាញប៊ិញ អតីតសមាជិកគណៈ​​កម្មាធិការមជ្ឈិមបក្ស អតីតប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន កុមារជំទង់។ លោក ទ្រឿង​ក្វាង​ហ្វាយណាម  អនុប្រធានគណៈកិច្ចការ​បរទេស​មជ្ឈិម​។ លោកស្រី ផាមធីឡាន អតីតអនុ​ប្រធាន​ហើយ​ជាអគ្គលេខាធិការសហព័ន្ឋឧស្សាហកម្មនិងពាណិជ្ជកម្មវ/ណ ជំនាញការសេដ្ឋកិច្ច។លោក Kayzad Nam​da​r​i​an, កុងស៊ុលសេដ្ឋកិច្ច ស្ថានអគ្គកុងស៊ុលអូស្ត្រាលីប្រចាំទីក្រុងហូជីមិញ។លោក ផានវ៉ាន់ម៉ៃ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។លោក ហូ​វ៉ាន់​​ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុ​លេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជន​​ខេត្តអានយ៉ាង។លោក ឡេវ៉ាន់នឹង អនុលេខាអចិន្ត្រៃយ៍​បក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត​អាន​យ៉ាង រួមនឹងអ្នកជំនាញការ និងវាគ្មឹន​តំណាងក្រសួង​ វិទ្យាស្ថានសាលារៀន។ ​តំណាងថ្នាក់ដឹក​នាំបណ្តា​មន្ទីរ​​ផ្នែករបស់បណ្តាខេត្ត ក្រុងនិងធុរកិច្ច និងសាខាខេត្ត ក្រុង និងធុរកិច្ចរបស់សមាគមទំនិញវៀតណាមគុណភាពខ្ពស់ មកពីតាមមូលដ្ឋានក្នុងប្រទេស​ទាំង​មូល​

លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុង​នៃគណៈ​កម្មា​ធិការ​មជ្ឈិម​បក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិ​ការ​ប្រជាជនខេត្តអានយ៉ាង ថ្លែងមតិនៅវេទិកា

អញ្ជើញថ្លែងមតិនៅវេទិកានេះ លោក ហូវាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា វេទិកាមេគង្គតភ្ជាប់ឆ្នាំ ២០២៤ គឺជាលើកទី ដែលវេទិកានេះបានប្រព្រឹត្តទៅ (ឆ្នាំដំបូងត្រូវបានប្រារព្ធឡើងក្នុងឆ្នាំ ២០១៥ នៅទីក្រុងកឹនធឺ ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់ បណ្តាញតភ្ជាប់ថ្នាក់តំបន់ នៃខេត្តចំនួន ៤៖ អានយ៉ាង -បេនទ្រែកឹនធឺដុង​ថាប​ និងក្រោយមកមានទីក្រុងហូជីមិញទៀត)។ ឆ្នាំនេះ វេទិកានេះអាស្រ័យដោយគណកម្មាធិកា​ប្រជាជន​ខេត្ត​​ អានយ៉ាង និងទីក្រុងហូជីមិញ ជាសហប្រ​ធាន​រៀប​​ចំឡើងរួមជាមួយនឹងការរួមដំណើរបស់គណៈកម្មាធិការប្រជាជនខេត្តនិងទីក្រុងដូចជា បេនទ្រែ កឹនធឺ ដុង​ថាប​ ហូវយ៉ាង និងវិញឡុង។ 

អាចនិយាយបានថា វេទិកាមេគង្គតភ្ជាប់ គឺជាវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំដ៏ធំបំផុតនៅក្នុងតំបន់វាលទំនាបទ​ន្លេគឺវឡុង ដែលមានអត្ថន័យវិជ្ជមាន ដែលជាសកម្មភាពប្រចាំឆ្នាំសម្រាប់ពាណិជ្ជករ សហគ្រិនកសិកម្ម កសិករ អ្នកគ្រប់គ្រង និងអ្នកជំនាញការ។ ទន្ទឹមនឹងនោះ ក៏ជា គោលដៅតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការ​​សេដ្ឋកិច្ច​​សង្គមគ្រប់ជ្រុងជ្រោយរវាងខេត្ត និងទីក្រុងក្នុងតំបន់វាលទំនាបទន្លេគឺវឡុងជាមួយទីក្រុងហូជីមិញ​​ទន្ទឹមនិងនោះ បង្កើតលក្ខខណ្ឌឲ្យធុរកិច្ចក្នុងការទទួល​​បាន និងចាប់យកឱកាស និងបញ្ហាប្រឈមនៅពេលចូលរួមក្នុងទីផ្សារអន្តរជាតិ និងបង្កើនការតភ្ជាប់ សហប្រតិបត្តិការដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែង បង្កើតយុទ្ធសាស្ត្រអាជីវកម្មសមស្រប។ បណ្តា​មូល​ដ្ឋាន អ្នកជំនួញ សហគ្រិនកសិកម្ម កសិករ អ្នកគ្រប់គ្រង អ្នកជំនាញការក្នុង និងក្រៅប្រទេសជួបប្រជុំគ្នាដើម្បីបង្កើតការតភ្ជាប់ បង្កើតទំនាក់ទំនង និងណែនាំផលិត​​ផលដែលមានឧត្តមភាព និងសក្តានុភាព​របស់​ខ្លួន​

វេទិកាតភ្ជាប់មេគង្គឆ្នាំ ២០២៤ ក្រោមប្រធានបទ​​ “ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិជ្ជានៅតំបន់វាលទំនាបទន្លេគឺវឡុង - ទីក្រុងហូជីមិញ និងប្រទេសទាំងមូលឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងបរិបទប្រកួតប្រជែងថ្មី”។ នេះជា​​ឱកាសដ៏ល្អសម្រាប់ខេត្តអានយ៉ាង ដើម្បីឧទ្ទេសនាមដល់វិនិយោគិនក្នុងនិងក្រៅ្រប្រទេសអំពីសក្តានុភាព និង​ប្រៀបខ្លាំងរបស់ខេត្ត៖ កសិកម្ម ទេសចរណ៍ និងសេដ្ឋ​​កិច្ចពាណិជ្ជកម្មតាមព្រំដែន តាមផែនការខេត្តដែលបានអនុម័ត ជំរុញការផ្សារភ្ជាប់តំបន់ និងការគាំទ្រ​ពី​មជ្ឈិមដើម្បី វិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនខេត្ត។

ទន្ទឹមនិងនោះ បង្កើនការតភ្ជាប់ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងខេត្តអានយ៉ាង និងទីក្រុងហូជីមិញ​ និងខេត្ត ក្រុងក្នុងតំបន់វាលទំនាបទន្លេគឺវឡុង។ ទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការបង្កើតការតភ្ជាប់ខ្សែង្វាក់តម្លៃ ចាប់យកនិន្នាការទីផ្សារ​ តម្រង់ទិសសម្រាប់កសិកផល អនុវត្តបច្ចេកវិជ្ជា​ដើម្បី​​ភ្ជាប់ខ្សែង្វាក់តម្លៃ បង្កើនតម្លៃបន្ថែម និងជំរុញ​ពាណិ​​ជ្ជ​កម្មកសិផល និងបង្កើន​ការធ្វើសមាហរណកម្មទី​​ផ្សារ។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា តាមរយៈវេទិកានេះ ខេត្ត អានយ៉ាង មានបំណងចង់ថ្លែងសារដ៏រឹងមាំទៅកាន់ថ្នាក់ដឹកនាំខេត្ត និងទីក្រុងនៅតំបន់វាល​ទំនាប​ទន្លេ​គឺវឡុងនិងទីក្រុងហូជីមិញ បណ្តាដៃគូរ បណ្តា​វិនិយោគ​គិនក្នុង និងក្រៅប្រទេសគឺ អានយ៉ាង ត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងចែករំលែកដោយការទទួលខុសត្រូវជាមួយគ្រប់ភាគីលើគ្រប់វិស័យ ពីការកៀគរ និងប្រើប្រាស់ប្រភពទុនដោប្រសិទ្ធភាព​នៃ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍បច្ចេកវិជ្ជា និងបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ ជំ​រុញ​​ខ្លាំងការតភ្ជាប់ក្នុងតំបន់ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធធារាសាស្រ្ត គ្រប់គ្រងប្រភពធនធានទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍ​ន៍​ដោយចីរភាព

លោក ហ្វិញថាញដាត រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ​ និង​បច្ចេ​ក​វិជ្ជា ថ្លែងមតិក្នុងវេទិកា

ថ្លែងមតិនៅវេទិកានេះ លោក ហ្វិញថាញ់ដាត រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា បានមាន​ប្រ​សាស​ន៍កថា មេគង្គតភ្ជាប់ គឺជាវេទិកាប្រចាំឆ្នាំដ៏មានកិត្យានុភាព និងជាស្ពានដ៏រឹងមាំមួយរវាងខេត្ត​តំបន់​វាល​ទំ​នាប​ទន្លេគឺវឡុង និងទីក្រុងហូជីមិញ និងក្នុង​ប្រទេសទាំងមូល។ ទន្ទឹមនឹងនេះ កត់ត្រាទទួលស្គាល់ និងវាយ​តម្លៃ​ខ្ពស់ចំពោះការរៀបចំវេទិកានេះ ជាមួយនឹងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត មាន​លក្ខណៈ​បន្ត​វេន​ និងគោលដៅច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាជាក់ស្តែង។បានផ្តើមចេញពីគំនិតផ្តួចផ្តើមដើម្បីភ្ជាប់តំបន់មេគង្គ ABCD (អាយ៉ាងបេនទ្រែកឹនធឺដុង​ថាបមេគង្គតភ្ជាប់ មិនត្រឹមតែជាកន្លែង​ប្រមូល​ផ្តុំ​នូវ​គំនិត និងគំនិតផ្តួចផ្តើមប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់តំបន់ ធុរកិច្ច អ្នកជំនាញការ និងអ្នកបង្កើតគោលនយោបាយពិភាក្សា និង ស្នើបណ្តាដំណោះស្រាយជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់តំបន់ទាំងមូល។

រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាបាន​មាន​ប្រសាសន៍ថា ការតភ្ជាប់យ៉ាងជិតស្និទ្ធរវាង​តំបន់​វាល​ទំនាបទន្លេមេគង្គ និងទីក្រុងហូជីមិញ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិជ្ជានាំ​មុខគេ​នៃ​ប្រទេស នេះគឺជាគន្លឹះដើម្បីជម្នះរាល់បញ្ហាប្រឈម បង្កើនប្រសិទ្ធភាពប្រភពធនធាន និងបង្កើន​តម្លៃលើ​តម្លៃ​សម្រាប់តំបន់។

ទន្ទឹមនឹងនេះ តាមរយៈវេទិកាដូចជាមេគង្គតភ្ជាប់ នាពេលបច្ចុប្បន្ននេះ តំបន់វាលទំនាបទន្លេគឺវឡុង​កំពុងបញ្ជាក់ពីការយកចិត្តទុកដាក់ជាបណ្តើរៗនិងជំរុញខ្លាំងបណ្តាសកម្មភាព និងទម្រង់​ចាប់ផ្តើមអាជីពតាម​ការ​តម្រង់​​ទិសអភិវឌ្ឍន៍ជានិរន្តរភាព សេដ្ឋកិច្ចបៃតង បច្ចេក​​វិជ្ជា​បៃតង ជំរុញពាណិជ្ជកម្មជានិរន្តរភាព ប្រើប្រាស់​​ធនធានក្នុងមូលដ្ឋានបានល្អ។ . នេះគឺជាទិសដៅ​​ដ៏ត្រឹមត្រូវ ដើម្បីតាមទាន់និន្នាការពិភពលោក ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និង​លើក​កម្ពស់​ការប្រកួតប្រជែងក្នុងតំបន់។

លោក Kayzad Namdarian កុងស៊ុលសេដ្ឋកិច្ច អគ្គ​កុង​​ស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញ ថ្លែង​មតិ​ក្នុង​វេទិ​កា

កិច្ចសន្ទនា “ប្រភពទុនវិនិយោគសម្រាប់​តភ្ជាប់ជា​និរន្ត​រ​ភាព​”​​
លោក យឿងង៉ុកហៃ អនុប្រធានគណៈកម្មា​ធិការប្រ​ជា​ជន​​ទីក្រុងហូជីមិញ ថ្លែងមតិតម្រង់ទិសសកម្មភាព
ណែនាំគណនាយកក្លឹបអាជីវកម្មកសិកម្មបៃតង នៃតំ​បន់​​ទាំង ៣ 

ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមូលដ្ឋាននានា
លោក ឡេវ៉ាន់ភឿក អនុប្រធានប្រចាំ​ការគណ​កម្មា​ធិ​ការ​​ប្រជាជនខេត្តអានយ៉ាង ប្រគល់ម្ចាស់​ផ្ទះវេទិកា​មេ​គង្គ​តភ្ជាប់ឆ្នាំ ២០២៥ ទៅឲ្យខេត្តវិញឡុង

ប្រែ៖ ណារីពៅ