នៅថ្ងៃទី ៣១ ខែកក្កដា លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ផាមមីញជីញ ប្រធានគណៈកម្មការណែនាំរដ្ឋនៃសំណង់និងគម្រោងសំខាន់ៗជាតិលើវិស័យដឹកជញ្ជូនបានធ្វើអធិបតីភាពក្នុងសន្និសីទតាមអនឡាញដើម្បីបូកសរុបការងារ ៦ ខែដើមឆ្នាំ ២០២៥ របស់គណកម្មការណែនាំនិងបូកសរុបការប្រឡងកំពូល “៥០០ ថ្ងៃ យប់ប្រឡងប្រណាំងដើម្បីបញ្ចប់ផ្លូវល្បឿនលឿន ៣.០០០ គីឡូម៉ែត្រ”។

កិច្ចប្រជុំនេះត្រូវបានតភ្ជាប់តាមអនឡាញពីទីស្តីការរដ្ឋាភិបាលទៅកាន់ខេត្តក្រុងចំនួន ២៦ ក្រោមឱវ៉ាទមជ្ឈិម។ អញ្ជើញចូលរួមសន្និសីទក៏មានលោកឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ត្រាន់ហុងហា និងហូឌឹកភើក។ លោក ត្រាន់ហុងមិញ រដ្ឋមន្ត្រីក្រសួងស្ថាបនកម្ម និងថ្នាក់ដឹកនាំបណ្តាក្រសួង ផ្នែក និងស្ថាបនក្រោមឱវាទ។
នៅក្បាលបន្តគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងធ្វើអធិបតីភាព ហើយក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរផ្នែកពាក់ព័ន្ឋផងដែរ។


យោងតាមក្រសួងស្ថាបនកម្ម គិតមកដល់ដំណាក់កាលនេះ ប្រទេសទាំងមូលមានគម្រោងសមាសភាគចំនួន ៣៧/៩៥ ចំណុះគណៈកម្មការណែនាំរដ្ឋនៃសំណង់ និងគម្រោងសំខាន់ៗជាតិ ដែលជាគន្លឹះនៃវិស័យដឹកជញ្ជូន។ ក្នុងនោះ គម្រោងចំនួន ៣៥ ស្ថិតក្នុងវិស័យផ្លូវកោគ និងគម្រោងចំនួន ២ ស្ថិតក្នុងវិស័យអាកាសចរណ៍ ដែលមានទុនវិនិយោគសរុបជាង១លានពាន់លានដុង។ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥ ជាមួយនឹងការយកចិត្តទុកដាក់ ណែនាំយ៉ាងខ្លាំងក្លាពីលោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលទាំងអស់ បានសហការជាមួយក្រសួង ផ្នែក មូលដ្ឋាន រៀបចំផ្សព្វផ្សាយអនុវត្តគម្រោងទទួលបានលទ្ធផលលេចធ្លោ។
អំពីការរៀបចំសាងសង់ វិនិយោគគិននានាបានណែនាំដល់អ្នកម៉ៅការឲ្យរៀបចំសាងសង់ជា ៣ វេន ៤ ក្រុម សាងសង់ឆ្លងបុណ្យទាន និងបុណ្យចូលឆាំ្នថ្មី ហើយឆ្លៀតឱកាសដែលអាកាសធាតុមានអំណោយផលនៅក្នុងរដូវប្រាំង ដើម្បីពន្លឿនល្បឿនសាងសង់។រហូតមកដល់ពេលនេះ បានបញ្ចប់ និងដាក់ឲ្យដំណើរការគម្រោងសមាសភាគចំនួន ៤(បៃវ៉ត - ហាមងី ហាមងី- វូងអាង ប៊ូង - វ៉ាន់នីញ និង ៧០គ.ម ចាប់ពីកំណាត់ វ៉ាន់ផុង - ញ៉ាត្រាង) ដោយមានប្រវែងសរុប ២០៨គ.ម ស្ថិតក្នុងផ្លូវល្បឿនលឿនជើង - ត្បូងភាគខាងកើត ដំណាក់កាល ២០២១ - ២០២៥ និងគម្រោងបេនលឹក-ឡុងថាញ់ ១៩គ.ម គម្រោងសមាសភាគ ៣ បៀនហ្វា-វុងតៅ ១០គ.ម ក្នុងឱកាសថ្ងៃទី ៣០ មេសា ញ៉ាំងឲ្យចំនួនផ្លូវល្បឿនលឿនក្នុងប្រទេសទាំងមូលកើនឡើង ២.២៦៨ គីឡូម៉ែត្រ។
បានសន្និដ្ឋានថានៅថ្ងៃទី ១៩ ខែសីហាឆ្នាំ ២០២៥ ខាងមុខនេះ ផ្លូវសំខាន់ៗចំនួន ២០៨ គីឡូម៉ែត្រ នឹងសាងសង់រួចរាល់បន្ថែមទៀតនោះគឺ ផ្លូវវូងអាង-ប៊ូង (៥៥ គីឡូម៉ែត្រ) វ៉ាន់នីញ-កាមឡូ (៦៦ គីឡូម៉ែត្រ) នៅសល់ ១៣ គីឡូម៉ែត្ររបស់គម្រោងសមាសភាគវ៉ានផុង-ញ៉ាត្រាង កំណាត់ផ្លូវមួយចំនួននៃគម្រោងសមាសភាគក្វាងងៃ-ហ្វៃញុន ហ្វៃញុន-គ្វីញុន គ្វីញុន-ជីថាញ បង្កើនចំនួនផ្លូវល្បឿនលឿនសរុបក្នុងប្រទេសទាំងមូលដល់ ២.៤៧៦គីឡូម៉ែត្រ។ល។ ក្នុងវិស័យ អាកាសចរ ណ៍ បានដាក់ឲ្យដំណើរការស្ថានីយរថភ្លើង តេ៣ នៃអាកាសយានដ្ឋានអន្តរជាតិតាន់សឺនញឹត។ បណ្តាគម្រោងសមាសភាគនៃអាកាសយានដ្ឋានអន្តរជាតិឡុងថាញ់កំពុងផ្សព្វផ្សាយឆ្លើយតបទៅតាមផែនការដាក់ចេញ។ រាយការណ៍ជូនលោកនាយករដ្ឋមន្រី្តស្តីពីស្ថានភាពអនុវត្តគម្រោងសមាសភាគទី១ ស្ថិតក្នុងគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន ចូវដុក-កាន់ធើ-សុកត្រាំង ដំណាក់កាលទី១ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានឲ្យដឹងថា គម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន ចូវដុក - កាន់ធើ - សុត្រាំង ដំណាក់កាលទី១ មានប្រវែងផ្លូវសរុប ១៨៨,២គីឡូម៉ែត្រ។ ក្នុងនោះ ផ្នែកឆ្លងកាត់ខេត្តអានយ៉ាង (ហៅកាត់ថា គម្រោងសមាសភាគទី១) មានប្រវែងសរុប ៥៧.០១៤ គីឡូម៉ែត្រ ជាមួយនឹងកម្រិតវិនិយោគបានអនុម័តសរុបចំនួន ១៣.៥២៦.១៩២.០០០.០០០ដុង (១៣.៥២៦ ពាន់លាន ១៩២ លានដុង)។
មកដល់បច្ចុប្បន្ន ល្បឿនជារួមសម្រេចបាន ៥៣,៧៧%/៥៣,៦២% (លើសប្រមាណ ០,១៥%) បើធៀបនឹងផែនការបញ្ចប់គម្រោងមុនថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ អនុវត្តការណែនាំរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាល នៅក្នុងការត្រួតពិនិត្យគម្រោងសមាសភាគទី១ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ គឺត្រូវជំរុញល្បឿន កាត់បន្ថយរយៈពេលសាងសង់ និងខិតខំបញ្ចប់គម្រោងសមាសភាគទី១ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។
បន្ទាប់ពីពេលនោះភ្លាម គណៈកម្មាធិការប្រជាជនខេត្តបានចេញឯកសារណែនាំវិនិយោគគិនឲ្យសហការជាបន្ទាន់ជាមួយអ្នកម៉ៅការសំណង់ និងគណៈគ្រប់គ្រងគម្រោង ស្រាវជ្រាវ និងប្រើប្រាស់ដំណោះស្រាយបច្ចេកទេសចាំបាច់ និងដាក់ចេញដំណោះស្រាយសាងសង់ដ៏ល្អប្រសើរបំផុត ដើម្បីពន្លឿនល្បឿនស្របតាមបទប្បញ្ញត្តិ និងស្របតាមលក្ខខណ្ឌមូលដ្ឋាន។ បង្កើនបរិក្ខារ ធនធានមនុស្ស សម្ភារៈ និងបន្ថែមច្រមុះការងារ សមស្របនឹងលក្ខខណ្ឌជាក់ស្តែងនៅការដ្ឋាន។ ទន្ទឹមនឹងនោះ បង្កើនឧបករណ៍ និងដំណោះស្រាយជំរុញរហ័សការធ្វើអាជីវកម្មដឹកជញ្ជូន និងការប្រមូលផ្តុំវត្ថុសម្ភារៈ (ខ្សាច់និងថ្ម) ដើម្បីឆ្លើយតបតាមល្បឿនសាងសង់នៃសំណង់។
ស្តីពីសម្ភារៈសាងសង់ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានឲ្យដឹងបន្ថែមទៀតថា ខេត្តអានយ៉ាង ធានាការផ្គត់ផ្គង់ខ្សាច់និងថ្មសម្រាប់ផ្លូវល្បឿនលឿន និងគម្រោងផ្សេងៗទៀតតាមការណែនាំរបស់លោក ត្រាន់ហុងហា ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល។
ថ្លែងមតិនៅក្នុងសន្និសីទ លោក ផាមមីញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែល អានយ៉ាងសម្រេចបាន។ គឺជាខេត្តធ្វើបានល្អបំផុតក្នុងចំណោមមូលដ្ឋានទាំងបួនដែលបានប្រគល់ជូនជាវិនិយោគគិន ហើយចាំបាច់ត្រូវតែពង្រីកស្មារតីនេះ ទន្ទឹមនឹងនោះ ចំពោះការស្នើរបស់ខេត្តអានយ៉ាង លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានស្នើឲ្យក្រសួងស្ថាបនកម្មណែនាំឲ្យធ្វើបញ្ចប់ជាបន្ទាន់នូវការបន្ថែមបន្ទុកលើដីខ្សោយឲ្យស្ថិរភាព យករករ៉ែដី និងរ៉ែថ្ម។ បង្កើនល្បឿន និងជំរុញខ្លាំងការងារជាមួយអ្នកម៉ៅការ ដើម្បីធានាបានល្បឿន បច្ចេកទេស និងគុណភាពនៃសំណង់ ហើយខិតខំសាងសង់សម្រេចរួចរាល់នៅក្នុងឆ្នាំនេះ។ លោក ផាមមីញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានកត់សម្គាល់ថា រយៈពេលពីបច្ចុប្បន្នរហូតដល់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ២០២៥ នៅសល់តែ៥ ខែទៀតប៉ុណ្ណេះ ក្នុងខណៈនេះបរិមាណការងារនៅច្រើនណាស់ តម្រូវការខ្ពស់ ហើយការរំពឹងទុករបស់ប្រជាជនគឺស្មោះស្ម័គ្រ។
ដូច្នេះ ដើម្បីបញ្ចប់ភារកិច្ចឆ្នាំ ២០២៥ ទាមទាបណ្តាថ្នាក់ បណ្តាផ្នែក ចាប់តាំងពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន ត្រូវបន្តមានការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែងត្រូវធំ និងសកម្មភាពត្រូវខ្លាំងក្លា។ ពង្រីកឲ្យល្អបំផុតនៅលទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៦ ខែដើមឆ្នាំ។ បន្តផ្សព្វផ្សាយមានប្រសិទ្ឋភាពចលនាប្រឡងប្រណាំង "៥០០ថ្ងៃយប់ប្រឡងប្រណាំងដើម្បីបញ្ចប់ផ្លូវល្បឿនលឿន ៣.០០០គីឡូម៉ែត្រ"។ លោក ផាមមីញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ក៏បានប្រគល់ ភារកិច្ចជូនក្រសួង ផ្នែក មូលដ្ឋាន ដើម្បីពន្លឿនល្បឿនសម្រេចភារកិច្ចដែលបានដាក់ចេញ បន្តរត់ប្រណាំងនឹងពេលវេលា ពិភាក្សាធ្វើមិនពិភាក្សាថយ និងធ្វើបានល្អជាង ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់បំផុត ស្មារតីនៃបដិវត្តន៍ខែសីហា អាជ្ញាពីបេះដូង ត្រូវតែសម្រេចបានគោលដៅយ៉ាងតិចបំផុត ៣.០០០គីឡូម៉ែត្រផ្លូវល្បឿនលឿននៅចុងឆាំ្ន ២០២៥ ដូចដែលមហាសន្និបាតបក្សលើកទី ១៣ ដាក់ចេញ៕
ប្រែ៖ ណារីពៅ