គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងប្រជុំឆ្លងខ្លឹមសារសំខាន់ៗជាច្រើន

រសៀលថ្ងៃទី៤ ខែសីហា គណៈកម្មាធិការប្រជាជនខេត្តបានបើកកិច្ចប្រជុំពិភាក្សាឯកទេសកម្មដើម្បីឆ្លងសមាជិកគណៈកម្មាធិការប្រជាជនខេត្តស្តីពីខ្លឹមសារដែលស្ថិតក្រោមសមត្ថកិច្ចសម្រេចរបស់គណៈកម្មាធិការប្រជាជនខេត្ត និងឆ្លងគណៈអចិន្ត្រៃយ៍បក្ខភាគនៃគណកម្មាធិការប្រជាជនខេត្ត។ កិច្ចប្រជុំនេះធ្វើអធិបតីភាពដោយលោក ហូវ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងមានការចូលរួមពីបណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំឯកទេសកម្ម ដើម្បីឆ្លងសមាជិក​គណៈ​​កម្មាធិការប្រជាជនខេត្ត ពីខ្លឹមសារស្ថិត​ក្រោម​សមត្ថកិច្ចនៃសេចក្តីសម្រេចរបស់គណៈកម្មាធិការប្រជាជនខេត្ត និងឆ្លងគណៈអចិន្ត្រៃយ៍បក្ខភាគនៃគ​ណ​កម្មា​​ធិការប្រជាជនខេត្ត

នៅក្នុងកិច្ចប្រជុំ សមាជិកគណៈកម្មាធិការប្រជាជន​​ខេត្តបានពិភាក្សា និងផ្តល់យោបល់តាម​រយៈឯកសារនានាដែលស្ថិតក្រោមសមត្ថកិច្ចនៃសេចក្តីសម្រេចរបស់គណៈកម្មាធិការប្រជាជនខេត្ត និងបណ្តាឯកសារដែលឆ្លងដោយគណៈអចិន្ត្រៃយ៍បក្ខភាគនៃគណកម្មាធិការប្រជាជនខេត្ត។

ក្នុងនោះ មន្ទីរហិរញ្ញវត្ថុធ្វើសេនាធិការលើខ្លឹមសារចំនួន២៖ បទជម្រាបគណៈកម្មាធិការប្រជាជនខេត្ត​​ដាក់ជូនកម្មវិធីសកម្មភាពអនុវត្តសេចក្តីសន្និដ្ឋានលេខ ១២៣-KL/TW ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៥ របស់គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្ស ស្តីពីគម្រោងបំពេញបន្ថែមលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥ ជាមួយគោលដៅកំណើនសម្រេចបាន ៨%​ ឡើងទៅ (ខ្លឹមសារដាក់ជូនគណៈអចិន្ត្រៃយ៍​បក្ខ​ភាគ​​គណៈកម្មាធិការប្រជាជនខេត្តពិនិត្យ ដើម្បីដាក់​ជូន​គណ​អចិន្ត្រៃបក្ខភាគខេត្ត) សេចក្តីព្រាងសេចក្តីសម្រេចបង្កើតគណៈកម្មការណែនាំថ្នាក់ខេត្ត និងសេចក្តីព្រាងសេចក្តីសម្រេចបង្កើតក្រុមជួយការងារ គណៈកម្មការណែកនាំខេត្ត ដើម្បីត្រៀមនិងរៀបចំ សកម្មភាពក្នុង​​ក្របខ័ណ្ឌវេទិកា APEC-២០២៧ នៅតំបន់ពិសេស​​​ភូក្វុក ខេត្តអានយ៉ាង

មន្ទីរសុខាភិបាលធ្វើសេនាធិការលើខ្លឹមសារណែនាំ​ចំនួន៥៖ សេចក្តីសម្រេចគោលការណ៍វិនិយោគលើ​គម្រោង​​ប្រព័ន្ធស្កេនសរសៃឈាមបំបាត់ផ្ទៃខាងក្រោយ (DSA) សម្រាប់មន្ទីរពេទ្យថ្នាក់ខេត្ត។សេចក្តីសម្រេចគោលការណ៍វិនិយោគលើគម្រោងប្រព័ន្ធលាងឈាមតម្រងនោមសិប្បនិម្មិតសម្រាប់មូលដ្ឋានសុខាភិបាល។ សេចក្តីសម្រេចគោលការណ៍វិនិយោគលើគម្រោងឧបករណ៍សុខាភិបាល​សម្រាប់មជ្ឈមណ្ឌល​សុខា​ភិ​បាល​ចូវ​ភូ សេចក្តីសម្រេចលើគោលការណ៍វិនិយោគលើ​គម្រោង​ប្រព័ន្ធស្កេន TC សម្រាប់មន្ទីរពេទ្យពហុ​ព្យា​បាល​អានយ៉ាង សេចក្តីសម្រេចគោលការណ៍​វិនិយោគ​លើគម្រោងបរិក្ខារសុខាភិបាលសម្រាប់មន្ទីរពេទ្យពហុព្យា​បាលដោយ វេជ្ជឱសថសាស្ត្របុរាណនិងស្តារ​នីតិ​សម្ប​ទាអានយ៉ាង។

លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុង​នៃគណៈ​កម្មា​ធិ​ការ​មជ្ឈិម​បក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្ត ថ្លែងមតិក្នុងកិច្ចប្រជុំ

មន្ទីរកិច្ចការផ្ទៃក្នុងសេនាធិការលើបញ្ជីមុខសញ្ញា និងគ្រោងថវិកាម្រាប់ការអនុវត្តរបប និងគោលនយោបាយ យោងតាមអនុក្រឹត្យលេខ ១៧៨/២០២៤/ND-CP​។ អនុក្រឹត្យលេខ ៦៧/២០២៥/ND-CP (ខែសីហា ២០​២៥) សម្រាប់ ៤០៥ ករណី ក្នុងនោះ​គោលនយោបាយចូលនិវត្តន៍មុនអាយុ ២៣៨ ករណី។គោលនយោបាយ​​​លា​លែងពីការងារ ១៦៧ ករណី។

មន្ទីរកសិកម្ម និងបរិស្ថាន សេនាធិការខ្លឹមសារ​បទ​​ជម្រាប​ស្តីពីការទទួលស្គាល់សិទ្ធិប្រើប្រាស់ដីសម្រាប់មជ្ឈមណ្ឌលវេជ្ជសាស្ត្រភូក្វុក យោងតាមបទ​ជម្រាប​លេខ​ ៩៩/TTr-SNNMT ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០​២៥ និងទទួលស្គាល់សិទ្ធិប្រើប្រាស់ដីសម្រាប់បញ្ជា​​​​ការដ្ឋានកងទ័ពជើងទឹកភូមិភាគទី ៥ នៅក្នុង​បទ​ជម្រាប​​លេខ ១០០/TTr-SNNMT របស់មន្ទីរកសិកម្ម និង​​បរិស្ថាន។

មន្ទីរយុត្តិធម៌បានធ្វើសេនាធិការលើខ្លឹមសាររបាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យដោយខ្លួនឯងនៃសេចក្តី​​សម្រេចលេខ ២៧/២០២៤/QD-UBND ចុះថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៤ របស់គណៈកម្មាធិការប្រជាជនខេត្ត​គៀនយ៉ាងផ្សព្វផ្សាយបទប្បញ្ញត្តិស្តីពីការសង​សំណង ការគាំទ្រ និងការតាំងទីលំនៅថ្មីនៅពេលដែលរដ្ឋ​ដក​​ហូតដីលើភូមិសាស្ត្រខេត្តគៀនយ៉ាង៕

ប្រែ៖ ណារីពៅ