ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ត្រួតពិនិត្យស្ថានភាពបង្ការទប់ស្កាត់ការនេសាទ IUU នៅតំបន់សេដ្ឋកិច្ចពិសេសភូក្វុក

រសៀលថ្ងៃទី ៣១ ខែកក្កដា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូក្រុមការងាររបស់គណៈកម្មាធិការប្រជាជនខេត្តធ្វើការអំពីស្ថានភាព និងលទ្ធផលអនុវត្តភារកិច្ចបង្ការទប់ស្កាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានយោងតាមបទប្បញ្ញត្តិ (IUU) ក្នុងតំបន់ពិសេសភូក្វុក។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការ​ប្រជា​ជន​ខេត្ត​អាន​យ៉ាង បានត្រួតពិនិត្យជាក់ស្តែង ឃ្លាំមើល និង​គ្រប់​គ្រង​​សកម្មភាពរបស់នាវានេសាទ និងការអនុវត្តតាម​បទ​ប្បញ្ញត្តិបង្ការ​ទប់ស្កាត់ការនេសាទ IUU នៅ​កំពង់​ផែ​នេ​សាទត្រីអានធើយ

ក្រុមការងារបានត្រួតពិនិត្យជាក់ស្តែង និងស្តាប់របាយការណ៍ស្តីពីការងារត្រួតពិនិត្យ ឃ្លាំមើល និងគ្រប់គ្រងសកម្មភាពនាវានេសាទ។ ស្ថានភាពនាវានេសាទចូល និងចាកចេញពីកំពង់ផែ ការអនុវត្តបទប្បញ្ញត្តិស្តីពីការចុះបញ្ជី ការត្រួតពិនិត្យ ការផ្តល់អាជ្ញាប័ណ្ណផលិតផលជលផល និងការអនុវត្តតាមបទប្បញ្ញត្តិ​បង្ការ​ទប់​ស្កាត់​ការនេសាទ IUU នៅកំពង់ផែនេសាទ​ត្រីអាន​ធើយ​

គណៈប្រតិភូបានធ្វើការជាមួយកម្លាំងទ័ពការពារព្រំដែននៅតំបន់ពិសេសភូក្វុក ដើម្បីស្តាប់របាយការណ៍ស្តីពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់នៅលើសមុទ្រ និង​ស្ថានភាពគ្រប់គ្រងនេសាទករ និងនាវានេសាទដែល​​ប្រតិបត្តិការនៅតំបន់នោះ។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាង ត្រួតពិនិត្យឧបករណ៍ឃ្លាំមើលដំណើរ (V​M​S​​) នៅលើទូកនេសាទរបស់នេសាទករ

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិ​ការប្រជា​ជនខេត្ត​អាន​យ៉ាង បានទៅសួរសុខទុក្ខ និងលើកទឹកចិត្ត​នេ​សា​ទ​​ករឲ្យអនុវត្តបង្ការទប់ស្កាត់ការនេសាទ IUU នៅ​កំពង់​ផែ​នេ​សាទត្រីអានធើយ

យោងតាមមន្ទីរកសិកម្ម និងបរិស្ថានខេត្ត​អាន​យ៉ាង​ នាពេលថ្មីៗនេះ សាខានាយកដ្ឋានជលផល និងឃ្លាំមើលនេសាទករបានសហការជាមួយប៉ុស្ត៍និងស្ថានីយត្រួតពិនិត្យព្រំដែន ការិយាល័យជំនាញនៃតំបន់ពិសេស​ភូ​ក្វុក ដើម្បីបង្កើនការល្បាត និងត្រួតពិនិត្យនាវានេសាទដែលកំពុងប្រតិបត្តិការនៅតំបន់ឆ្នេរ និងឈូងសមុទ្រ គួបផ្សំនឹងការឃោសនាលើកកម្ពស់ការយល់ដឹងអំពីការបង្ការទប់ស្កាត់ការនេសាទ IUU។ ស្នើសុំម្ចាស់​នាវានេសាទ នាំយកនាវារបស់ខ្លួនមកពិនិត្យ ដើម្បីទទួលបានវិញ្ញាបនបត្រសុវត្ថិភាពបច្ចេកទេសសម្រាប់នាវានេសាទ និងអាជ្ញាប័ណ្ណនេសាទ។ គ្រប់គ្រង​នាវា​នេសាទ​ដែលមិនគ្រប់លក្ខខណ្ឌឲ្យបានតឹងរ៉ឹង និងមិន​អនុញ្ញាតឲ្យចូលរួម​នេសាទ​ជា​ដាច់ខាត​។

ពង្រឹងការិយាល័យតំណាងអធិការកិច្ច ពិនិត្យ និងត្រួតពិនិត្យជលផលនៅកំពង់ផែនេសាទត្រីអានធើយ ដើម្បីឆ្លើយតបតម្រូវការគ្រប់គ្រងនាវានេសាទ ដែលចាកចេញពីកំពង់ផែ ចេញដំណើរ និងចូល​មកចត​កំពង់ផែ។ ឃ្លាំមើលបរិមាណតាមរយៈកំពុងផែ បញ្ជាក់​វត្ថុ​ធាតុដើមផលជលនេសាទ។ សហការជាមួយនឹង​អង្គភាពមុខងារក្នុងតំបន់ពិសេសភូក្វុក រៀបចំនាវានេសាទ​ត្រីបោះយុថ្កា និងផ្លាស់ទីបែត្រី ដើម្បីធានាសណ្តាប់​​ធ្នាប់ និងសុវត្ថិភាពសម្រាប់មនុស្ស និងយានជំនិះដែលចេញចូលកំពង់ផែនិងបោះយុថ្កាក្នុងទឹកនៅមុខកំពង់ផែនេសាទត្រី

មន្ទីរកសិកម្ម និងបរិស្ថាន សហការជាមួយគណៈកម្មាធិការប្រជាជននៃតំបន់ពិសេសភូក្វុក កងកម្លាំងមុខងារ បង្កើនការគ្រប់គ្រងនាវានេសាទ​របស់​តំបន់ពិសេស និងគ្រប់គ្រងឲ្យបានល្អនូវនាវានេសាទដែលចាកចេញ និងមកដល់កំពង់ផែ តាមដានប្រភពដើមផលិតផលជលផល ដើម្បីត្រៀមទទួល និងធ្វើការជាមួយគណៈប្រតិភូអធិការកិច្ចនៃគណៈកម្មការអឺរ៉ុប (EC) លើកទី៥

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាង ត្រួតពិនិត្យប្រព័ន្ធតាមដានដំណើរ (VMS)

ថ្លែងមតិនៅក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បាន​កត់​ត្រា​ទទួលស្គាល់ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវរបស់ស្ថាប័ន អង្គភាព និងមូលដ្ឋានក្នុងការអនុវត្តភារកិច្ចបង្ការទប់ស្កាត់នឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានយោងតាមបទប្បញ្ញត្តិ(IUU)។ ទោះបី​ជា​ដូ​ច្នេះ ខេត្តនេះមាននាវានេសាទ​ត្រីច្រើន​ណាស់​ ចាប់ពីតំបន់សមុទ្ររបស់ខេត្តចេញដំណើរទៅ​តំ​បន់​សមុទ្របរទេសវាក៏ជិតដែរ ក៏ដូចជាបញ្ហាលំបាក ចំណុច​​​ខ្វះខាត និងដែនកំណត់មួយចំនួនទៀតមិនទាន់បាន​​ដោះស្រាយបានដាច់ស្រេច

សមមិត្ត ហូវ៉ាន់ម៉ឹង បានស្នើថា នាពេលខាងមុខ ស្ថាប័ន អង្គភាព និងមូលដ្ឋានត្រូវបន្តអនុវត្តបានល្អនូវការណែនាំរបស់ការិយាល័យនយោបាយ គណ​លេខា​បក្ស​ ស្មារតីនៃសារទូរលេខរបស់នាយករដ្ឋមន្ត្រី​រដ្ឋាភិ​បាល​ និងអនុសាសន៍ទាំងបួនរបស់គណៈកម្មការអឺរ៉ុប (EC)។ មន្ទីរកសិកម្ម និងបរិស្ថាន ពិនិត្យឯកសារ និងបទប្បញ្ញតិ្តការសហការ ដែលទាំងអស់ត្រូវតែបង្ហាញពីស្មារតីរបស់នាយករដ្ឋមន្ត្រី “៦ ច្បាស់”៖ ច្បាស់មនុស្ស ច្បាស់​ការងារ ច្បាស់ពេលវេលា​ ច្បាស់ទំនួលខុសត្រូវ ច្បាស់ផលិតផល ច្បាស់សមត្ថកិច្ច។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាង បានប្រជុំជាមួយថ្នាក់ដឹកនាំអង្គភាព មន្ទីរ ផ្នែក​ និងតំបន់ពិសេសភូក្វុក អំពីស្ថានភាព និង​លទ្ធ​ផល​អនុវត្តភារកិច្ចបង្ការទប់ស្កាត់ការនេសាទ IUU

ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ជាពិសេសបានកត់សម្គាល់ថាចាប់ពីថ្ងៃទី ដល់ថ្ងៃទី ២០​ ខែសីហា ស្ថាប័ន អង្គភាព និងមូលដ្ឋាននឹងចាប់ផ្តើមដំណាក់កាលកំពូលដោះស្រាយនិងចាត់ការតាមផ្លូវច្បាប់ចំពោះទូកនេសាទ " គ្មាន" និងទូកនេសាទត្រី "៣​ គ្មានសក្តានុពល" នៅលើភូមិសាស្ត្រខេត្ត។

កងកម្លាំងសមត្ថកិច្ចត្រូវបំពេញភារកិច្ចស្របតាមបទប្បញ្ញត្តិច្បាប់ស្តីពីការគ្រប់គ្រង តាមដានស្ថានភាព និងនីតិវិធីចេញដំណើរ ត្រួតពិនិត្យឧបករណ៍ធ្វើដំណើរ​កំ​ពុង​ប្រតិបត្តិការនៅលើនាវាមុនពេលចេញដំណើរ ទន្ទឹម​និងនោះ បញ្ជាទិញកម្មវិធីស្វ័យប្រវត្តិបន្ថែមដើម្បី​ប្រទះ​ឃើញនិងព្រមានឧបករណ៍តាមដានដំណើរ (VMS) នៅពេលបាត់ការតភ្ជាប់ និងមានហានិភ័យបំពាន​ ហើយប្រសិនបើមានការបំពាននោះ នឹងត្រូវ​ចាត់ការតាមបទប្បញ្ញត្តិច្បាប់។

កងកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោះ​ស្រាយបំពានរដ្ឋបាល និងព្រហ្មទ័ណ្ឌ ដោយ​កម្រិត​​ខ្ពស់បំផុតយោងតាមបទប្បញ្ញត្តិច្បាប់ នៅពេលដែលនេសាទករនេសាទដោយខុសច្បាប់ ដោយគ្មានការរាយការណ៍ និងគ្មានយោងតាមបទប្បញ្ញត្តិ។ បង្កើនការ​​ផ្សព្វផ្សាយចម្រុះ ឃើញផ្ទាល់ភ្នែកសម្រាប់នេសា​ករ​​អំពីការរំលោភបំពានលើការនេសាទ IUU និងកម្រិតដោះស្រាយតាមបទប្បញ្ញត្តិច្បាប់ដើម្បីនេសាទករទាំងអស់យល់ និងអនុវត្តតាម។ 

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការ​ប្រជាជ​ន​ខេត្ត​អាន​យ៉ាង ជូនអំណោយដល់អង្គភាពនៅ​តំបន់​ពិ​សេស​ភូ​ក្វុក

លោក ហូវ៉ាន់ម៉ឹង ប្រធាន​គណៈ​កម្មាធិ​ការ​ប្រជា​ជន​ខេត្ត​អាន​យ៉ាង ជូនអំណោយដល់អង្គភាពនៅ​តំបន់​ពិសេស​ភូ​ក្វុក

ប្រែ៖ ណារីពៅ