ពន្លឿនដំណើរការសាងសង់ផ្លូវល្បឿនលឿន ចូវដុក-កានធើ-សុកត្រាំង

គម្រោងផ្លូវល្បឿនលឿន ចូវដុក – កានធើ – សុកត្រាំង ដំណាក់កាលទី ១ ផ្នែកឆ្លងកាត់ខេត្តអានយ៉ាង កំពុងបានអ្នកម៉ៅការពន្លឿនដោយស្មារតី “ជម្នះក្តៅ ជម្នះភ្លៀង” “ហូបលឿន ដេកបន្ទាន់” ប្តេជ្ញាសម្រេចគម្រោងការក្នុងរយៈពេលឆាប់បំផុត។

ចំណុចប្រសព្វនៃគម្រោងផ្លូវល្បឿនលឿនជាមួយផ្លូវខេត្ត៩៤១

គម្រោងផ្លូវល្បឿនលឿន ចូវដុកកាន់ធើសុក​ត្រាំង​ ដំណាក់កាលទី  មានប្រវែង ១៨៨.២ គីឡូម៉ែត្រ​ មានគន្លងផ្លូវចំនួន  និងការវិនិយោគសរុបចំនួន ៤៤.​៦៩១ ពាន់លានដុង។ គម្រោង​នេះ​ បាន​បែង​ចែក​ជា​៤​គម្រោង​សមាសភាគ​ក្នុង​នោះ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​អានយ៉ាង​ជា​ស្ថាបន​គ្រប់គ្រង​គម្រោង​សមាភាគ​១ ​មាន​ប្រវែង​៥៧​គីឡូម៉ែត្រ​ ដោយ​មាន​ទុន​វិនិយោគ​សរុប​១៣.៥២៦​ពាន់​លាន​ដុង។

ដឹកជញ្ជូនដីដើម្បីពង្រឹងជើងទម្រស្អាន

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើនក្នុងការដោះស្រាយអំពីបញ្ហាទាក់ទិនដល់ប្រភពសម្ភារៈ និងការអនុវត្តដំណោះស្រាយបច្ចេកទេសដើម្បីកាត់បន្ថយល្បឿនសាងសង់ គម្រោងនេះបានបេ្តជ្ញាថានឹងបើកដំណើរការជា​​មូលដ្ឋាននៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ ពោលគឺ​លឿន​ជាងជិត  ខែធៀបនឹងផែ​នការ និងបញ្ចប់ដាក់​ឲ្យ​​ដំណើរការស្របគ្នានៅឆ្នាំ ២០២៧

អ្នកម៉ៅការពន្លឿនល្បឿនសាងសង់
សាងសង់លូខ្នាតធំនៅក្នុងការដ្ឋាន

គិតដល់ថ្ងៃទី១ ខែសីហា បរិមាណផលនៃការ​សាង​សង់សម្រេចបាន ៥៤,០៨% លើសពីផែនការ ០,​៤%។ខេត្តអានយ៉ាង បានបញ្ចេញថវិកាជិត ១.៤​៥០​ ពាន់លានដុង ក្នុងចំណោមដើមទុនសរុបជិត ៣.៤​៥០​ ពាន់លានដុងដែលបានបែងចែកក្នុងឆ្នាំ ២០២៥ នេះ​ សម្រេចបានជាង ៤២%។

ការសាងសង់ផ្លូវល្បឿនលឿនឆ្លងកាត់ឃុំវិញហាញ់
កម្មករ​ចាក់​ស៊ុម​បេតុង​ដើម្បី​សាងសង់​ប្រព័ន្ធ​ទប់​ការ​បាក់រលុះ​ដីជើងទម្រ​ស្ពាន

លោក វ៉ដាយថាច អគ្គនាយករងនៃក្រុមហ៊ុនភាគ​​​ហ៊ុនថាញ់ហ្វី មានប្រសាសន៍ថា អង្គភាពកំពុង​ទទួល​​បន្ទុកសាងសង់កញ្ចប់ម៉ៅការលេខ ៤៤ នៃគម្រោង​​​​សមាសភាគទី១ ដោយមានប្រវែងសរុប ៥,៥៦​​​​គីឡូម៉ែត្រ។ រហូតមកដល់ពេលនេះ បរិមាណ​ផល​នៃ​​​ការ​​សាង​សង់​សម្រេច​បានប្រមាណ ៥៩,​០៣/​៥៨,​០​១​% (លើសប្រហែល​ ១,០២%) នៃតម្លៃកិច្ចសន្យា។ បច្ចុ​​​​ប្បន្ន អង្គភាព​កំពុង​ផ្តោត​លើ​ការ​សាងសង់​ក្រាល​កៅស៊ូ​នៅលើក្បាល​ស្ពាន​ទាំង​សងខាង​​ ​ដោយ​ចាក់​សមាធាតុ​សុវត្ថិភាព​ចរាចរណ៍ + ប្រព័ន្ធ ITS ប្រមូលផ្ដុំថ្មកំទេច និងថ្មសម្រាប់សំណង់​បេតុងផ្លាស្ទិច​​ជាដើម ដោយមាន​កម្មាភិបាល វិស្វ កម្មករជាង១៤នាក់ និងម៉ូតូគ្រប់​​ប្រភេទជិត៦០គ្រឿង

កញ្ចប់ដេញថ្លៃលេខ ៤៤ កំពុង​មាន​ល្បឿន​សាង​សង់​​ខ្ពស់​បំផុតក្នុងគម្រោងទាំងមូល

តាមការសន្និដ្ឋាននៅដើមខែកញ្ញា អង្គភាពនឹងចាប់​​ផ្តើមកាត់បន្ថយការដឹកជញ្ជូន ហើយ​ខិតខំ​ក្រាល​ផ្ទៃស្ពាន​​​ និងផ្លូវក្បាលស្ពាន ហើយក្រាលផ្លូវបន្ថែម  គីឡូម៉ែត្រ​​ទៀតនូវខែធ្នូ បង្កើនប្រវែងផ្លូវសរុបដែលបាន​ក្រា​ល​​​រួចរាល់ប្រមាណ ៣,៥គីឡូម៉ែត្រ/​៥,​៥​៦​គីឡូម៉ែត្រនៃផ្លូវទាំងមូល។ ចំណែក​ផ្នែក​ដែល​នៅ​សេសសល់​នឹង​បាន​​​កាត់បន្ថយការដឹកជញ្ជូន ​និងផ្គត់ផ្គង់​ថ្ម​កំទេច​ជា​ដើម​​” លោក វ៉ដាយថាច់ ព័ត៌មាន។

លោក ឌិញវ៉ាន់ត ប្រធានគណគ្រប់គ្រងគម្រោង​ការ​ខេត្តអានយ៉ាងបានឲ្យដឹងថា៖អ្នកវិនិយោគបានតាមដានយ៉ាងដិតដល់នូវល្បឿនផ្សព្វផ្សាយអនុវត្តគម្រោជារៀងរាល់សប្តាហ៍ ដើម្បីជំរុញការអនុវត្ត។ ទន្ទឹមនឹងនោះ​ សហការយ៉ាងជិតស្និទ្ធជាមួយវិស័យ និងអ្នកម៉ៅការ ដើម្បីដោះស្រាយការលំបាកនិងឧបសគ្គនានាក្នុងពេលដំណើរការសាងសង់បានទាន់ពេល ដើម្បីពន្លឿន​ល្បឿន​អនុវត្ត និងធានាគុណភាពគម្រោង។

លោក ផាមមីញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​ត្រួត​ពិ​និត្យ​គម្រោងផ្លូវល្បឿនលឿនចូវដុក កាន់ធើ សុកត្រាំង នៅ​កន្លែងសាងសង់ក្នុងសង្កាត់វិញតេ
លោក ផាមមីញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​លើក​ទឹក​​ចិត្តនិងជូនអំណោយដល់កម្មាភិបាល និង​កម្មករ​សាង​សង់

ក្នុងដំណើរត្រួតពិនិត្យល្បឿននៃការសាងសង់គម្រោងនៅសង្កាត់វិញតេ នៅចុងខែកក្កដា​ទើបកន្លង​ទៅ​នេះ​ លោក ផាមមីញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានស្នើថា៖ អ្នកម៉ៅការប្រមូលធនធានមនុស្ស គ្រឿងចក្រ​​ និងមធ្យោបាយជាអតិបរមា ​ដើម្បីផ្សព្វ​ផ្សាយ​នូវ​ដំណោះ​​ស្រាយពន្លឿនល្បឿនឆ្លៀតយកជ័យ​ជម្នះ​សម្រុ​ក​​ឡើង” ខិតខំកាត់បន្ថយពេលវេលា ប៉ុន្តែត្រូវធានាគុណភាព បច្ចេកទេស សោភ័ណ្ឌភាព និងសាង​សង់​ដោយសុវត្ថិភាព។ ក្នុងដំណើរ​សាង​សង់​ប្រសិន​បើត្រូវ​ការ​អ្វី​ ខ្វះអ្វី​​ត្រូវ​តែ​រាយការណ៍​ជា​បន្ទាន់​។គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្តអានយ៉ាង បន្តគាំទ្រកម្មាភិបាល វិស្វករ និងកម្មករលើការដ្ឋានសំណង់ទាំងសម្ភារៈ និងស្មារតី “មិនទុកឲ្យកម្មករ និងវិស្វករឯង​កោ​នៅ​ក្នុងការដ្ឋាននោះទេ៕ 

ប្រែ៖ ណារីពៅ