កាត់បន្ថយពេលវេលាបញ្ចប់ផ្លូវល្បឿនលឿន ចូវដុក – កាន់ធើ – សុកត្រាំង

បន្តកម្មវិធីការងារនៅខេត្តអានយ៉ាង នៅនាវេលាថ្ងៃត្រង់ថ្ងៃទី ២១ កក្កដា លោក ផាមមីញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល រួមជាមួយនិងគណៈប្រតិភូមជ្ឈិមបានពិនិត្យល្បឿនសាងសង់សមាសភាគទី ១ នៃគម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿន ចូវដុក - កាន់ធើ - សុកត្រាំង ដំណាក់កាលទី១។ អញ្ជើញចូលរួមមានលោក ង្វៀនទៀនហៃ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង ប្រចាំការបក្ខភាគខេត្ត គណៈកម្មាធិការប្រជាជន មន្ទីរ គណ ផ្នែកខេត្ត។

លោក ផាមមីញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​ធ្វើការ​នៅ​​គណកម្មាធិការប្រជាជនសង្កាត់ធើយសឺន

លោក ផាមមីញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​ជូនអំ​ណោយ​កងកម្លាំងសាងសង់ផ្លូវល្បឿនលឿន

លោក ផាមមីញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​ណែនាំ​វិនិ​យោគគិននិងអ្នកម៉ៅការសាងសង់ផ្លូវល្បឿនលឿន

មកដល់ដំណាក់កាលរាយការណ៍ បរិមាណផល​សាង​សង់សម្រេចបាន ៥២,៨៧% (លើសពីប្រហែល ០,១​៣% ធៀបនឹងតម្លៃកិច្ចសន្យា)។បណ្តាអង្គភាព​ផ្គត់​​ផ្គង់ខ្សាច់បានផ្តល់ឲ្យគម្រោងសមាសភាគទី ១ ជិត ៥,​៥​ លាន (ក្នុងចំណោមបរិមាណខ្សាច់សរុប ៩,៣ម ដែលត្រូវការសម្រាប់គម្រោង)។ បរិមាណផលថ្មបាន​ផ្គត់​ផ្គង់ជាសរុបគឺ ២២១,៣៥៧ម(ក្នុងចំណោមបរិមាណ​​ផលសរុបជិត ១,២ លាន)។ បានផ្តល់​ថវិកា​បាន​ ១.៣៩៤ ពាន់លានដុង (សម្រេច​បាន​អត្រា៤​០​,​៤​%)។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់វិនិយោគិន និងអង្គភាពសាងសង់អំពីស្ថានភាបអនុវត្តគម្រោងរួចមក លោក ផាមមីញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានមានប្រសាសន៍ថា បណ្តាបញ្ហាទាក់ទិននឹងការរំពោះ​ផ្ទៃ​រា​ប​ និងប្រភពវត្ថុធាតុដើមត្រូវបានដោះស្រាយទាំងស្រុង​​ដោយខេត្ត និងមជ្ឈិម។ អាស្រ័យហេតុនេះ ស្នើ​សុំ​នូវការត្រួតពិនិត្យ និងដាល់តឿនជាបន្តទៀត ឆ្លៀត​ពេល​​កំពុងឈ្នះសម្រុកចូល” ដើម្បី​កាត់បន្ថយការសាង​សង់​បន្ថែមទៀត ដើម្បីឲ្យគម្រោងនេះ អាចបើកដំណើរការបានក្នុងខែធ្នូ ឆ្នាំ២០២៥ (ជំនួសឲ្យថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦) ប៉ុន្តែនៅតែធានាបាននូវគុណភាព​សំ​ណង់​​និងសុវត្ថិភាពអនាម័យពលកម្ម។ ក្នុងអំឡុងពេលដំណើរការនេះ ចាំបាច់ត្រូវតែប្រមូលផ្តុំការចូលរួមជាតិ​​​បរមារបស់ធុរកិច្ច អង្គការមហាជន និងប្រជាជន ហើយផ្តល់ការលើកទឹកចិត្តទាំងខាងសម្ភារៈ និងស្មារតីដល់កម្លាំងសាងសង់គម្រោង។

គណៈប្រតិភូនៃនាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានអញ្ជើញទៅទស្សនា និងត្រួតពិនិត្យសកម្មភាពនៅមជ្ឈមណ្ឌល​បម្រើការរដ្ឋបាលសាធារណៈ និងធ្វើការជាមួយ​​បក្ខភាគ ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម​​នៃសង្កាត់ ធើយសឺន។ នេះ​ជាភូមិសាស្ត្រ​ព្រំដែន (ប្រវែង​​​ព្រំដែន​ប្រហែលជា ៥,៥​គីឡូម៉ែត្រ) ជាប់​នឹង​ព្រះរាជាណាចក្រ​កម្ពុជា។ សង្កាត់បានផ្តោតលើការជួសជុល និងលើកកម្ពស់ទីស្តីការមជ្ឈមណ្ឌល​បម្រើ​ការ​រដ្ឋបាលសាធារណៈឲ្យកាន់តែស្រឡះស្រលូន និងធំទូលាយ។ រៀបចំបរិក្ខារនិងលក្ខខណ្ឌចាំបាច់សម្រាប់ប្រតិ​​បត្តិការដោយរលូន បម្រើប្រជាជន និងធុរកិច្ច​ទាន់​ពេល​ថ្នាក់ដឹកនាំគ្រប់គ្រង និង រដ្ឋការត្រូវបានជ្រើសរើស និងចាត់តាំងស្របតាមតម្រូវការប្រតិបត្តិការ រចនា​បថ​​ការងារ អាកប្បកិរិយា និងបម្រើការជាដើម ជំហាន​ដំ​បូង​បានប្រជាជននិងធុរកិច្ចវាយតម្លៃល្អ។លោក ផាម​មីញជីញ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានកត់ត្រាទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់សង្កាត់ធើយសឺន បន្ទាប់ពី​​ការរៀបចំអង្គភាពរដ្ឋបាល។ នាពេលខាងមុខ មូលដ្ឋាន​​ចាំបាច់ត្រូវតែរៀបចំកម្មាភិបាល និងអង្គការ​ប្រតិបត្តិការជាបន្តទៀតដើម្បីឆ្លើយតបតាមតម្រូវការដាក់ចេញ​។ រៀបចំមហាសន្និបាតបក្សអាណត្តិ ២០២៥ - ២០៣០ ជោគជ័យ ជាពិសេសផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យមានកំណើនជាង ៨% នៅឆ្នាំ ២០២៥ តាមរយៈការជំរុញការវិនិយោគសាធារណៈ ជំរុញការប្រើប្រាស់ ពិពិធកម្ម និងស្ថិរភាពទីផ្សារនាំចេញ  ថែ​ទាំ​​​សន្តិសុខសង្គមក្នុងវិស័យសុខាភិបាល អប់រំ និង​ពង្រីក​​អត្តសញ្ញាណវប្បធម៌មូលដ្ឋាន។ ការពារជាតិ-សន្តិសុខនៅតំបន់ព្រំដែនបានរក្សារឹងមាំ បង្កើតបរិយាកាសសន្តិភាព មិត្តភាព ដើម្បីប្រជាជនស្ថប់​ចិត្តរក​ទទួល​​ទាន រស់នៅ មិនទុកឲ្យមានភាពអសកម្ម ដោយ​ចៃ​ដន្យ​ជាដើម៕ 

ប្រែ៖​ណារីពៅ