នៅថ្ងៃទី ១ ខែសីហា លោក ឡេទ្រុងហូ សមាជិកបក្ខភាគខេត្ត អនុប្រធានគណកម្មាធិការប្រជាជនខេត្តអានយ៉ាងរៀបចំគណប្រតិភូ ទៅពិនិត្យជាក់ស្តែងបែបផែនរៀបកន្លែងប្រមូលថ្លៃចូលទស្សនាតំបន់ទេសចរណ៍ជាតិភ្នំស្វាម និងធ្វើការជាមួយនឹងគណគ្រប់គ្រងតំបន់ទេសចរណ៍ជាតិភ្នំស្វាម។

គណៈប្រតិភូការងារបានពិនិត្យជាក់ស្តែងបែបផែនរៀបចំណុចប្រមូលថ្លៃចូលទស្សនាតំបន់ទេសចរណ៍ជាតិភ្នំស្វាម។ គោរពប្រាង្គសប់លោកមេទ័ពថ្វយង៉ុកហូវនិងវត្តលោកយាយភ្នំស្វាម។
តំបន់ទេសចរណ៍ជាតិភ្នំស្វាម ស្ថិតនៅក្នុងតំបន់សង្កាត់ភ្នំស្វាម ទីក្រុងចូវដុក ខេត្ត អានយ៉ាង (ចាស់)ឥឡូវនេះជាសង្កាត់វិញតេនិងសង្កាត់ចូវដុក ខេត្តអានយ៉ាង ជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលមួយរបស់ខេត្ត និងតំបន់។
ផែនការមេសម្រាប់អភិវឌ្ឍន៍តំបន់ទេសចរណ៍ជាតិភ្នំស្វាម ខេត្តអានយ៉ាងដល់ឆ្នាំ ២០៣០ ដែលអនុម័តដោយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល គឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តអានយ៉ាង និយាយដោយឡែក និងតំបន់វាលទំនាបទន្លេគឺវឡុងនិយាយរួម។
ភ្នំស្វាមមានភាពទាក់ទាញដោយសារតែធនធានទេសចរណ៍សម្បូរបែប ជាពិសេសភូមិសាស្ត្រមានភ្នំនិងថ្មអណ្តែតនៅកណ្តាលវាលទំនាបដែលវិបុលភាព ជាប់នឹងប្រព័ន្ធប្រឡាយ បង្កើតបានជាទេសភាពធម្មជាតិប្លែកពិសេស។ តម្លៃខាងវិញ្ញាណ និងជំនឿបានផ្សារភ្ជាប់នឹងពិធីបុណ្យ លោកយាយភ្នំស្វាម និងតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ផ្សារភ្ជាប់នឹងប្រជុំរមណីយដ្ឋានល្បីឈ្មោះជាមួយនឹងកេរដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ចំនួន ០៥ បានជាប់ចំណាត់ថ្នាក់ជាតិ (វត្តលោកយាយភ្នំស្វាម វត្តតៃអាន ស្តូបលោកថ្វយង៉ុកហូវ វត្តរ៉ូងនិងឌិញចូវភូ)មានកម្លាំងទាក់ទាញខ្លាំងក្លាចំពោះភ្ញៀវទេសចរណ៍មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងមានឥទ្ឋិពលដល់តំបន់ផ្សេងៗនិងប្រទេសជិតខាងផងដែរ។
យោងតាមរបាយការណ៍របស់គណៈគ្រប់គ្រងតំបន់ទេសចរណ៍ជាតិភ្នំស្វាម គណគ្រប់គ្រងបានបញ្ចប់ការលើកកម្ពស់ផ្លូវអ័ក្សចូវដុក-ភ្នំស្វាម ផ្លូវវាងឧទ្យានវប្បធម៌ភ្នំស្វាម ផ្លូវលេខ៩១ ចាប់ពីកំណាត់ចូវដុក-ទីញបៀន ច្រកទ្វារស្វាគមន៍តំបន់ទេសចរណ៍ភ្នំស្វាម វិនិយោគកែលម្អតំបន់ទេសចរណ៍បាងឺនៅលើកំពូលភ្នំស្វាម កំពង់ផ្លូវទឹកទទួលភ្ញៀវនៅចូវដុក។ តំបន់ឧទ្យានវប្បធម៌ភ្នំស្វាមជាមួយនឹងប្រធានបទព្រះពុទ្ធសាសនាជាដើម បានបង្កើតជាចំណុចគន្លឺះ បង្កើនសោភ័ណភាព រួមចំណែកផ្សព្វផ្សាយរូបភាពទីក្រុងចូវដុក។
ក្នុងអំឡុងឆ្នាំ ២០១៧-២០២៤ តំបន់ទេសចរណ៍ជាតិភ្នំស្វាមទទួលបានភ្ញៀវទេសចរជិត ៣៥,៧១៦ លាននាក់។ ដោយឡែកពិធីបុណ្យលោកយាយភ្នំស្វាមបានរក្សាស្ថិរភាពចំនួនភ្ញៀវទេសចរណ៍មកទស្សនា និងធ្វើធម្មយាត្រាជារៀងរាល់ឆ្នាំប្រហែលជាពី ៣,៥ ទៅ ៤,៥លាននាក់។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំ លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានវាយតម្លៃតាមរយៈរបាយការណ៍របស់មូលដ្ឋាន និងគណៈគ្រប់គ្រងតំបន់ទេសចរណ៍ជាតិភ្នំស្វាមថាជាគោលច្បាមជាប់តាមការតម្រង់ ទិសនិងគោលការណ៍របស់បក្ខភាគខេត្ត គណកម្មាធិការប្រជាជនខេត្ត លទ្ធផលអនុវត្តភារកិច្ចធានាទៅតាមគោលដៅ តម្រូវការដែលបានកំណត់ និងចំណូលពីទេសចរណ៍ក៏កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យគណៈគ្រប់គ្រងតំបន់ទេសចរណ៍ជាតិភ្នំស្វាម ជម្នះការលំបាក ឧបសគ្គ និងកាត់បន្ថយសំណើរដើម្បីស្វែងរកផ្លូវដើរដោយជោគជ័យនាពេលខាងមុខ ដោយធានានូវការអនុលោមតាមបទប្បញ្ញត្តិច្បាប់ត្រឹមត្រូវ និងការតម្រង់ទិសអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់បក្ខភាគខេត្ត គណៈកម្មាធិការប្រជាជនអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិយាយរួម និងវិស័យនានានិយាយដោយឡែក។
មន្ទីរស្ថាបនកម្មសហការជាមួយនឹងមន្ទីរ គណ ផ្នែក និងមូលដ្ឋាន ដើម្បីកែសម្រួលផែនការក្នុងវិស័យទេសចរណ៍ និងបណ្តាផែនការសាងសង់ស្របតាមផែនការមេទាំងមូលរបស់ខេត្ត ធានាបាននូវសមកាលកម្ម និងស្របតាមបទប្បញ្ញត្តិនៃច្បាប់។
ជំរុញខ្លាំងការងារវិនិយោគ ជំរុញការផ្សព្វផ្សាយ បណ្តុះបណ្តាល បំពាក់បំប៉ន និងអភិវឌ្ឍធនធានមនុស្ស ពង្រីកទីផ្សារ និងផលិតផលទេសចរណ៍។ ធ្វើល្អការងារឃោសនា និងចលនាបង្កើតការឯកភាពក្នុងសង្គម។ បង្កើនការអនុវត្តបច្ចេកវិជ្ជាព័ត៌មាន។ បន្តយកចិត្តទុកដាក់ការពារធនធានទេសចរណ៍ ពង្រីក និងអភិរក្សនូវតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិនៃតំបន់ទេសចរណ៍ បង្កើតឥទ្ធិពលផ្សព្វផ្សាយ និងបង្កើតមូលដ្ឋានសម្រាប់បន្តវិនិយោគក្នុងការអភិវឌ្ឍន៍ទេសចរណ៍នាពេលខាងមុខ៕
ប្រែ៖ ណារីពៅ