រសៀលថ្ងៃទី៣ ខែសីហា នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ លោកឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ម៉ៃវ៉ាន់ជីញ បានអញ្ជើញទៅពិនិត្យការរៀបចំស្តង់តាំងពិព័រណ៍សមិទ្ធិផលសេដ្ឋកិច្ចសង្គមក្នុងឱកាសរម្លឹកខួបលើកទី៨០ឆាំ្នទិវាបុណ្យជាតិ (ទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥) ដោយមានការចូលរួមពីលោក តាក្វាងដុង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។នៅទីនេះលោកឧបនាយករដ្ឋមន្ត្រី ម៉ៃវ៉ាន់ជីញ បានអញ្ជើញមកនិងស្តាប់របាយការណ៍ ស្តីពីការសាងសង់ស្តង់តាំងពិព័រណ៌របស់ខេត្តអានយ៉ាង។

រាយការណ៍ជូនលោកឧបនាយករដ្ឋមន្ត្រី ម៉ៃវ៉ាន់ជីញ លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ប្រធានគណៈកម្មការរៀបចំតំបន់ដែលចូលរួមតាំងពិព័រណ៍បានរាយការណ៍អំពីដំណើរការសាងសង់ និងខ្លឹមសារនៃស្តង់តាំងពិព័រណ៌របស់ខេត្តអានយ៉ាង។ តាមរយៈនោះ ខេត្តអានយ៉ាង បានទទួលផ្ទៃរាបមុនកាលកំណត់ និងចាប់ផ្តើមដំណើរការសាងសង់ជាបន្ទាន់ចាប់ពីថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៥។

បន្ទាប់ពីបានស្តាប់របាយការណ៍លទ្ធផលការងារត្រៀមបម្រុងរួចមក លោកឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ម៉ៃវ៉ាន់ជីញ បានកោតសរសើរចំពោះស្មារតីសកម្ម និងបន្ទាន់របស់ខេត្តអានយ៉ាង។អានយ៉ាង គឺជាតំបន់ដំបូងគេបានទទួលផ្ទៃរាប និងផ្សព្វផ្សាយសាងសង់ស្តង់តាំងពិព័រណ៌ ដែលបង្ហាញពីភាពម៉ឹងមាត់ និងភាពវិជ្ជមានរបស់មូលដ្ឋានចំពោះព្រឹត្តិការណ៍សំខាន់នៃប្រទេស។
លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យខេត្តអានយ៉ាងបន្តបំពេញនូវសំណង់តូចធំនៃស្តង់តាំងពិព័រណ៌តាមកាលវិភាគប្រកបដោយគុណភាព និងស្របតាមតម្រូវការរបស់គណៈកម្មការរៀបចំ។ ខេត្តអានយ៉ាងគ្រោងនឹងរៀបចំស្តង់ទំនិញដោយប្រធានបទ “ខេត្តអានយ៉ាង៖ចក្ខុវិស័យមួយ - សកម្មភាពមួយ - ទំនុកចិត្តមួយ” ដោយមានការតាំងបង្ហាញ និងខ្លឹមសារនៃការតាំងពិព័រណ៌ដូចខាងក្រោម៖ អានយ៉ាង - តំបន់ដី និងមនុស្ស។ដំណើរការនៃការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់បរទេស ការពារមាតុភូមិ។ អានយ៉ាង - ផ្លាស់ថ្មី សមាហរណកម្មអភិវឌ្ឍន៍ និងចក្ខុវិស័យអនាគត។
តាំងពិព័រណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ជាតិ កោឡ ដុងអាញ់ និងទីក្រុងហាណូយ៕
ប្រែ៖ ណារីពៅ