លោកស្រី ត្រាន់ធីថាញហឿង អនុលេខាបក្ខភាគខេត្តអានយ៉ាង ជូនអំណោយដល់អ្នកមានសគុណក្នុងសង្កាត់ឡុងស្វៀន

ថ្ងៃទី ១៨ កក្កដា លោកស្រី ត្រាន់ធីថាញហឿង អនុលេខាបក្ខភាគខេត្ត ប្រធានគណៈប្រតិភូរដ្ឋសភា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង រួមជាមួយគណៈប្រតិភូមូលដ្ឋានបានទៅសួរសុខទុក្ខ និងជូនអំណោយដល់អ្នកមានសគុណជាគំរូចំនួន ៦ នាក់នៅសង្កាត់ឡុងស្វៀន។

ជាក់ស្តែង គណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជនពិការក្នុងសម័យសង្គ្រាមចំនួន៦រូប រួមមាន៖ លោក ទ្រីញង្វៀនញូ (អតី​​មាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អតីតប្រធាន​គណ​ឃោសនាការអប់រំបក្ខភាគខេត្ត អតីតប្រធានស្ថានីយ៍វិទ្យុ និងទូរទស្សន៍អានយ៉ាង) លោក ត្រាន់មីញហ្វា (យុទ្ឋ​ជនពិការសុខភាពធ្លាក់ចុះ ៩៥%) លោក ង្វៀន​វ៉ាន់​ហៀវ លោក ត្រាន់មីញហៃ លោក ង្វៀនគ្វីភី និង​លោក​ស្រី វ៉ធីគ្វេ។

សួរសុទុក្ខលោក ទ្រីញង្វៀនញូ
សួរសុខទុក្ខយុទ្ឋជនពិការ ត្រាន់មីញហ្វា ពិការជើង​ទាំង​ពីរ​​ក្នុងសង្ក្រាមការពារព្រំដែននីរតីទិសនៃមាតុភូមិ
លោកស្រី ត្រាន់ធីថាញហឿង អនុលេខាបក្ខភាគខេត្ត​អាន​យ៉ាងជូនអំណោយសម្រាប់យុទ្ឋជនពិការ ង្វៀន​វ៉ាន់​ហៀវ​
ជូនអំណោយលោក ង្វៀនគ្វីភី (អតីតប្រធានការិយា​ល័យ​​​គណកម្មាធិការប្រជាសាស្ត្រ - គ្រួសារនិង​កុមារ​ខេត្ត​​អានយ៉ាង
គណប្រតិភូស្តាប់ចែករំលែកពីជីវភាពរបស់លោក ត្រាន់មីញហៃ
ថតរូបអនុស្សាវរីយ៍ជាមយយលោកស្រី វ៉ធីគ្វេ

នៅកន្លែងនីមួយៗ ថ្នាក់ដឹកនាំបក្ខភាគខេត្ត និងគណៈកម្មាធិការប្រជាជនសង្កាត់ ឡុងស្វៀន បានស្តាប់​និយាយរឿងរ៉ាវក្នុងចិត្តនិងការចែករំលែកអំពីដំណើរការប្រយុទ្ធ ស្ថានភាពសុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃបច្ចុប្បន្នរបស់យុទ្ឋជនពិការ។ សមមិត្តនារី ត្រាន់​ធីថាញ​ហឿង​ បានសំដែងថា ដំណើររឿងរបស់អ្នកមាន​សគុណ​ម្នាក់ៗបានបង្ហាញយ៉ាងច្បាស់នូវភក្តីភាព ភាពមិន​​ចុះញ៉ោម និងការប្រកាន់ខ្ជាប់អស់ពីចិត្តចំពោះបក្ស និងបម្រើបដិវត្តន៍។ ទោះបីជាពិការក៏ដោយ ក៏នៅតែខិតខំឈានឡើងធ្វើអាជីវកម្មនិងចិញ្ចឹមកូនចៅឲ្យក្លាយជាអ្នកមានទេពកោសល្យ។ បុគ្គលម្នាក់ៗគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់សង្គម ជាមោទនភាពនៃមាតុភូមិ និងប្រទេសជាតិ ចាំបាច់ត្រូវតែបន្តអប់រំយុវជនជំនាន់​​ក្រោយអំពីប្រពៃណី ដើម្បីធ្វើជាគំរូល្អសម្រាប់សង្គមជាតិទាំងមូល។

ខាងមូលដ្ឋាន ចាំបាច់ត្រូវតែទៅសួរសុខទុក្ខជាប្រចាំ លើកទឹកចិត្តខាងស្មារតី ក្តាប់បានមនោគតិ និងអារម្មណ៍របស់អ្នកមានសគុណ និងក្រុមគ្រួសារ ដើម្បី​ស្នើរសុំដំណោះស្រាយ និងគាំទ្របានទាន់ពេលវេលា។ តាម​រយៈនោះ ពង្រីកប្រពៃណី “ផឹកទឹកនឹកប្រភពដើម” ក្រម​សីលធម៌ “ហូបផ្លែនឹកដល់អ្នកដាំ” របស់បក្ខភាគ អាជ្ញា​ធរ កងទ័ព និងប្រជាជនខេត្តអានយ៉ាង បង្ហាញពីការដឹងគុណចំពោះការលះបង់ និងពលីកម្ម​របស់យុទ្ធជលី យុទ្ធជនពិការ និងអ្នកមានសគុណចំពោះបដិវត្តន៍​​​ក្នុងបុព្វហេតុតស៊ូរំដោះជនជាតិ បង្រួបបង្រួមជាតិ កសា​​ និងការពារមាតុភូមិ

ប្រែ៖ ណារីពៅ