ថ្ងៃទី ២៨ ខែតុលា សម្ព័ន្ឋក្រុមហ៊ុនភាគហ៊ុនឡុកត្រើយ បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រស្តីពី "វប្បកម្មស្រូវក្នុងទិសដៅចីរភាព និងកាត់បន្ថយការបំភាយឧស្ម័ន"។ នេះជាសកម្មភាពក្នុងក្របខណ្ឌព្រឹត្តិការណ៍ Mini Expo ឆាំ្ន ២០២៥ ក្រោមប្រធានបទ "ពីបច្ចេកវិជ្ជាដល់ការអនុវត្តជាក់ស្តែង - ដំណោះស្រាយវប្បកម្មទូលំទូលាយសម្រាប់ដំណាំ"។ អញ្ជើញចូលរួមសិក្ខាសាលានេះមានលោកសាស្ត្រាចារ្យរង.បណ្ឌិត ឡេក្វុកថាញ នាយកមជ្ឈមណ្ឌលជំរឿនកសិកម្មជាតិនិងលោក ឡេហ៊ូតន នាយកមន្ទីរកសិកម្ម និងបរិស្ថានខេត្តអានយ៉ាង។



សិក្ខាសាលាបានវាយតម្លៃជាបឋមនូវ “ដំណោះស្រាយវប្បកម្មស្រូវយ៉ាងទូលំទូលាយឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាព និងកាត់បន្ថយការបំភាយឧស្ម័នរបស់សម្ព័ន្ឋក្រុមឡុកត្រើយ”។ប្រសិទ្ធភាពនៃដំណោះស្រាយសុវត្ថិភាពក្នុងការគ្រប់គ្រងសត្វល្អិតក្នុងការវប្បកម្មស្រូវដោយចីរភាព ពូជស្រូវ ៣រដូវJAPO - មានសក្តានុពល និងមានក្តីសង្ឃឹម ស្តាប់ការចែករំលែកបទពិសោធន៍ និងប្រសិទ្ធភាពវប្បកម្មស្រូវដោយចីររភាព និងកាត់បន្ថយការបំភាយឧស្ម័ន នៅតំបន់វាលទំនាបទន្លេគឺវឡុង។

យោងតាមលោក ហ្វិញវ៉ាន់ថន ប្រធានសម្ព័ន្ឋក្រុមហ៊ុនឡុកត្រើយ បានឲ្យដឹងថា Mini Expo គឺជាកន្លែងណែនាំផលិតផល បញ្ចាក់ពីសមត្ថភាពរៀបចំ ផ្សព្វផ្សាយអនុវត្តខ្សែចង្វាក់តម្លៃផលិតកម្មកសិកម្មបិទជិតនិងចីរភាពរបស់ឡុកត្រើយ។ បណ្តាសកម្មភាព និងដំណោះស្រាយពីបន្ទប់ពិសោធន៍ រហូតដល់ការបង្កើតផលិតផលជាក់លាក់ ចាប់ពីការស្រាវជ្រាវរហូតដល់ការអនុវត្តទៅក្នុងការវប្បកម្មជាក់ស្តែង ចាប់តាំងពីការសិក្សាស្រាវជ្រាវរហូតដល់ការអនុវត្តជាក់ស្តែងទៅក្នុងការវប្បកម្ម ប្រមូលផល ផលិតកម្ម កែច្នៃ បង្ហាញពីកិច្ចសន្យាខ្លាំងក្លារបស់ឡុកត្រើយក្នុងការឈានមុខអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយស្តីពីទម្លុះទម្លាយអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិតក្នុងវិស័យកសិកម្ម។
Mini Expo ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែតុលា ដោយប្រមូលផ្តុំភ្ញៀវជិត ១.០០០នាក់ តំណាងឲ្យស្ថាប័ន គណៈ ផ្នែក អ្នកវិទ្យាសាស្ត្រ កម្មាភិបាលជំរឿនកសិកម្មសហគមន៍ ដៃគូក្នុងស្រុក និងក្រៅប្រទេស។ តាមរយៈនោះ បង្កើតឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីកសិកម្មរបស់សម្ព័ន្ឋក្រុមហ៊ុនឡុកត្រើយ តាមរយៈជំរុំបង្ហាញប្រធានបទចំនួន ៧ ដោយពណ៌នា និងគ្របដណ្តប់ដោយខ្សែចង្វាក់តម្លៃទាំងមូល៖ចាប់តាំងពីការស្រាវជ្រាវ ការជ្រើសរើសពូជរុក្ខជាតិ ផលិតផលជី អាហារូបត្ថម្ភ ថ្នាំសម្លាប់សត្វល្អិត រួមជាមួយនិងដំណោះស្រាយវប្បកម្មក្នុងទិសដៅសរីរាង្គ និងជីវសាស្រ្តរហូតដល់ផលិតផលអង្ករពាណិជ្ជកម្មគុណភាពខ្ពស់។

លោកសាស្ត្រាចារ្យរង.បណ្ឌិត ឡេក្វុកថាញ នាយកមជ្ឈមណ្ឌលជំរឿនកសិកម្មជាតិ និងលោក ឡេហ៊ូតន នាយកមន្ទីរកសិកម្ម និងបរិស្ថានខេត្តអានយ៉ាង បានវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលាស្តីពីការវប្បកម្មស្រូវដោយចីរភាព - កាត់បន្ថយការបំភ័យឧស្ម័ន រួមជាមួយកម្មវិធីសហការរវាងកម្លាំងជំរឿនកសិកម្មមូលដ្ឋាន និងក្រុមបច្ចេកទេសរបស់អាជីវកម្មឡុកត្រើយ រួមចំណែកក្នុងការកសាងតំបន់វត្ថុធាតុដើមតាមគម្រោងស្រូវគុណភាពខ្ពស់មួយលានហិកតាផ្សារភ្ជាប់នឹងការបំភាយឧស្ម័នទាប - ឆ្ពោះទៅដល់ Net Zero ២០៥០។ នេះគឺជាជំហានមួយដែលបង្ហាញពីតួនាទីឈានមុខរបស់ឡុកត្រើយ ក្នុងការធានាសន្តិសុខស្បៀងជាតិ រួមដំណើរជាមួយកសិករ និងលើកកម្ពស់កម្រិតអង្ករវៀតណាមនៅលើឆាកអន្តរជាតិ៕
ប្រែ៖ ណារីពៅ