អានយ៉ាងអញ្ជើញវិនិយោគ

ដោយទស្សនៈចាត់ទុកធុរកិច្ចជាស្នូល ជាចំណុចក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្មានឆាំ្នកន្លងទៅនេះ បក្ខភាគខេត្ត គណកម្មាធិការប្រជាជនខេត្តបានប្តេជ្ញាអនុវត្តតួនាទីស្ថាបនា គាំទ្រធុរកិច្ចអភិវឌ្ឍន៍ បង្កើតជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត។

ផ្លូវតភ្ជាប់ផ្លូវជាតិលេខ ៩១ និងផ្លូវវាងក្រុងឡុងស្វៀន ដាក់​ឲ្យប្រើប្រាស់ រួមចំណែកដល់ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់ខេត្តអានយ៉ាង

សក្តានុភាព និងប្រៀបខ្លាំង

អានយ៉ាងមានទីតាំងយុទ្ធសាស្ត្រសំខាន់ ស្ថិត​ក្នុង​​តំបន់សេដ្ឋកិច្ចសំខាន់ នៃតំបន់វាលទំនាបទន្លេ​គឺវ​ឡុង​​។ ខេត្តមានផ្ទៃដីធម្មជាតិជាង ៣.៥០០ម៉ែត្រការ៉េ ឈរចំណាត់ថ្នាក់ទី ក្នុងចំណោម ១៣ ក្នុងតំបន់វាល​ទំ​នាប​ទន្លេគឺវឡុង។ប្រជាជនមានចំនួនជាង១,៩ លាន​​នាក់ ជាមួយ ៤ ជនជាតិជាចម្បង (គិញ ខ្មែ ចិន​និង​ចាម​)។ខេត្ត​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​ដ៏​ងាយ​ស្រួល(ទាំង​ផ្លូវ​គោក និង​ផ្លូវ​ទឹក)។ប្រព័ន្ធព្រែកប្រឡាយ​ប្រទាក់​ក្រ​ឡា​គ្នា​ នៅជិតកំពង់ផែ និងព្រលានយន្តហោះគន្ឋជាដើម។ ជាពិសេសផ្លូវល្បឿនលឿន ចូវដុកគន្ឋសុកត្រាំង (ចាប់ផ្តើមសាងសង់នៅឆ្នាំ ២០២៣ សន្និដ្ឋានថានឹងដាក់​​ឲ្យប្រើប្រាស់នៅឆ្នាំ២០២៦)នឹងបង្កើតជាអ័ក្សផ្តេក​​កណ្តាលតំបន់វាលទំនាបទន្លេគឺវឡុង តភ្ជាប់មជ្ឈមណ្ឌល​​​សេដ្ឋកិច្ច និងច្រកទ្វារព្រំដែនអន្តរជាតិអានយ៉ាង ជាមួយកំពង់ផែទឹកជ្រៅ ត្រាន់ដេ បង្កើតជាកម្លាំង​ជំរុញ​ដើម្បី​ខេត្តអភិវឌ្ឍន៍។

ទន្ទឹមនិងនោះ អានយ៉ាង មានអាកាសធាតុ និងដីអំណោយផលក្នុងការអភិវឌ្ឍន៍កសិកម្ម។ ប្រភពទឹកលើដី និងទឹកក្រោមដីដ៏សម្បូរបែប មានទន្លេធំៗចំនួន (ទន្លេទៀននិងទន្លេហូវ)។ ខេត្តមានផ្ទៃដីកសិកម្មជាង​ ៨០%(ក្នុងនោះដីល្បាប់ ស្មើអត្រាជាង ៤៤%) ប្រភពទឹកសាបពេញមួយឆ្នាំ និងអាកាសធាតុត្រជាក់ត្រជំ។ ចំនួន​ប្រជាជនជាកម្មករជនបទស្មើអត្រា ៦៥%។ នេះត្រូវបានចាត់ទុកថាភាពខ្លាំងរបស់មូលដ្ឋាន ឆ្ពោះទៅរក​ភាព​ទាក់ទាញ និងអញ្ជើញការវិនិយោគ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មពហុតម្លៃ កសិកម្មរង្វង់មូល កែច្នៃស៊ីជម្រៅ​នៅកសិ រុក្ខ ជលផល និងប្រព័ន្ធភស្តុភារ។ ជាពិសេសរួមបញ្ចូលជាមួយបទពិសោធន៍ទេសចរណ៍កសិកម្ម ទេសចរណ៍ធម្មជាតិ រមណីយដ្ឋាន និងថែទាំសុខភាព

ខេត្តអានយ៉ាងមានសក្តានុភាពសេដ្ឋកិច្ចពាណិជ្ជកម្មតាមព្រំដែន មានខ្សែព្រំដែនជាប់ព្រះរាជាណាចក្រកម្ពុជាប្រវែងជិត១០០គីឡូម៉ែត្រ ច្រកទ្វារព្រំដែនអន្ត​​រជាតិចំនួន២ ច្រកទ្វារព្រំដែនជាតិចំនួន២ ច្រកទ្វារព្រំដែន​​បន្ទាប់បន្សំចំនួន២ជាដើម បង្កើតឲ្យមានលំហូរឥតឈប់ឈរ ដែលជាច្រកទ្វារពាណិជ្ជកម្មព្រំដែនដ៏ងាយស្រួលរវាងខេត្តតំបន់វាលទំនាបទន្លេគឺវឡុង ទីក្រុងហូជីមិញ ជាមួយព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសអាស៊ាន។ ខេត្តអានយ៉ាង មានសក្ដានុភាពប្លែក ភាព​ខ្លាំងប្រៀបធៀប ឱកាសលេចធ្លោ និងប្រមូល​ផ្តុំ​នូវ​លក្ខខណ្ឌពេញលេញដោយឡែក ដើម្បីក្លាយជាខេត្តអភិវឌ្ឍន៍របស់តំបន់វាលទំនាបទន្លេគឺវឡុង និងប្រទេសទាំងមូល។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រៅពីការរៀបចំលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធយ៉ាងហ្មត់ចត់ ខេត្តក៏បានអនុវត្តយន្តការ និងគោលនយោបាយរបស់មជ្ឈិមក្នុងទិសដៅ​មាន​ផលចំណេញសម្រាប់ធុរកិច្ច ស្របតាមលក្ខខណ្ឌរបស់ខេត្ត និងបទប្បញ្ញត្តិនៃច្បាប់។ ជាពិសេសគឺគោលយោបាយអនុគ្រោះពន្ធ ការជួលដី ការគាំទ្រឥណទាន និងការគាំទ្រក្រោយការវិនិយោគក្នុងវិស័យទេសចរណ៍ កសិកម្ម និងជនបទ។ ខេត្តចាត់ទុកការ​កំណែ​ទម្រង់រដ្ឋបាល(ជាពិសេសនីតិវិធីរដ្ឋបាល) ជាកត្តា​ស្នូលជា​​មួយបាវចនា ទំនួលខុសត្រូវ មិត្តភាព ល្បឿន ច្រក​តែមួយ ផ្លាស់ប្តូរការគិតពី ការផ្តល់អាជ្ញាប័ណ្ណនិង​អនុញ្ញាត​” ទៅជា ការគាំទ្រ ថែទាំ និងសេវាកម្មសម្រាប់វិនិយោគ​គិន”

លោក ហូវ៉ា់ន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អាន​យ៉ាង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ​ត្រៀមរៀប​ចំ​សន្និ​បាតណែនាំសក្តានុភាពវិនិយោគ និងផ្សព្វ​ផ្សាយ​ផលិត​ផលពិសេសរបស់ខេត្តអានយ៉ាង 

“ក្រាលកម្រាលព្រំ” អញ្ជើញការវិនិយោគ

យោងតាមលោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុង​នៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បាន​សន្និ​ដ្ឋាន​ថា ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅទីក្រុងហូជីមិញ​ នឹងប្រព្រឺត្តទៅនៅសន្និបាតណែនាំសក្តានុ​ភាព​ប្រៀប​ខ្លាំងវិនិយោគ និងផ្សព្វផ្សាយផលិតផល​ពិសេស​របស់ខេត្តអានយ៉ាង ក្រោមប្រធានបទ “អានយ៉ាង៖ លំ​រ​អាកាសថ្មីនិងតម្លៃថ្មី”។

“សន្និបាតនេះមានគោលបំណងបង្កើតបណ្តាញមួយសម្រាប់កិច្ចប្រជុំផ្លាស់ប្តូរដោយផ្ទាល់រវាងវិនិយោគគិន និងអង្គការអន្តរជាតិ។ គាំទ្រ និងជំរុញទំនាក់ទំនងសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងការតភ្ជាប់ពាណិជ្ជកម្មរវាងធុរកិច្ចក្នុងនិងក្រៅប្រទេស។ ផ្តល់ព័ត៌មាននិងបញ្ជីគម្រោងសំខាន់ៗ មានកម្លាំងជំរុញខ្ពស់ដល់វិនិយោ​គិន ដើម្បីស្វាគមន៍រលកថ្មីនៃការវិនិយោគមក​ក្នុងខេត្ត។ នៅក្នុងសន្និបាតនេះ ខេត្តនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការវិនិ​​យោគជាមួយវិនិយោគគិនជាយុទ្ធសាស្ត្រ អនុវត្តគម្រោងសំខាន់ៗមួយចំនួនដែលមានអាទិភាពវិនិយោគតាមទិសដៅនៃផែនការខេត្តអានយ៉ាង ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០– ស​ម​​មិត្ត ហូវ៉ាន់ម៉ឹង ព័ត៌មាន។ផ្អែកលើ​​ផែនការនេះ ខេត្តអានយ៉ាង ផ្តោតលើការទាក់ទាញការវិនិយោគលើវិស័យសំខាន់ៗចំនួន ៦ រួមមាន៖ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ​​តំបន់ទីក្រុង និងតំបន់លំនៅដ្ឋាន។ កសិកម្មអនុវត្ត​បច្ចេកវិជ្ជាខ្ពស់ ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធនៃតំបន់​​និងចង្កោមឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍វប្បធម៌-សង្គម និងបរិស្ថាន។ បណ្តា​គម្រោងប្រើប្រាស់បច្ចេកវិជ្ជាទំនើបស្របតាមការតម្រង់ទិសនៃការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញបម្រើគោលដៅអភិវឌ្ឍន៍ដោយចីរភាព ការពារបរិស្ថាន ធានាការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព និងដោះស្រាយការធ្វើឲ្យកម្មករ​នៅក្នុង​មូល​ដ្ឋាន​ជា​​ច្រើន។

អានយ៉ាងកំពុងពន្លឿនដំណើរការសាងសង់ផ្លូវល្បឿនលឿន ដើម្បីអភិវឌ្ឍន៍ និងតភ្ជាប់ចរាចរណ៍អន្តរតំបន់

ក្នុងនោះ អំពីវិស័យកសិកម្ម ខេត្តនឹង​ប្រមូល​ផ្តុំ​លើ​​ការអភិវឌ្ឍន៍កសិកម្មបច្ចេកវិជ្ជាខ្ពស់ ផលិត​ដោយ​ទ្រង់​​ទ្រាយធំ កសាងម៉ាកសញ្ញាផលិតផលកសិកម្ម ពង្រីក​​ទីផ្សារប្រើប្រាស់ លើកកម្ពស់គុណភាព តម្លៃ និងកម្លាំងប្រកួតប្រជែងសម្រាប់ទំនិញផលិតផលកសិកម្ម។អំពីវិស័យទេសចរណ៍ ខេត្តបន្តអភិវឌ្ឍន៍​ស្របគ្នា​នូវ​​ទម្រង់ទេសចរណ៍ខាងវិញ្ញាណ-អេកូឡូស៊ីនិង​រមណី​​ដ្ឋាន។ ត្រួតពិនិត្យ និងរៀបចំផែនការអំពាវនាវវិនិយោគអភិវឌ្ឍន៍តំបន់ដែលមានសក្តានុភាពសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍។ ទាញ​យក​លក្ខណៈ​ពិសេស​របស់​តំបន់​នីមួយ​ៗ​ បង្កើត​ តំបន់​នីមួយៗ​ជា​គោល​ដៅ​មក​ដល់”

“ខេត្តអានយ៉ាង បានជ្រើសរើសគម្រោងសំខាន់​​ជាង ៦០ ដោយផ្តល់អាទិភាពវិនិយោគលើវិស័យ​ទាំង​ ៦ អញ្ជើញវិនិយោគិនយុទ្ធសាស្ត្រដែលមានចក្ខុវិស័យ សមត្ថភាពហិរញ្ញវត្ថុ និងបច្ចេកវិជ្ជាដើម្បី​រួមដំ​ណើរ​ជាមួយធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពសក្តានុភាពនិងភាពខ្លាំងរបស់ខេត្តនាពេលខាងមុខ។អានយ៉ាង សន្យាថានឹងបង្កលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគគិននៅពេលចុះឈ្មោះ និងផ្សព្វ​ផ្សាយ​អនុវត្ត​​គម្រោងនៅលើភូមិសាស្ត្រខេត្ត”- សមមិត្ត ហូ​វ៉ាន់​​ម៉ឹង សង្កត់ធ្ងន់

ប្រែ៖ ណារីពៅ