ថ្ងៃទី ១៥ ខែកក្កដា លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានរៀបចំគណៈប្រតិភូការងារដើម្បីត្រួតពិនិត្យដំណើរការសាងសង់ជាក់ស្តែងនូវសំណង់សំខាន់ៗ និងប្រតិបត្តិការទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់រនៅសង្កាត់ទីញបៀន ឃុំយ៉ាងថាញ់។

បន្ទាប់ពីត្រួតពិនិត្យការអនុវត្តជាក់ស្តែងសំណង់ផ្លូវឆ្នេរសមុទ្រហន់ដាត់ - គៀនលឿង (នៅផ្លូវបំបែកជា៣ រ៉ាត់ឌូង ចំណុះឃុំគៀនលឿង)។ ល្បឿនសាងសង់លូបង្ហូតទឹក តេ៣ - ហ្វាឌៀន (នៅការដ្ឋានសាងសង់លូបង្ហូតទឹកចំណុះឃុំហ្វាឌៀន) លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានសង្កត់ធ្ងន់ថា អ្នកវិនិយោគនិងអ្នកម៉ៅការត្រូវសហការជាមួយមូលដ្ឋានដើម្បីធ្វើឲ្យល្អការងារសងសំណងក្នុងការរំដោះផ្ទៃរាប ធានាថាគោលនយោបាយគាំទ្រពេញលេញសម្រាប់ប្រជាជន។ គាំទ្រ និងរៀបចំការតាំងទីលំនៅថ្មីសម្រាប់គ្រួសារដែលមានលក្ខណៈគ្រប់គ្រាន់និងស្របតាមបទប្បញ្ញត្តិនៃច្បាប់។
សម្រាប់សំណង់ដែលនៅជាប់គាំងក្នុងការរំដោះផ្ទៃរាប រៀបចំការសន្ទនា ឆ្លើយបំភ្លឺ និងបង្កើតការយល់ស្របនឹងប្រជាជន។ ធានាបានផ្ទៃរាបសម្រាប់អ្នកម៉ៅការសាងសង់តាមកាលវិភាគ។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យអ្នកវិនិយោគតាមដានយ៉ាងដិតដល់នូវល្បឿន និងរាយការណ៍ជាប្រចាំសប្តាហ៍ជូនគណៈកម្មាធិការប្រជាជនខេត្ត។ មន្ទីរកសិកម្ម និងបរិស្ថានត្រូវយកចិត្តទុកដាក់គាំទ្រដល់អ្នកវិនិយោគ។ អ្នកម៉ៅការត្រូវផ្តោតលើធនធានមនុស្ស សម្ភារៈ និងបរិក្ខារ ដើម្បីធានាបានបរិមាណគ្រប់គ្រាន់ ត្រឹមត្រូវតាមពេលវេលា និងល្បឿនសាងសង់សំណង់សំខាន់ៗ ទាន់ពេលវេលា សម្រាប់បម្រើដល់សន្និបាត APEC ២០២៧។

តាមរយៈអង្កេតជាក់ស្តែងសកម្មភាពនិង តាមរយៈការពិភាក្សាជាមួយកម្មាភិបាល រដ្ឋការ និងបុគ្គលិកសាធារណៈអំពីស្ថានភាពអនុវត្តភារកិច្ចនៅមជ្ឈមណ្ឌលបម្រើការរដ្ឋបាលសាធារណៈ និងស្តាប់ថ្នាក់ដឹកនាំសង្កាត់ទីញបៀន រាយការណ៍ស្ថានភាពអនុវត្តភារកិច្ចនាពេលកន្លង លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានរបស់បក្ខភាគ និងអាជ្ញាធរមូលដ្ឋាន។ការងាររៀបចំក្បាលម៉ាស៊ីន និងមនុស្សដើម្បីដំណើរការទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់ដោយរលូន។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យបក្ខភាគ និងអាជ្ញាធរមូលដ្ឋាននានាបន្តពិនិត្យមើលឡើងវិញក្នុងការរៀបចំក្បាលម៉ាស៊ីន និងវាយតម្លៃកម្មាភិបាល មិនទុកកម្មាភិបាលទន់ខ្សោយនៅក្នុងក្បាលម៉ាស៊ីន។
បើយោងតាមលោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ដំណាក់កាលដំបូងមានការលំបាក ដូច្នេះ មូលដ្ឋាននានាបានប្រើប្រាស់ទីស្តីការចាស់ ទន្ទឹមនិងនោះ រៀបចំផែនការដើម្បីសាងសង់នៅពេលក្រោយ។ មូលដ្ឋាន គួរតែពិចារណាអំពីទីស្តីការដែលនៅសេសសល់ ដើម្បីរៀបចំលំនៅដ្ឋានសម្រាប់កម្មាភិបាលដែលនៅឆ្ងាយ។ នាពេលខាងមុខខេត្តនឹងពិនិត្យឡើងវិញ និងរៀបចំមូលដ្ឋានសម្ភារៈដែលចាំបាច់បំផុត ជាពិសេសគឺសម្ភារៈបម្រើប្រជាជន និងដោះស្រាយនីតិវិធីរដ្ឋបាលឲ្យមានប្រសិទ្ធភាព និងទាន់ពេល។


លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់លើកិច្ចការសំខាន់ៗចំនួន ៣ ដែលចាំបាច់ត្រូវតែអនុវត្តនាពេលខាងមុខ។ ជាក់ស្តែង៖ បន្តធ្វើឲ្យល្អឥតខ្ចោះនូវក្បាលម៉ាស៊ីនថ្នាក់បក្ខភាគ អាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការមហាជន តាមទម្រង់អាជ្ញាធរមូលដ្ឋាន ២ថ្នាក់។ លើកកម្ពស់សមត្ថភាពកម្មាភិបាល ជាពិសេសគឺកម្មាភិបាលដែលកំពុងបំពេញការងារនៅផ្នែកច្រកទ្វាចេញចូលតែមួយ ដោះស្រាយនីតិវិធីរដ្ឋបាលបម្រើប្រជាជន។
ផ្តោតធ្វើល្អការងារកសាងបក្ស បង្កើនទំនួលខុសត្រូវ និងបង្កើនភាពច្នៃប្រឌិត។ ក្តាប់ច្បាស់ការណែនាំ និងសេចក្តីសម្រេចចិត្តរបស់ថ្នាក់លើ មិនទុកឲ្យភ័ណ្ឌច្រឡំសមត្ថកិច្ចថ្នាក់ឃុំទៅជាសមត្ថកិច្ច ថ្នាក់ខេត្ត។
ធានាសេដ្ឋកិច្ច-សង្គម សន្តិសុខការពារជាតិ ច្បាមជាប់សេណារីយ៉ូកំណើនរបស់ខេត្ត។ បង្កើនការងារគ្រប់គ្រងរដ្ឋអំពីដីធ្លី រ៉ែ សាងសង់ និងធនធានបរិស្ថាន។ល។អនុវត្តបានល្អនូវគោលនយោបាយរបស់បក្ស និងរដ្ឋ កាត់បន្ថយភាពក្រីក្រជានិរន្តរភាពសម្រាប់ប្រជាជន៕
ប្រែ៖ ណារីពៅ