Bỏ qua đến nội dung chính
អានយ៉ាង៖បញ្ជាក់ពីជំហរគ្រាប់អង្កររបស់ខ្លួននៅលើទីផ្សារពិភពលោក

យោងតាមមន្ទីរឧស្សាហពាណិជ្ជកម្មខេត្តអានយ៉ាង នៅឆ្នាំ២០២៥ ខេត្តនាំចេញអង្ករជាង ១លានតោន ដោយមានតម្លៃប្រមាណ ៣២០លានដុល្លារអាមេរិក។ នៅឆ្នាំ២០២៦ ខេត្តអានយ៉ាងបានដាក់គោលដៅនាំចេញអង្ករពី ១លានតោនឡើងទៅ ដោយបង្កើនតម្លៃនាំចេញពី ៣៥០ ទៅ ៣៧០លានដុល្លារអាមេរិក កើនឡើងពី ១០ ទៅ ១៥% បើប្រៀបធៀបទៅនឹងឆ្នាំ២០២៥ និងក្នុងដំណាក់កាល ២០២៦-២០៣០ នាំចេញអង្ករជាង ៥,៤លានតោនទៅកាន់ទីផ្សារបណ្តាប្រទេស និងដែនដីនានាលើពិភពលោក។

ប្រមូលផលស្រូវនៅឃុំ ចូវថាញ់ ខេត្តអានយ៉ាង

ឧបសគ្គ​រាំង​ផ្លូវ

យោងតាមលោក ង្វៀន ថុង ញ៉ាត់ ប្រធានមន្ទីរ​ឧស្សា​ហ​ពា​ណិជ្ជកម្មខេត្តអានយ៉ាង នៅឆ្នាំ២០២៥ ចំពោះ​ទិដ្ឋ​​ភាពពិបាកស្មានរបស់ទីផ្សារពិភពលោក សកម្ម​ភាព​នាំចេញរបស់ខេត្តបានបន្តប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ក្នុងនោះមានការនាំចេញអង្ករ ដោយសារ​តែ​ផលប៉ះពាល់យូរអង្វែងនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងខាងភូមិសាស្ត្រនយោបាយ។ ព្រម​ជាមួយនោះ​ គោលលនយោបាយ​របស់​រដ្ឋាភិ​បាល​អាមេរិកបានប៉ះពាល់ដល់សកម្មភាពនាំចេញរបស់ធុរកិច្ចនានា និងទីផ្សារធំៗ ដូចជា ហ្វីលីពីនបានផ្អាក​ការនាំ​ចូល​ជាបណ្តោះអាសន្នក្នុងរយៈពេល ៦០ថ្ងៃ ដោយ​ចាប់​ផ្តើម​ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាល​ឲ្យ​តម្លៃ​អ​ង្ករវៀតណាមធ្លាក់ចុះជិត ៣០% បើប្រៀប​ធៀប​​ទៅនឹងរយៈពេលដូចគ្នា ដែលប៉ះពាល់​ដល់​ការនាំ​ចេញ​អង្កររបស់វៀតណាមនិយាយរួម និងខេត្តអាន​យ៉ាង​និយាយដោយឡែក។

ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២៦ តម្លៃនាំចេញ​អង្ក​រ​របស់ខេត្តអានយ៉ាងសម្រេចបានប្រមាណ ៦០ លាន​ដុល្លារអាមេរិក ថយចុះ ១៨,៧% បើប្រៀបធៀប​ទៅ​នឹងរយៈពេលនេះឆ្នាំមុន និងទាបជាងជិត ២០% បើធៀបនឹងសេណារីយ៉ូកំណើនសេដ្ឋកិច្ចត្រីមាសទីមួយឆ្នាំ ២០២៦ របស់ខេត្ត។ មូលហេតុអាស្រ័យ​ដោយ​សម្ពាធប្រកួតប្រជែងអំពីតម្លៃពីបណ្តាប្រទេសនាំចេញធំៗដូចជាឥណ្ឌា ថៃ និងតម្រូវការទីផ្សារធ្លាក់ចុះ ស្ថាន​ភាពជម្លោះក្នុងតំបន់នៅមជ្ឈិមបូព៌ាបានធ្វើឲ្យល្បឿនដឹកជញ្ជូនរបស់ធុរកិច្ចមានការយឺតយ៉ាវ។

បច្ចុប្បន្នវៀតណាម​គឺជាប្រទេសមួយក្នុងដចំណោម​ប្រ​ទេស​​នាំចេញអង្ករនាំមុខពិភពលោក ប៉ុន្តែរយៈ​ពេល​កន្លងគ្រាប់អង្ករវៀតណាមនៅតែវិលវល់ក្នុងបញ្ហាតម្លៃបង្កើនបន្ថែមនៅក្នុងទីផ្សារ។ អានយ៉ាង គឺជា “ជង្រុក​ស្រូវ​” របស់ភាគខាងត្បូង នៅតែស្ថិតក្នុងវិបត្តិនោះ និង​ការ​នាំចេញអង្ករមិនស្របតាមសក្តានុពល និងគុណ​សម្ប​ត្តិនៅឡើយ ប៉ុន្តែបើ យោងតាមធុរកិច្ច នាំចេញ​អង្ក​រ​ជាច្រើននៅក្នុងខេត្តមានប្រសាសន៍ថា  ការនាំ​អង្ករ​ចេញ​របស់ខេត្តចាំបាច់ត្រូវតែផ្លាស់ប្តូរដើម្បី បញ្ជាក់​ពី​ជំ​ហរ​របស់គ្រាប់អង្ករនៅក្នុងទីផ្សារពិភពលោក។ដោយ​មាន​បទពិសោធន៍ជិត ៤០ ឆ្នាំក្នុងការផលិត និង​នាំ​ចេញ​អង្ករ លោក ផាម ហ័ង ឡាំ ប្រធានក្រុមប្រឹក្សា​ភិ​បាល​​កិច្ចក្រុមហ៊ុនភាគហ៊ុនកសិកម្ម Lamcofood (អាន​យ៉ាង​) បានចែករំលែកថា បច្ចុប្បន្នប្រទេស​វៀត​ណាម​គឺ​ជាប្រទេសនាំចេញអង្ករឈានមុខគេនៅលើពិភពលោក ដោយបានបង្កើតជំ​ហររឹងមាំនៅ​លើផែនទី​ពិភព​លោក​អំពីបរិមាណផល។ ទោះបីជាដូច្នេះ តាមពិតទៅ ប្រទេសវៀតណាមមិនទាន់គ្រប់គ្រងបានតម្លៃបន្ថែមនៃផលិតផលរបស់ខ្លួននៅឡើយទេ។ តម្លៃបង្កើន​បន្ថែម​ភាគ​ច្រើនមានមកពីទីផ្សារបរទេស។ ពាណិជ្ជសញ្ញា​ផលិត​ផលភាគច្រើនជាកម្មសិទ្ធិរបស់ដៃគូ​ហើយប្រព័ន្ធ​ចែកចាយមិនត្រូវបានគ្រប់គ្រងដោយធុរកិច្ចក្នុងស្រុកទេស។ ការនាំចេញអង្ករភាគច្រើននៅតែ​ធ្វើតាម​វិធី​សា​ស្ត្រ​ FOB (Free On Board) អាស្រ័យ​លើដៃ​គូ​អន្តរ​កា​​រី ដែលនាំឲ្យមានប្រសិទ្ធភាពអាជីវកម្ម​មិនទាន់​ខ្ពស់​និ​ង​ខ្វះនិរន្តរភាព។

នៅក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិកាន់តែទូលំទូលាយ ប្រការនេះនាំឲ្យមានភាពផ្ទុយគ្នា គឺ តម្លៃបង្កើនបន្ថែមភាគច្រើនត្រូវបានបង្កើតនៅក្នុងទីផ្សារបរទេស ពាណិជ្ជសញ្ញាផលិតផលជា​កម្មសិទ្ធិ​របស់​ដៃ​គូ​ និងប្រព័ន្ធចែកចាយស្ថិតនៅក្រៅ​ប្រព័ន្ឋ​គ្រប់​គ្រង​របស់​ធុរកិច្ចក្នុងប្រទេស។ ​ លោក ឡាំ បានមាន​កង្វល់​ថា​៖​ “តម្លៃស្ថិតលើអ្នកគ្រប់គ្រងទីផ្សារ មិនមែន​ស្ថិត​លើ​អ្នក​ផលិតច្រើនជាងគេនោះទេ។ វៀតណាម​មិនខ្វះ​អង្ករ​ទេ​ ប៉ុន្តែយើងនៅខ្វះការគ្រប់គ្រងលើទីផ្សារ និង​អំ​ណាច​​ក្នុងការកំណត់តម្លៃ។ ប្រសិនបើមិនផ្លាស់ប្តូរ ផ្នត់​គំនិត​ទេ អង្ករវៀតណាមនឹងនៅតែជាអ្នក​ផ្គត់ផ្គង់​វត្ថុធា​តុ​ដើម​ជារៀងរហូត ជំនួសឲ្យប្រទេសដែលមានពាណិជ្ជ​សញ្ញា​អង្ករខ្លាំងនៅលើឆាកអន្តរជាតិ”។

ទន្ទឹម​និងនោះ ធុរកិច្ចនាំចេញអង្ករជាច្រើន​បាន​ចែក​រំ​លែក​​ថា ទោះបីជាមានទិសដៅត្រឹមត្រូវក៏ដោយ ប៉ុន្តែ​ដំ​ណើរនាំយកអង្ករអានយ៉ាងទៅកាន់ទីផ្សារពិភពលោកនៅតែប្រឈមមុខនឹងឧបសគ្គរាំងផ្លូវ។ នោះគឺថ្លៃ lo​gis​ti​cs ខ្ពស់ ធ្វើឲ្យកើនឡើងតម្លៃផលិតកម្ម អាជីវកម្ម ​ប៉ះ​ពាល់​ដល់កម្លាំងប្រកួតប្រជែងរបស់ធុរកិច្ច និងប្រព័ន្ធ​ចែក​​ចាយខ្សោយនៅបរទេស។ ​ សកម្មភាព​ហិរញ្ញវត្ថុ​ពា​ណិ​ជ្ជ​កម្ម និងការវិនិយោគស៊ីជម្រៅក្នុងវិស័យ​ស្រូវអង្ករ​នៅ​តែប្រឈមមុខនឹងការលំបាកជាច្រើន ជាពិសេស​ក្នុង​ការ​ទទួលបានដើមទុនរយៈពេលមធ្យម និងវែង នាំ​ឲ្យ​កាត់បន្ថយសមត្ថភាពក្នុងការផ្លាស់ថ្មីបច្ចេកវិជ្ជា អភិ​វឌ្ឍ​​តំបន់វត្ថុធាតុដើម និងបើកទូលាយ​ទីផ្សារ​របស់​ធុរ​កិច្ច​​។

ការរៀបចំការតភ្ជាប់ពីតំបន់វត្ថុធាតុ​ដើមទៅដល់ការ​កែ​ច្នៃ​​និងនាំ​ចេញមិនទាន់មានភាពស៊ី​សង្វាក់​គ្នា​ពិត​ប្រា​ក​ដ​​ ខ្វះការស្របគ្នា និងស្ថិរភាព និងមិនទាន់​ឆ្លើយ​តប​ពេញ​​លេញនូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តម្រូវការតឹងរ៉ឹងនៃទីផ្សារកម្រិតខ្ពស់។ ខ្សែ​សង្វាក់តម្លៃនៅតែមិនទាន់បានរៀបចំជាប្រព័ន្ធ ធ្វើ​ឲ្យគ្រាប់អង្ករអានយ៉ាងពិបាកក្នុងការចូលទៅកាន់ទីផ្សារក​ម្រិតខ្ពស់ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប។

ដោះស្រាយ “ឧបសគ្គ”​

យោងតាមធុរកិច្ចនាំចេញអង្ករទាំងឡាយ អានយ៉ាង​ត្រូវ​តែ​កំណត់ឲ្យបានច្បាស់លាស់៖ “បើចង់​មានពាណិជ្ជ​សញ្ញា​អង្ករ គឺត្រូវតែចាប់ផ្តើមពីដំណើរវប្បកម្ម​និងតំបន់​វត្ថុ​ធាតុដើម” ដោយផ្លាស់ប្តូរពីការផលិតផ្អែក​លើ​បរិ​មាណ​ទៅជាការផលិតផ្អែកលើគុណភាព។ពាណិជ្ជសញ្ញាមិនចាប់ផ្តើមពីការផ្សព្វផ្សាយពាណិជ្ជកម្មទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការផលិត ដោយពង្រឹ​ង​ដំ​ណើរ​វប្ប​កម្មតាមស្តង់ដារអន្តរជាតិដូចជា SRP ការ​បំ​ភាយ​ឧស្ម័ន​ទាប និងការតាមដានប្រភពដើម​ដោយ​តម្លា​ភាព​ពី​វាល​ស្រែរហូតដល់តុហូបជាដើម។ ទន្ទឹមនិងនោះ បង្កើន​​ការតភ្ជាប់ជិតស្និទ្ធរវាងកសិករ សហករណ៍ និង​ធុរកិច្ចគឺជាមធ្យោបាយតែមួយគត់ដើម្បីបង្កើតការដឹកជញ្ជូនមានគុណភាពស្របគ្នា។ ខេត្តកំពុងជំរុញខ្លាំង​ការ​រៀប​ចំផែនការតំបន់វត្ថុធាតុដើមមានស្តង់ដារ បង្កើន​អនុ​វត្ត​ការតាមដានប្រភពដើម និងពង្រឹងដំណើរផលិត កែ​ច្នៃ​តាមស្តង់ដារអន្តរជាតិ។

បន្ទាប់​មក ខេត្តនឹងកសាងពាណិជ្ជសញ្ញា​អង្ករ​អាន​យ៉ាង​នៅ​លើ​ទីផ្សារក្នុង និងក្រៅប្រទេស ប្តូរពី “ការលក់អង្ករ” ទៅ​ជា “ការលក់ពាណិជ្ជសញ្ញា - ការលក់ស្តង់ដារ និង​កេ​រ្តិ៍​​ឈ្មោះអង្ករវៀត”។សាងសង់មជ្ឈមណ្ឌលទំនាក់ទំនងស្រូវអង្ករដើម្បីធានាបាន​នូវតម្លាភាពតម្លៃ តភ្ជាប់ជាមួយធុរកិច្ចដោយ​ផ្ទាល់​ជាមួយដៃគូទូទាំងសកលដើម្បីជៀសវាងការប្រែប្រួលតម្លៃ និងកាត់បន្ថយការពឹងផ្អែកលើអន្តរការីបន្តិចម្តងៗ ដោយនាំយកអង្ករវៀតណាមដោយផ្ទាល់ទៅកាន់ធ្នើរផ្សារទំនើបធំៗនៅក្នុងទីផ្សារលំដាប់ខ្ពស់ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុប។ ក្រៅពីនេះក៏ជួយ​សម្រួលដល់​លំ​ហូ​រ​​ពាណិជ្ជកម្មតាមព្រំដែន ធ្វើឲ្យគោលនយោបាយ​រូបិ​យ​វត្ថុ​ល្អឥតខ្ចោះ និងការទូទាត់រវាងវៀតណាម និងកម្ពុជា ដើ​ម្បីកាត់បន្ថយហានិភ័យអត្រាប្តូរប្រាក់ និង​បង្កើន​តម្លា​ភាព​ក្នុងការពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន។

លោក​ ផាម ​ហ្វ័ង ឡាំ ប្រធានក្រុមប្រឹក្សាភិបាលកិច្ច​ ក្រុម​​ហ៊ុនភាគហ៊ុន​កសិកម្ម Lamcofood បាន​សង្កត់​ធ្ងន់​ថា​ ដោយប្រឈមមុខនឹងឱកាសថ្មីៗ សហគមន៍​ធុរ​កិច្ច​អានយ៉ាងកំពុងបង្កើនការវិនិយោគទៅក្នុងតំបន់វត្ថុធាតុដើម​ លើកកម្ពស់គុណភាពផលិតផល និងកសាង​ពា​ណិជ្ជសញ្ញាអង្ករវៀតណាមលើទីផ្សារអន្តរជាតិជាបណ្តើរ​ៗក្នុងទីផ្សារអន្តរជាតិដោយស្ថិរភាព។Lam​cofood បានប្តេជ្ញាចិត្តក្នុងការសម្រេចក្តី​សុបិន្ត​នាំ​យក​អង្ករស្រុកកំណើតរបស់ខ្លួនទៅកាន់ទ្វីបចំនួន ៥ លើ​ពិភព​លោក។ បណ្តាពូជស្រូវលំដាប់ខ្ពស់ដូចជា ST​25​ ST24 Japonica និង Jasmine ពីតំបន់​អាន​យ៉ាង​បានវត្តមាននៅសហរដ្ឋអាមេរិក កាណាដា អឺរ៉ុប និង​អា​ហ្វ្រិក​រួចហើយ។ គោលដៅចុងក្រោយមិនត្រឹម​តែជា​តម្លៃ​ប្រាក់ពីការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បី “គ្រាប់​អង្ករ​វៀតណាមមិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ ថែម​ទាំងកាន់កាប់កន្លែងត្រឹមត្រូវរបស់ខ្លួននៅក្នុងពិភពលោកផងដែរ"។​គ្រាប់អង្ករអានយ៉ាងសង្ឃឹមថានឹងចូលទៅក្នុងទីផ្សារអន្តរជាតិជាមួយនឹងផ្នត់គំនិតរបស់អ្នកជាម្ចាស់ ដោយ​រួម​ចំ​ណែកដល់ការបញ្ជាក់ពីតម្លៃ និងកេរ្តិ៍ឈ្មោះ​យូរ​អង្វែង​នៃ​ផលិតផលកសិកម្មវៀតណាម និង​ប្រា​ថ្នា​ចង់​ក្លាយ​ជា​ប្រ​ទេសឈានមុខគេនៅក្នុងទីផ្សារអង្ករពិភពលោក។

​លោក ង្វៀន ថុង ញ៉ាត់ នាយកមន្ទីរ​ឧស្សា​ហ​ពា​ណិជ្ជ​កម្ម​ខេត្ត​អានយ៉ាង បានសង្កត់ធ្ងន់ថា ខេត្តកំពុងជំរុ​ញ​ខ្លាំង​​​សកម្មភាពនាំចេញទំនិញ  ដើម្បីសម្រេចបាន​គោល​​ដៅតម្លៃនាំចេញជាង ២,៦៧ ពាន់លាន​ដុល្លារ​អា​មេ​រិក​ ក្នុងឆ្នាំ ២០២៦ ក្នុងនោះមានទាំង​ការនាំ​ចេញ​អង្ករ​ផង​ដែរ។​ខេត្តបានសហការជាមួយធុរកិច្ចពាណិជ្ជកម្មវៀតណាម នៅ​ប្រទេសចិន អាស៊ាន សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ​ខាងត្បូងជាដើម ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌​មាន​ទី​ផ្សារ​ ការប្រែប្រួលតម្លៃ និងគោលន​យោបាយ​ពាណិ​ជ្ជ​កម្ម​​  ជូនដំណឹងដល់ធុរកិច្ចជាបន្ទាន់​អំពីការ​ផ្លាស់​ប្តូរ​ស្តង់​ដារបច្ចេកទេស ការពិនិត្យរោគរាតត្បាត និង​សុវត្ថិ​ភាព​​ចំណីអាហារ (SPS TBT) និងការគាំទ្រធុរកិច្ច​ក្នុង​ការចូលរួមក្នុងសន្និបាតការងារជំរុញពាណិជ្ជកម្មបរទេសដែលរៀបចំដោយក្រសួងឧស្សាហពាណិជ្ជកម្ម។

ខេត្ត​កំពុងខិតខំជំរុញពាណិជ្ជកម្មក្រៅប្រទេសរបស់ខ្លួន ដោយជ្រើសរើស និងគាំទ្រដល់ធុរកិច្ចនានា​ឲ្យចូល​រួម​ក្នុង​​គណៈប្រតិភូជំរុញពាណិជ្ជកម្ម ពិព័រណ៍អន្តរជាតិ និងការតាំងពិព័រណ៍ ការផ្តល់អាទិភាពដល់ទីផ្សារ​សក្តា​នុពលដែលមានតម្រូវការខ្ពស់សម្រាប់ផលិតផលសំខាន់ៗរបស់ខេត្ត។ទន្ទឹមនិងនេះ សហការជាមួយធុរកិច្ចវៀតណាម​នៅ​បរ​ទេស​ រៀបចំសកម្មភាពដោះដូរពាណិជ្ជកម្ម B2B និង​សន្និ​បា​តអនឡាញជាមួយដៃគូនាំចូល ណែនាំ និង​ផ្សព្វ​ផ្សាយ​ផលិតផលនាំចេញសំខាន់ៗរបស់ខេត្ត គាំទ្រ​ដល់​ការ​ស្វែងរកអតិថិជន និងដៃគូចែកចាយថ្មី ប្រើ​ប្រាស់មានប្រសិទ្ឋភាពកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយ​ប្រសិទ្ធភាព។

ខេត្ត​គាំទ្រ និងលើកទឹកចិត្តធុរកិច្ចឲ្យវិនិយោគ​លើការ​ផ្លាស់​ថ្មីបច្ចេកវិជ្ជា កែច្នៃស៊ីជម្រៅ និងលើកកម្ពស់​គុណ​ភាព​ និងតម្លៃបង្កើននៃផលិតផលនាំចេញ កសាង និង​អភិ​វឌ្ឍ​ពាណិជ្ជសញ្ញាសម្រាប់ទំនិញនាំចេញ ជា​ពិ​សេស​សម្រាប់អង្ករពិសេសរបស់ខេត្តអានយ៉ាង ដើម្បី​បង្កើនភាពប្រកួតប្រជែងចំពោះសម្ពាធតម្លៃពីបណ្តាប្រទេសនាំចេញធំៗ។ ជាពិសេស ដោះស្រាយការលំ​បាក​សម្រាប់​​ធុរកិច្ចផលិតកម្ម នាំចេញអំពីវត្ថុធាតុដើម ថ្លៃ lo​gis​​tics ការដឹកជញ្ជូនទំនិញ នីតិវិធីនាំចូលនិងនាំចេញ និង​បញ្ហាមានពាក់ព័ន្ធ រួមចំណែក​បង្កើត​លក្ខ​ខណ្ឌ​អំ​ណោយ​​ផលសម្រាប់ធុរកិច្ចក្នុងការរក្សា និង​ពង្រី​ក​សកម្ម​​ភាពនាំចេញ៕ ​

ប្រែ៖ ណារីពៅ