ថ្ងៃទី ០៧ មីនា គណកម្មាធិការប្រជាជនខេត្តអានយ៉ាងបានចេញឯកសារផ្សព្វផ្សាយការធ្វើតាមសេចក្តីសង្ខេបរបស់លោកអគ្គលេខាបក្សនៅក្នុងកិច្ចប្រជុំជាមួយគណកម្មការគោលនយោបាយនិងយុទ្ឋសាស្ត្រមជ្ឈិម។

តាមរយៈនេះ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសំណូមពរដល់ប្រធានមន្ទីរ គណ ផ្នែកខេត្ត និងប្រធានគណកម្មាធិការប្រជាជនស្រុក ទីរួមខេត្ត ក្រុងយោងទៅតាមមុខងារ ភារកិច្ចដែលបានប្រគល់ជូន និងផ្តោតលើការយល់ដឹងឲ្យបានច្បាស់នូវតម្រូវការដំបូង ហើយឥតដាច់រយៈនាពេលខាងមុខ ទាំងចំពោះមុខ និងទាំងក្នុងរយៈពេលវែងគឺត្រូវកៀរគររាល់សមសភាពសេដ្ឋកិច្ច រាល់ធុរកិច្ច ប្រជាជនឲ្យចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមធ្វើការយ៉ាងសកម្មក្នុងផលិតកម្ម និងបង្កើតទ្រព្យសម្បត្តិសម្ភារៈ ដើម្បីរួមចំណែកដល់អត្រាកំណើននិងអភិវឌ្ឍន៍ប្រទេស។ គ្រប់ស្ថាប័ន យន្តការ និងគោលនយោបាយត្រូវឆ្ពោះទៅដល់និងសម្រេចបាននូវតម្រូវការនេះ។
ទន្ទឹមនឹងនោះ ផ្តោតលើការកែទម្រង់ និងជំរុញទាំងការផ្គត់ផ្គង់និងទាំងតម្រូវការក្នុងលក្ខណៈសមស្របទៅនឹងភាពជាក់ស្តែងនិងសារធាតុកម្រិតនៃសេដ្ឋកិច្ចវៀតណាម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាព។ ក្នុងនោះ ជំរុញបណ្តាកត្តាផ្គត់ផ្គង់ធានានូវតម្រូវការកំណើនសម្រាប់រយៈពេលវែង ជាមួយនឹងផលវិបាកតិចជាង ប៉ុន្តែភាពយឺតយ៉ាវខ្ពស់ជាង។ ការជំរុញកត្តាអំពីតម្រូវការអាចលឿនជាង ប៉ុន្តែមកជាមួយហានិភ័យកាន់តែច្រើន។
ជាក់ស្តែង ខាងផ្នែកផ្គត់ផ្គង់ បានបន្តការផ្តោតលើកំណែទម្រង់ស្ថាប័នរឹងមាំ កែលម្អបរិយាកាសវិនិយោគអាជីវកម្ម ពង្រឹងទំនុកចិត្តរបស់ធុរកិច្ច និងប្រជាជន ខិតខំកាត់បន្ថយពេលវេលាដំណើរការនីតិវិធីរដ្ឋបាលយ៉ាងតិច ៣០% នៅឆ្នាំ ២០២៥។ កាត់បន្ថយយ៉ាងតិចបំផុត ៣០% នៃការចំណាយអាជីវកម្ម ជាពិសេសគឺក្នុងវិស័យគយ ការចំណាយលើការធ្វើតាមបទប្បញ្ញត្តិ ការចំណាយក្រៅផ្លូវការជាដើម។ លុបបំបាត់យ៉ាងតិចបំផុត ៣០% នៃលក្ខខណ្ឌអាជីវកម្មដែលមិនចាំបាច់ ហើយខិតខំក្នុងរយៈពេលពី ២ ទៅ ៣ ឆាំ្នទៀតបរិយាកាសវិនិយោគរបស់វៀតណាមបានស្ថិតក្នុងក្រុមប្រទេសកំពូលទាំង ៣ ក្នុងប្លុកអាស៊ាន។
ស្រាវជ្រាវ និងអនុវត្តក្របខ័ណ្ឌច្បាប់ឯកទេស ដើម្បីជួយប្រព័ន្ធច្បាប់វៀតណាមតាមទាន់ល្បឿននៃការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចឌីជីថល ផ្លាស់ថ្មីច្នៃប្រឌិត និងសមាហរណកម្មអន្តរជាតិ ជាពិសេសបច្ចេកវិជ្ជាហិរញ្ញវត្ថុ បញ្ញាសិប្បនិម្មិត (AI) សេដ្ឋកិច្ចវេទិកា ពាណិជ្ជកម្មអេឡិចត្រូនិក និងតំបន់សេដ្ឋកិច្ចពិសេស។ ស្នើក្របខណ្ឌច្បាប់សាកល្បងមានការគ្រប់គ្រងសម្រាប់វិស័យបច្ចេកវិជ្ជាថ្មី។ ស្នើក្របខ័ណ្ឌច្បាប់ដោយឡែកសម្រាប់តំបន់សេដ្ឋកិច្ចពិសេស និងតំបន់បច្ចេកវិជ្ជាពិសេស (ដូចជាយន្តការពន្ធអនុគ្រោះពិសេស យន្តការពិសេសក្នុងការដោះស្រាយវិវាទពាណិជ្ជកម្មក្នុងតំបន់ពិសេសជាដើម។
ចំពោះគោលនយោបាយដីធ្លី និងទីផ្សារអចលនទ្រព្យ ចាំបាច់ត្រូវធ្វើឲ្យច្បាស់ ជំរុញប្រតិបត្តិការ និងទាក់ទាញទុនវិនិយោគទៅក្នុងទីផ្សារ។ ជំរុញទីក្រុងឲ្យក្លាយជាកម្លាំងចលករនៃកំណើនជាតិ ដោយផ្អែកលើមូលដ្ឋាននៃការបំពេញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ និងសមកាលកម្ម។ ការកសាងប្រព័ន្ធផែនទីឌីជីថលជាតិស្តីពីការធ្វើផែនការ និងតម្លៃដី។ ស្រាវជ្រាវលើការបង្កើត “មូលនិធិលំនៅដ្ឋានជាតិ” ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃទាបនៅតាមទីក្រុងធំៗ។ អនុវត្តគោលនយោបាយហិរញ្ញវត្ថុបើកចំហចំពោះទម្រង់មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងវិនិយោគដោយប្រយោលពីប្រទេសក្រៅដោយមានប្រសិទ្ធភាព។ ស្រាវជ្រាវការបង្កើតទម្រង់“កំពង់ផែលើកលែងពន្ធ” ដើម្បីញ៉ាំងឲ្យវៀតណាមក្លាយជាមជ្ឈមណ្ឌល logistics ដ៏ធំ អភិវឌ្ឍន៍ “គេហទំព័រច្រកទ្វារតែមួយវិនិយោគជាតិ” ដើម្បីបង្កើនការទាក់ទាញវិនិយោគិនពីប្រទេសក្រៅចូលមកប្រទេសវៀតណាម។ ជំរុញការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា និងផ្លាស់ថ្មីច្នៃប្រឌិត។
ក្រៅពីនោះ អនុវត្តគោលនយោបាយទាក់ទាញអ្នកមានទេពកោសល្យមកបម្រើការងារក្នុងស្ថាប័ន អង្គភាព ធុរកិច្ចរដ្ឋនិងគោលនយោបាយពិសេសសម្រាប់កម្មាភិបាល និងអ្នករដ្ឋការដែលសម្រេចបានល្អក្នុងការងារ ទន្ទឹមនិងនោះ មានយន្តការដើម្បីដកអ្នកមិនមានគ្រប់សមត្ថភាពនិងគុណសម្បត្តិចេញពីក្បាលម៉ាស៊ីន។ បញ្ជាក់បន្ថែមអំពីគោលការណ៍លើកទឹកចិត្ត និងការពារកម្មាភិបាលហ៊ានគិត និងហ៊ានធ្វើ។ បន្តធ្វើឲ្យប្រព័ន្ធស្ថាប័នរដ្ឋមានភាពល្អឥតខ្ចោះ មានយន្តការ និងបង្កើនមជ្ឈការ និងវិមជ្ឈការ សម្រាប់មូលដ្ឋាន។ យកចិត្តទុកដាក់លើគោលនយោបាយល្អឥតខ្ចោះ ដើម្បីឆ្លើយតបទៅនឹងភាពចាស់ទុំនៃចំនួនប្រជាសាស្ត្រ។
ខាងផ្នែកតម្រូវការ ជំរុញខ្លាំងការវិនិយោគរបស់រដ្ឋាភិបាលក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ និងជាគ្រឹះនៃប្រទេស ព្រមទាំងបរិមាណ គុណភាព និងភាពស្របគ្នា ជំរុញការវិនិយោគឯកជនតាមរយៈបង្កើតបរិយាកាសវិនិយោគមានអំណោយផល តម្លាភាព សុវត្ថិភាព និងតម្លៃទាប ងាយស្រួលទទួលបានដើមទុនឥណទាន។ ជំរុញការប្រើប្រាស់ក្នុងប្រទេស មានតែជំរុញបានការប្រើប្រាស់នៅក្នុងប្រទេសទេ ទើបអាចជួយអត្រាកំណើន GDP និរន្តរភាពនិងបង្កើនការនាំចេញយូរអង្វែង។
ជំរុញការនាំចេញផលិតផលកសិកម្ម រុក្ខកម្ម និងជលផលកែច្នៃលើមូលដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម ជំនួសឲ្យផលិតកសិកម្មសុទ្ធសាធ។ ឧស្សាហូបនីយកម្មកសិកម្ម កែសម្រួលគោលនយោបាយកំណត់ចំនួនដី ដើម្បីបង្កលក្ខណៈដល់ការប្រមូលផ្តុំដីស្រែ ជំរុញការសាកល្បងទម្រង់កិច្ចសហប្រតិបត្តិការថ្មីក្នុងវិស័យកសិកម្ម។ អនុវត្តគោលនយោបាយសារពើពន្ធបើកទូលាយ គោលនយោបាយរូបិយវត្ថុមានភាពបត់បែននិងបន្ធូរបន្ថយរូបិយវត្ថុដោយប្រុងប្រយ័ត្ន៕
ប្រភព៖ សារលិខិតរដ្ឋលេខ ៣១៤/UBND-TH ចុះថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥
ប្រែ៖ ណារីពៅ