ថ្ងៃទី៣០ ខែសីហា គណៈកម្មាធិការ ប្រជាជន ខេត្តបានស្នើដល់មន្ទីរ ផ្នែក គណៈកម្មាធិការប្រជាជន ស្រុក ទីរួមខេត្ត ក្រុង និងអង្គភាពពាក់ព័ន្ធ ឲ្យបង្កើនវិធានការត្រួតពិនិត្យការបំពុលបរិយាកាសក្នុងរដូវផ្លាស់ប្តូរនៅលើភូមិសាស្ត្រ។

ជាក់ស្តែង មន្ទីរធនធានធម្មជាតិ និងបរិស្ថាន កសិកម្ម និងអភិវឌ្ឍន៍ជនបទ សំណង់ គមនាគមន៍ដឹកជញ្ជូន សុខាភិបាល ឧស្សាហពាណិជ្ជកម្ម ព័ត៍មាន និងទូរគមនាគមន៍ ស្នងការនគរបាលខេត្ត គណគ្រប់គ្រងតំបន់សេដ្ឋកិច្ចខេត្ត កាសែតអានយ៉ាង ស្ថានីយ៍វិទ្យុទូរទស្សន៍អានយ៉ាងនិងគណៈកម្មាធិការប្រជាជនស្រុក ទីរួមខេត្ត ក្រុងស្រាវជ្រាវយ៉ាងសកម្ម និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសារាចរណ៍ណែនាំលេខ ០៣/CTTTg របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល សេចក្តីសម្រេចលេខ ១៩ ៧៣ /QD -TTg របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល សារលិខិតរដ្ឋលេខ ១២៤/UBND-KTN របស់គណៈកម្មាធិការប្រជាជនខេត្ត។
ទន្ទឹមនិងនោះ ចាត់ឲ្យមន្ទីរធនធានធម្មជាតិ និងបរិស្ថានបង្កើនការគ្រប់គ្រង រៀបចំការត្រួតពិនិត្យបរិស្ថានខ្យល់ ក្នុងកម្មវិធីត្រួតពិនិត្យតាមកាលកំណត់។ ដំណើរការស្ថានីយ៍ត្រួតពិនិត្យបរិយាកាសខ្យល់ដោយស្វ័យប្រវត្តិ ធានាការបញ្ជូនទិន្នន័យ និងការតភ្ជាប់ជាបន្តបន្ទាប់។ ដំណើរការគណនា និងប្រកាសសន្ទស្សន៍គុណភាពខ្យល់ព័ទ្ធជុំវិញ (AQI)។ប្រកាសលទ្ធផលត្រួតពិនិត្យគុណភាពបរិស្ថានខ្យល់នៅលើគេហទំព័រព័ត៌មានអេឡិចត្រូនិករបស់ខេត្ត។ ចែករំលែកលទ្ធផលត្រួតពិនិត្យជាមួយស្ថាប័នឯកទេស ទីភ្នាក់ងារព័ត៌មាន និងសារព័ត៌មានសម្រាប់ការត្រួតពិនិត្យ ការចូលប្រើប្រាស់ និងការផ្សាយព័ត៌មាន។ ក្នុងករណីកើតមានការបំពុលបរិយាកាស នូវលើភូមិសាស្ត្រខេត្តដែលប៉ះពាល់ដល់សុខភាពចាំបាច់ត្រូវតែជូនដំណឹងនិងព្រមានដល់សហគមន៍និងប្រជាជនបានទាន់ពេល។
រៀបចំការត្រួតពិនិត្យ និងឃ្លាំមើលប្រភពសំណល់បញ្ចេញឧស្ម័ន។ តម្រូវឲ្យមូលដ្ឋានផលិតឧស្សាហកម្ម ជាពិសេសគឺបណ្តាមូលដ្ឋានដែលបង្កើតបរិមាណធូលី និងការបំភាយឧស្ម័នយ៉ាងធំនៅលើភូមិសាស្ត្រ អនុវត្តវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងធានាបាននូវការដោះស្រាយសំណល់ឧស្ម័នស្របតាមស្តង់ដារបច្ចេកទេសបរិស្ថាន។ ជំរុញ និងត្រួតពិនិត្យមូលដ្ឋានដែលស្ថិតក្នុងមុខសញ្ញាត្រូវដំឡើងការត្រួតពិនិត្យការបញ្ចេញឧស្ម័នដោយស្វ័យប្រវត្តិ និងបញ្ជូនទិន្នន័យទៅមន្ទីរធនធានធម្មជាតិ និងបរិស្ថាន។ ធ្វើសេនាធិការគណៈកម្មាធិការប្រជាជនខេត្តឲ្យរៀបចំបង្កើតនិងផ្សព្វផ្សាយផែនការគ្រប់គ្រងគុណភាពបរិស្ថានខ្យល់របស់ខេត្តអានយ៉ាង។
មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទ ផ្សព្វផ្សាយ និងកៀរគរប្រជាជនឲ្យកាត់បន្ថយការដុតចំបើង និងអនុផលកសិកម្មក្រោយពេលប្រមូលផល ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ន និងធូលីដែលបង្កការបំពុលបរិស្ថាន។ ដឹកនាំបណ្តាការិយាល័យនិងអង្គភាពក្រោមការគ្រប់គ្រងជាប្រចាំ ត្រួតពិនិត្យជាក់ស្តែង និងណែនាំអំពីការដោះស្រាយចំបើងនៅលើភូមិសាស្ត្រ។ ណែនាំបណ្តាដំណោះស្រាយខ្លាំងក្លាដើម្បីសង្គ្រោះ និងទាញយកប្រើប្រាស់ឡើងវិញនូវអនុផលកសិកម្មសម្រាប់គោលដៅសមស្រប។
មន្ទីរស្ថាបនកម្ម តែងតែក្រើនរម្លឹកដល់វិនិយោគគិន និងអ្នកម៉ៅការសំណង់ ឲ្យអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការសាយភាយធូលី និងការបញ្ចេញឧស្ម័នដែលបានអនុម័តដោយស្ថាបនមានសមត្ថកិច្ច ដើម្បីកាត់បន្ថយកម្រិតបំពុលបរិយាកាស។
មន្ទីរគមនាគមន៍ដឹកជញ្ជូនបានបំផុសចលនាប្រជាជនឲ្យកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន បង្កើនការប្រើប្រាស់មធ្យោបាយសាធារណៈ មធ្យោបាយដែលដំណើរការដោយឥន្ធនៈអគ្គិសនី ឥន្ធនៈកកើតឡើងវិញ និងការបញ្ចេញឧស្ម័នទាប។
មន្ទីរសុខាភិបាលបានបង្កើនការឃោសនា ផ្សព្វផ្សាយ និងណែនាំដល់ប្រជាជនអនុវត្តវិធានការ និងដំណោះស្រាយ ដើម្បីការពារសុខភាពចពោះស្ថានភាពបរិយាកាសត្រូវបំពុល នៅពេលដែលគុណភាពខ្យល់ត្រូវបំពុល។
មន្ទីរឧស្សាហពាណិជ្ជកម្មធ្វើអធិបតីភាពសហការជាមួយបណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីណែនាំវិធានការត្រួតពិនិត្យ និងកាត់បន្ថយការបំពុលបរិយាកាសក្នុងផ្នែកនិងវិស័យដែលស្ថិតនៅក្រោមការគ្រប់គ្រ។
មន្ទីរព័ត៌មាន និងទូរគមនាគមន៍បានដឹកនាំ ណែនាំ និងផ្តល់ព័ត៌មានដល់ទីភ្នាក់ងារសារព័ត៌មាន ប្រព័ន្ធព័ត៌មានមូលដ្ឋាន ដើម្បីអនុវត្តការឃោសនាស្តីពីការគ្រប់គ្រងការបំពុលបរិយាកាសនៅលើភូមិសាស្ត្រខេត្ត។ រៀបចំផ្សព្វផ្សាយបានល្អនូវសេចក្តីណែនាំ និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងការបំពុលបរិយាកាស និងផ្សព្វផ្សាយលទ្ធផលត្រួតពិនិត្យគុណភាពបរិស្ថាននៅលើគេហទំព័រអេឡិចត្រូនិករបស់ខេត្ត។
ស្នងការដ្ឋាននគរបាលខេត្តស៊ើបអង្កេតនិងដោះស្រាយតឹងរ៉ឹងចំពោះទង្វើបំពានច្បាប់អំពីការពារបរិស្ថាននិងបង្កការបំពុលបរិយាកាសយោងតាមបទបញ្ញតិនៃច្បាប់។
គណគ្រប់គ្រងតំបន់សេដ្ឋកិច្ចខេត្តគ្រប់គ្រង ត្រួតពិនិត្យ ឃ្លាំមើលប្រភពនៃការបញ្ចេញឧស្ម័ននៅក្នុងតំបន់គ្រប់គ្រង។ តម្រូវឲ្យបណ្តាមូលដ្ឋានផលិតឧស្សាហកម្មនៅតាមតំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនលើភូមិសាស្ត្រខេត្ត អនុវត្តវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងធានាបាននូវការដោះស្រាយសំណល់ស្របតាមស្តង់ដារបច្ចេកទេសបរិស្ថាន។
ទន្ទឹមនិងនោះ គណៈកម្មាធិការប្រជាជនស្រុក ទីរួមខេត្ត ក្រុងបានណែនាំគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ និងបណ្តាការិយាល័យ គណ ផ្នែក និងអង្គភាពក្រោមឱវ៉ាទឲ្យបង្កើនការឃោសនា ចលនាមិនដុតសំរាម សំណល់រឹង ចំបើង និងអនុផលកសិកម្មក្រោយពេលប្រមូលផល ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ននិងធូលីដែលបំពុលបរិស្ថាន។ ត្រួតពិនិត្យទីតាំងជាក់ស្តែងជាប្រចាំ កំណត់ និងទប់ស្កាត់សកម្មភាពដុតចំហរ ដុតកាកសំណល់រឹង ចំបើង អនុផលកសិកម្មជាដើមនៅលើភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង។ ត្រួតពិនិត្យ និងដោះស្រាយការបំពានច្បាប់ស្តីពីកិច្ចការពារបរិស្ថានទៅតាមសមត្ថកិច្ច ឬបញ្ជូនទៅអ្នកមានសមត្ថកិច្ចដើម្បីដោះស្រាយ។
គ្រប់គ្រង ត្រួតពិនិត្យ និងឃ្លាំមើលបណ្តាប្រភពនៃការបញ្ចេញឧស្ម័ន (ជាពិសេសប្រភពពីកន្លែងដុតចំហ ដុតកាកសំណល់ ដុតអនុផលកសិកម្ម តំបន់សាងសង់ ប្រភពចំណុចពីមូលដ្ឋានផលិតឧស្សាហកម្មជាដើម)។ តម្រូវឲ្យមូឡដ្ឋានផលិតកម្មឧស្សាហកម្ម ជាពិសេសគឺមូលដ្ឋានដែលបង្កើតធូលី និងបញ្ចេញឧស្ម័នយ៉ាងច្រើននៅលើភូមិសាស្ត្រ ដើម្បីអនុវត្តវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងធានាបានថាការដោះស្រាយឧស្ម័នសម្រេចបានស្តង់ដារបច្ចេកទេសបរិស្ថាន។
ស្ថានីយ៍វិទ្យុថ្នាក់ស្រុក និងគេហទំព័រព័ត៌មានអេឡិចត្រូនិកនៃស្រុក ទីរួមខេត្ត ក្រុង បានរៀបចំអនុវត្តល្អការឃោសនានូវសេចក្តីណែនាំ និងបទប្បញ្ញត្តិអំពីការត្រួតពិនិត្យការបំពុលបរិយាកាស។
កាសែតអានយ៉ាង ស្ថានីយ៍វិទ្យុទូរទស្សន៍អានយ៉ាង ប្រើប្រាស់បណ្តាលទ្ធផលនិងទិន្នន័យត្រួតពិនិត្យគុណភាពបរិយាកាសជាផ្លូវការដែលធ្វើឡើងដោយស្ថាប័នមានសមត្ថកិច្ច ដើម្បីផ្តល់ព័ត៌មានដល់សហគមន៍សង្គមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ឬព័ត៌មានព្យាករណ៍អាកាសធាតុជារៀងរាល់ថ្ងៃ៕
ប្រភព៖ សារលិតរដ្ឋNo.១២០២/UBND-KTN ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤
ប្រែ៖ ណារីពៅ