លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាងធ្វើអធិបតីភាពកិច្ចប្រជុំសមាជិកគណៈកម្មាធិការប្រជាជនខេត្ត

នៅព្រឹកថ្ងៃទី៩ ខែមិថុនា គណៈកម្មាធិការប្រជាជនខេត្តបានបើកកិច្ចប្រជុំឯកទេសកម្មដើម្បីអនុម័តសមាជិកគណៈកម្មាធិការប្រជាជនខេត្តស្តីពីខ្លឹមសារស្ថិតក្រោមសមត្ថកិច្ចនៃសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការប្រជាជនខេត្ត តាមរយៈគណៈអចិន្ត្រៃយ៍បក្ខភាគនៃគណកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីភាពកិច្ចប្រជុំ។ លោក លេវ៉ាន់ភឿក លោកស្រី ង្វៀនធីមិញធ្វី លោក ងោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រួមជាមួយថ្នាក់ដឹកនាំអង្គភាព មន្ទីរ ផ្នែកមូលដ្ឋាន ចូលរួម។

លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការ​ប្រជា​ជន​ខេត្ត​អាន​យ៉ាង ធ្វើអធិបតីភាពកិច្ចប្រជុំ

អង្គ​ភាព មន្ទីរផ្នែកនានាថ្លែងមតិក្នុងកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ មន្ទីរ ផ្នែក និងមូលដ្ឋាន​នានា​បានបង្ហាញពីសេចក្តីព្រាងបទជម្រាបរបស់គណៈកម្មាធិការប្រជាជនខេត្ត និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត អនុម័តលើ ការទូទាត់​ចំណូល​​ថវិការដ្ឋនៅក្នុងភូមិសាស្ត្រ និងចំណូល ចំណាយថវិកាមូលដ្ឋានក្នុងឆ្នាំ២០២៤។មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍បានរាយការណ៍អំពីការងារត្រៀមបម្រុងរៀប​ចំកិច្ចប្រជុំក្នុងឱកាសខួបលើកទី ១០០ ឆាំ្ន​ទិវាសារព័ត៌មានវៀតណាម និងបញ្ហាសំខាន់ៗផ្សេងទៀត។ បន្ទាប់ពីពិនិត្យរួច សមាជិកគណៈកម្មាធិការប្រជាជនខេត្ត មន្ទីរ ផ្នែកនិងមូលដ្ឋានបានផ្តល់មតិយោបល់ និង​អនុ​ម័ត្រជាឯកច្ឆ័ន្ទ។

ថ្លែងមតិបញ្ចប់ខ្លឹមសារនីមួយៗ លោក ហូ​វ៉ាន់​ម៉ឹង​ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យមន្ទីរ ផ្នែក និងមូលដ្ឋានដែលបានគណៈកម្មាធិការប្រជាជនខេត្តចាត់តាំងត្រូវទទួលខុសត្រូវលើការ​​ចងក្រងខ្លឹមសារ កត់ត្រាទទួលស្គាល់ និងទទួល​យក​​​​ទាំងស្រុងនូវមតិយោបល់ក្នុងកិច្ចប្រជុំ កែសម្រួល បំ​ពេញ បន្ថែម ឲ្យបានទាន់ពេលវេលា ហើយបន្តដាក់ជូនគណៈកម្មាធិការប្រជាជនខេត្តពិនិត្យ ដើម្បីចេញ​ឯក​​​សារសមស្រប។ តាមរយៈនោះ រួមចំណែកក្នុងការ​ចាត់ចែងនិងអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅលើភូមិសាស្ត្រខេត្តនាពេលខាងមុខ

ប្រែ៖ ណារីពៅ