លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានធ្វើអធិបតីកិច្ចប្រជុំសមាជិកគណៈកម្មាធិការប្រជាជនខេត្ត

នៅរសៀលថ្ងៃទី១១ ខែមិថុនា គណៈកម្មាធិការប្រជាជនខេត្តបានរៀបចំកិច្ចប្រជុំឯកទេសកម្មដើម្បីឆ្លងសមាជិកគណៈកម្មាធិការប្រជាជនខេត្តអំពីខ្លឹមសារស្ថិតក្នុងសមត្ថកិច្ចនៃសេចក្តីសម្រេចរបស់គណៈកម្មាធិការប្រជាជនខេត្ត និងឆ្លងតាមរយៈគណៈអចិន្ត្រៃយ៍បក្ខភាគគណៈកម្មាធិការបក្សខេត្ត។លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីភាពក្នុងកិច្ចប្រជុំ។លោក ឡេវ៉ាន់ភឿក និងលោក ងោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ផ្នែក និងមូលដ្ឋានបានចូលរួម។

ប្រតិភូចូលរួមកិច្ច

ថ្នាក់ដឹកនាំមន្ទីរផ្នែកនិងមូលដ្ឋានថ្លែងមតិក្នុងកិច្ចប្រជុំ
លោក ហូវ៉ាន់ម៉ឹង ប្រធានគណកម្មាធិការប្រ​ជាជនខេត្ត​អាន​យ៉ាងធ្វើអធិបតីភាពកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ មន្ទីរ ផ្នែកនិងមូលដ្ឋានបានបង្ហាញ​​សេចក្តីព្រាង៖ បទជម្រាបរបស់គណៈកម្មាធិការប្រជាជនខេត្ត និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្ត កំណត់កម្រិតចំណាយលើការទទួលភ្ញៀវ សួរសុខទុក្ខនិងអបអរសាទរចំពោះមុខ​សញ្ញាមួយចំនួនដែលអាស្រ័យដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់អនុវត្តនៅខេត្តអានយ៉ាង។បទជម្រាបស្តីពីការចេញសេចក្តីសម្រេចចិត្ត វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃបទប្បញ្ញត្តិស្តីពីវិមជ្ឈការប្រភពចំណូល និងការចំណាយក្នុងដំណាក់កាលស្ថិរភាពថវិកាឆ្នាំ ២០២២ - ២០២៥ នៃថវិកាគ្រប់លំដាប់ថ្នាក់របស់ខេត្តអានយ៉ាង ដែលចេញអមដោយសេចក្តីសម្រេចចិត្តលេខ ១៥/២០២១/NQ-HDND។ បទជម្រាបស្តីពីការចេញសេចក្តីសម្រេច​ចិត្តកែសម្រួលការគ្រោងចំណូលថវិការដ្ឋ ចំណូល និងចំណាយថវិកាមូលដ្ឋាន និងបែបផែនបែងចែក​​ថវិកាមូលដ្ឋានខេត្តអានយ៉ាងឆ្នាំ២០២៥។ សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តកំណត់កម្រិតនៃការចំណាយសម្រាប់ការទូទាត់ជំនួយសង្គមសម្រាប់មុខសញ្ញាគាំពារសង្គមតាមរយៈអង្គការសេវាកម្មទូទាត់នៅក្នុងខេត្តអានយ៉ាង។សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាប្រជាជនខេត្តកំណត់ការលើកលែងថ្លៃពន្ឋ​និងថ្លៃ​អាករនៅពេលផ្តល់សេវាសាធារណៈតាមអនឡាញនៅលើភូមិសាស្ត្រខេត្តអានយ៉ាង។ សេចក្តី​សម្រេចចិត្ត​កែសម្រួល និងបំពេញបន្ថែមការបែងចែកលម្អិតផែនការវិនិយោគសាធារណៈរយៈពេលមធ្យមដំណាក់កាល ២០២១ - ២០២៥ ពីប្រភពថវិកាមូលដ្ឋានសេចក្តី​សម្រេច​​​ចិត្តបានមានបទប្បញ្ញត្តិស្តីពីវិមជ្ឈការ​សមត្ថ​កិច្ច​នៃសេចក្តីសម្រេចអនុម័តលើភារកិច្ចនិងថវិកា​អនុ​វត្ត​សម្រាប់ការកែលម្អនិងលើកកម្ពស់ បើកទូលាយ កសាងថ្មីសំណង់តូចធំនៅក្នុងគម្រោងដែលបានវិនិយោគ និងសាងសង់របស់ស្ថាប័ន អង្គភាពដែលប្រើ​ប្រាស់​ថវិកាចំណាយជាប្រចាំ ក្រោមការគ្រប់គ្រងរបស់ខេត្ត​អានយ៉ាង

បទជម្រាបស្តីពិការពន្យាពេលវេលារៀបចំដើមទុនអនុវត្តគម្រោងរហូតដល់ដំណាច់ឆ្នាំ២០២៥ សម្រាប់គម្រោងប្រើប្រាស់ទុនថវិកាមូលដ្ឋាន។ កែសម្រួលផែនការប្រើប្រាស់ដីដំណាក់កាល ២០២១ - ២០៣០ នៃទីក្រុង​ឡុងស្វៀន ខេត្តអានយ៉ាង ចេញសេចក្តីសម្រេចបញ្ចប់គម្រោង៖ “តំបន់វារីវប្បកម្មរួមផ្សំនឹងដើមឈើហូប​​ផ្លែ” នៅឃុំ លឿងអានត្រា (ស្រុកទ្រីតូន ខេត្ត​អាន​យ៉ាង​) របស់វិនិយោគិនត្រាន់ថាញវៀន។ ចេញសេចក្តីសម្រេចបញ្ចប់សកម្មភាពនៃគម្រោង “កន្លែងឈប់​សម្រាក​​អេកូឡូហ្ស៊ីហាយ៉ា”នៅភូមិវិញខាញ់(ឃុំ វិញតេ ទីក្រុងចូវដុក ខេត្តអានយ៉ាង) ចេញសេចក្តីសម្រេចបញ្ចប់​​​សកម្មភាពនៃគម្រោង “តំបន់ទេសចរណ៍អេកូឡូស៊ី​​យឿងខាងមីលួង” នៅទីរួមស្រុកមី​លួង(ស្រុក​ចើ​ម៉ើយ​) សុំយោបល់ពីសមាជិកគណៈកម្មាធិការប្រជាជន​​ខេត្ត លើករណីស្នើសុំដំឡើងកូតារដ្ឋការដោយសារ​មាន​ស្នាដៃក្នុងសកម្មភាពការងារសាធារណៈ និង​ស្នើ​សុំដំឡើងកូតារដ្ឋការនៅពេលដែលបានតែងតាំងមុខតំណែងថ្នាក់ដឹកនាំ និងគ្រប់គ្រងជាដើម។ បន្ទាប់ពីពិនិត្យរួច​មក សមាជិកគណៈកម្មាធិការប្រជាជនខេត្ត មន្ទីរ ផ្នែក​ និងមូលដ្ឋានបានចូលរួមមតិយោបល់ និងឯកភាព​ឆ្លង​បណ្តាខ្លឹមសារនៅក្នុងសេចក្តីព្រាង។ 

ថ្លែងមតិបញ្ចប់ទៅតាមខ្លឹមសារនីមួយៗ លោក ហូ​វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអាន​យ៉ាង​ បានស្នើឲ្យមន្ទីរផ្នែកមូលដ្ឋាននានា​ដែលបាន​គណៈកម្មាធិការប្រជាជនខេត្តចាត់តាំងឲ្យទទួលបន្ទុកចងក្រង ខ្លឹមសារ កត់ត្រាទទួលស្គាល់ និងស្រូបយកទាំងស្រុងនូវមតិយោបល់ក្នុងកិច្ចប្រជុំ កែសម្រួល បំ​ពេញ​​បន្ថែមឲ្យបានទាន់ពេលវេលា និងបន្តដាក់ជូនគណៈកម្មាធិការប្រជាជនខេត្តដើម្បីពិនិត្យ និង​ចេញ​ឯកសារស្របទៅតាមបទបញ្ញតិ។ តាមរយៈនោះ រួមចំណែក​ឲ្យខេត្តប្រតិបត្តិការ និងអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅលើភូមិសាស្ត្រនាពេលខាងមុខ

​ ប្រែ៖ ណារីពៅ