ថ្ងៃទី ១០ មិថុនា គណៈគ្រប់គ្រងកេរដំណែលវប្បធម៌អ៊ុកអែវ ខេត្តអានយ៉ាង បានសហការជាមួយសាលារៀននានានៅលើភូមិសាស្ត្រទីរួមស្រុកអ៊ុកអែវ រៀបចំពិធីបើកសកម្មភាព “សប្បាយវិស្សមកាលជាមួយវប្បធម៌អ៊ុកអែវ” ឆ្នាំ ២០២៥ សម្រាប់សិស្សានុសិស្សនៅលើភូមិសាស្ត្រទីរួមស្រុកអ៊ុកអែវនិងឃុំវ៉ុងដុង។

ដោយប្រធានបទ "អប់រំប្រពៃណីនៃបេតិកភណ្ឌវប្បធម៌អ៊ុកអែវ" ភ្ជាប់នឹងសកម្មភាព"សប្បាយរីករាយជាមួយវប្បធម៌វិស្សមកាល" ឆ្នាំ ២០២៥ យោងតាមនោះសកម្មភាពលេងកម្សាន្តដ៏មានប្រយោជន៍ និងអត្ថន័យជាច្រើនសម្រាប់សិស្សានុសិស្សបានផ្សព្វផ្សាយដូចជា៖ ការប្រលង "ប្អូនជាមគ្គុទ្ទេសក៍ទេសចរណ៍"។ ការប្រឡង “បេតិកភណ្ឌវប្បធម៌អ៊ុកអែវតាមទស្សនៈរបស់ប្អូន”។ ពិនិត្យនិងស្វែងយល់បទពិសោធន៍វប្បធម៌អ៊ុកអែវ។ កម្មវិធី "បុរាណវិទ្យាសហគមន៍" ពេលវេលារៀបចំសកម្មភាពគឺចាប់ពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥។

បន្ទាប់ពីពិធីបើក សិស្សានុសិស្សមកពីសាលាបឋមសិក្សា អា បេ ទីរួមស្រុកអ៊ុកអែវ និងសាលាបឋមសិក្សាបេ វ៉ុងដុង បានចូលរួមលេងល្បែងមើលរូបទាយអក្សរដោយប្រធានបទ "ស្វែងយល់អំពីជំនឿគោរពក្នុងសាសនាហិណ្ឌូ (ព្រះវិស្ណុ ព្រះព្រហ្ម ព្រះសិវៈ ព្រះអាទិត្យ) តាមរយៈប្រអប់អក្សរវេទមន្ត"។ ស្វែងយល់អំពីកំណប់ជាតិ (ចិញ្ជៀនគោ Nandin រូបចម្លាកព្រះពុទ្ឋរូបអណ្តែតលើថ្មរកឃើញនៅតំបន់កេរដំណែលលិញសឺនបាក់) បណ្តាកេរដំណែលនិងវត្ថុបុរាណក្នុងវប្បធម៌អ៊ុកអែវ។
ក្រៅពីនេះ ពួកប្អួនថែមទាំងបានឧទ្ទេសនាម និងណែនាំអំពីប្រវត្តិសាស្ត្រកកើតនិងអភិវឌ្ឍន៍នៃខឿនវប្បធម៌អ៊ុកអែវតាមរយៈឯកសារដែលមានស្រាប់នៅគណគ្រប់គ្រងកេរដំណែលវប្បធម៌អ៊ុកអែវ។

តាមរយៈសកម្មភាពជួយឲ្យសិស្សានុសិស្សមានរដូវវិស្សមកាលដោយតម្លាភាព សុវត្ថិភាព មានប្រយោជន៍ មានអត្ថន័យ និងស្វែងយល់បន្ថែមអំពីតម្លៃវប្បធម៌របស់អ៊ុកអែវ នៅខេត្តអានយ៉ាង និយាយដោយឡែក និងភាគខាងត្បូងនិយាយរួម។ តាមរយៈនោះជួយសិស្សានុសិស្សមានសតិសម្បជ្ចញៈ និងមានភារទទួលខុសត្រូវក្នុងការថែរក្សា អភិរក្ស និងពង្រីកបណ្តាតម្លៃបេតិកភណ្ឌវប្បធម៌អ៊ុកអែវ ឆ្ពោះទៅកាន់បេតិកភណ្ឌវប្បធម៌ពិភពលោក៕
ប្រែ៖ ណារីពៅ