រសៀលថ្ងៃទី ១២ មិថុនា មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជាបានសហការជាមួយស្រុកចូវថាញ់ រៀបចំវគ្គហ្វឹកហាត់ជំនាញកម្មវិធី AI ក្នុងការងាររដ្ឋបាលសម្រាប់កម្មាភិបាលរដ្ឋការនិងបុគ្គលិកនៅលើភូមិសាស្ត្រ។ ចូលរួមវគ្គហ្វឹកហាត់មានលោកស្រី ឡេប៊ិតភឿង សមាជិកាបក្ខភាគខេត្ត-លេខាបក្ខភាគស្រុកចូវថាញ់។លោក ហូហ៊ូតៃ សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគស្រុក - អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក។ លោក ផានថាញ់ភឿង សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគស្រុក - ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក។



នៅទីនេះ ប្រតិភូត្រូវបានណែនាំអំពីចំណេះដឹងជាមូលដ្ឋានអំពីបញ្ញាសិប្បនិម្មិត បច្ចេកទេសសរសេរ Promt ណែនាំអំពីការប្រើប្រាស់ Chatbot AI នៅក្នុងស្ថាប័នរដ្ឋ។ ណែនាំកម្មវិធី ChatGPT ក្នុងការងាររដ្ឋបាល។ ណែនាំកម្មវិធី Google NotebookLM ក្នុងការងាររដ្ឋបាលជាដើម។ ក្រៅពីនេះ គ្រូឧទ្ទេសបានចែករំលែកបទពិសោធន៍អនុវត្តជាក់ស្តែង និងណែនាំអំពីជំនាញចាំបាច់ដើម្បីកម្មាភិបាលនិង រដ្ឋការអាចចាប់ផ្តើមអនុវត្តកម្មវិធី AI ចូលក្នុងការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ឋភាព។
តាមរយៈវគ្គហ្វឹកហាត់និងជួយឲ្យកម្មាភិបាល រដ្ឋការ និងបុគ្គលិកនៅលើភូមិសាស្ត្រលើកកម្ពស់ការយល់ដឹងអំពីតួនាទី និងសក្តានុពលដែលអាស្រ័យដោយកម្មវិធី AI នាំមកក្នុងសកម្មភាពកិច្ចការសាធារណៈ។ ទន្ទឹមនឹងនោះ ជួយឲ្យកម្មាភិបាល រដ្ឋការ និងបុគ្គលិកអនុវត្តទៅក្នុងសកម្មភាពការងារជំនាញ រួមចំណែកសន្សំសំចៃពេលវេលា ពង្រីកសមត្ថភាព និងស្វែងរកគំនិតថ្មីៗនៅពេលប្រើប្រាស់មាតិកាដែលបង្កើតដោយ AI៕
ប្រែ៖ ណារីពៅ